ភ្នំពេញ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងថៃបានជ្រាបបន្ថែម។ សម្ដេចតេជោបានសរសេរថា៖«ខ្ញុំមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឲ្យប្រជាជនទាំងពីរពិចារណាលើអ្វីដែលោក Surachart បានសរសេរៀបរាប់»។ ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖ បញ្ហាផែនទីខណ្ឌសីមាព្រំដែនគោក ថៃ-កម្ពុជា តាមការលើកឡើងរបស់លោក Surachart...
ជនបរទេសជាង ៩០០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ជួញដូនូវសារធាតុញៀនខុសច្បាប់ និងប្រព្រឹត្តបទល្មើសផ្សេងៗមួយចំនួនទៀតត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្តេញចេញពីកម្ពុជា។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ជនបរទេសសរុបចំនួន ៩៤៥នាក់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបណ្តេគចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ជួញដូរនូវសារធាតុញៀនខុសច្បាប់ និងការប្រព្រឹត្តបទល្មើសផ្សេងៗមួយចំនួនទៀត។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុករមាសហែក ខេត្តស្វាយរៀង ព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានឱ្យដឹងថា មានផ្ទះប្រជាពលរដ្ឋចំនួន ៥ស្រុក-ក្រុង នៅខេត្តស្វាយរៀង ដែលរងការខូចខាតដោយសារភ្លៀង លាយឡំនិងផ្គររន្ទះខ្យល់កន្ត្រាក់...
កម្ពុជា-លុចសំបួ បើកកិច្ចពិគ្រោះយោបល់ ពិនិត្យ និងពិភាក្សាលើទិសដៅយុទ្ធសាស្ត្រវិស័យអាទិភាព និងយន្តការភាពជាដៃគូ ក្នុងការអនុវត្តកម្មវិធីណែនាំ ដែលបានស្នើឡើងក្នុងសេចក្តីព្រាង ICP សម្រាប់រយៈពេល៧ឆ្នាំ២០២៧-២០៣៣ នៃកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Thomas Lammar ភារៈធារីនៃស្ថានទូតលុចសំបួដែលមាននិវេសនដ្ឋាននៅទីក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ និងទទួលបន្ទុកកិច្ចសហ- ប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ បានដឹកនាំកិច្ចពិគ្រោះយោបល់...
ភ្នំពេញ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ»...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីពីធីជួបជុំអបអរសាទរខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» និង ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់ និងការងារសមរម្យ» និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦...
គិតចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់បានជាង៣០ ៨២៣ ៨៦៨ ម៉ែត្រគូប មិនឱ្យហូរចូលប្រភពទឹកធម្មជាតិ ដើម្បីការពារសុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។ ដោយឡែក បើគិតចាប់ពីខែមករា ដល់ដំណាច់ខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានជួយទប់ស្កាត់ទឹកកខ្វក់ ចំនួនជាង ១០ ៧៤៨ ៥៩៦ ម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានពង្រឹង ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តមួយចំនួនជាធរមាននៅកម្ពុជា...
កម្មវិធីរត់កម្សាន្ដ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» លើកទី១ ដែលសហការរៀបចំរវាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានបញ្ចប់ដោយជោគជ័យ និងអាចរៀបចំជាបន្ដបន្ទាប់ទៀត នាឆ្នាំក្រោយ។ ព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់យុទ្ធនាការបំផុតស្មារតីផ្នែកអំណាន និងចំណេះដឹងរូបិយវត្ថុខ្មែរ នេះ បានរៀបចំឡើង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់កោះពេជ្រ...
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់មន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថខេត្តកំពត និងអ្នកទទួលផលសរុបចំនួន ៥៤នាក់ ពីបទផ្តើមគំនិត សមគំនិតក្នុងបទលួច បទលុបបំបាត់ភស្តុតាង និង បទទទួលផលចោរកម្ម។ មន្ត្រីនគរបាល និងអាវុធហត្ថខេត្តកំពត ចំនួន ៥០នាក់ (មន្ត្រីនគរបាល៣២នាក់ , មន្ត្រីអាវុធហត្ថ១៨នាក់) ដែលរងការចោទប្រកាន់ គឺពាក់ព័ន្ធការកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក ក្រោយពីការបង្ក្រាបទល្មើសឈរបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោក ប្លង់...
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤បានបន្តចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ នេះបើតាមលោកស្រី...