សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពនានាជុំវិញខេត្ត នាព្រឹកថ្ងៃសៅរ៍ ទី ៣០ ខែឧសភា ឆ្នាំ ២០២៦ នៅសាលាខេត្តពោធិ៍សាត់ ដោយមានអ្នកចូលរួមប្រមាណជាងមួយពាន់នាក់។ ក្នុងឱកាសសំណេះសំណាលនេះ សម្ដេចតេជោ ប្រធានសមាគមបានផ្ដល់អនុសាសន៍ដល់មន្រ្តីនៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន...
សិង្ហបុរី៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ Shangri-La ក្នុងឱកាសនៃកិច្ចសន្ទនា Shangri-La Dialogue និងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២៣ នៅប្រទេសសិង្ហបុរី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)...
ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ទេសាភិបាល និងគណ:ប្រតិភូធនាគារកណ្ដាលហ្វ្រង់កូហ្វូន ចំនួន២៦ប្រទេស មកពី អឺរ៉ុប មជ្ឈឹមបូព៌ា និងអាស៊ី រួមអមដំណើរដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយទទួលការស្វាគមន៍ពី ឯកឧត្ដម ផាន់ ណាឌី...
ព្រះសីហនុ៖ ក្រោយពីបង្ក្រាប Online scams នៅចំណុចកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ភាមក នៅថ្ងៃទី៣០នេះ សមត្ថកិច្ចជំនាញបានបង្ហាញលទ្ធផលស៊ើបអង្កេតស៊ីជម្រៅលើវត្ថុតាងពាក់ព័ន្ធ ដោយសម្រេចបញ្ជូនបញ្ជូនមេខ្លោងជនជាតិចិន ៤នាក់ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ យោងតាមរបាយការណ៍បិទបញ្ចប់ការស៊ើបអង្កេតរបស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមមេខ្លោងជនជាតិចិនទាំង៤នាក់នេះ គឺ ១-ឈ្មោះ DENG BING អាយុ៣៦ឆ្នាំ មុខរបរថៅកែកាស៊ីណូយីងហ័ង ២-ឈ្មោះ DENG...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់ នៅសាលាខេត្តពោធិ៍សាត់។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត សរុបចំនួន៧៧៥នាក់។ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោម...
លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «បទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា» រៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីស្តីការក្រសួង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ បទបង្ហាញខាងលើធ្វើឡើងក្នុងទម្រង់ Hybrid ដោយមាន ឯកឧត្ដម ឡោ...
ស្ដូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣០ ខែឧសភា ស្អែកនេះ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ តំណាង សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្រាប់កងទ័ពមានសុទិដ្ឋិនិយមចំពោះស្ដូបអនុស្សាវរីយ៍នេះដែលជានិមិត្តសញ្ញាសន្តិភាព។ នៅល្ងាចថ្ងៃទី២៩ ខែឧសភានេះ កងទ័ពដែលបានឆ្លងកាត់ក្នុងសង្គមស៊ីវិល បានប្រាប់ BTV...
វិស័យកីឡាបាល់ទាត់ មិនអាចរីកចម្រើនបានឡើយ បើគ្មានការគាំទ្រ ហើយផ្សារភ្ជាប់យ៉ាងជិតស្និតរវាង ក្រុមកីឡាករកម្រិតអាជីព និងមហាជន ដ្បិតការគាំទ្រទៅវិញទៅមក គឺជាសសរស្ដម្ភដ៏រឹងមាំ ដើម្បីរុញច្រានការអភិវឌ្ឍវិស័យកីឡាដ៏ពេញនិយមលើពិភពលោកមួយនេះ។ នេះបើតាមការលើកឡើងរបស់កីឡករ ស៊ិន កក្កដា ព្រមទាំងកីឡាករ មិន រតនៈ និង ឡេង ណូរ៉ា សមាជិកក្រុមជម្រើសជាតិកម្ពុជា ដែលទើបត្រូវបានកោះហៅ កាលពីថ្មីៗ បន្ទាប់ពីពួកគេបានចូលរួមជាកិត្តិយស ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ហ្វូតសាល អបអរសាទរការបើកទីលានបាល់ទាត់បុរីពិភពថ្មី ខុនដូ សែនសុខ...
ភំ្នពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម...
ភ្នំពេញ៖ ដោយហេតុថាហានិភ័យដែលអាចនាំមកនូវការបាត់បង់សុខសន្តិភាព អាក់ខាននូវការដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងផលប្រយោជន៍ប្រជាជនអាចកើតឡើងគ្រប់ពេល យើងត្រូវចងចាំ ត្រូវតាំងចិត្ត និងធ្វើទាល់តែបាន ដោយធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់សាមគ្គីនៃសង្គមជាតិយើងទាល់តែសោះ ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»។ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងយុទ្ធនាការ «ដាស់ស្មារតីជាតិ» ដើម្បីរំលឹកមេរៀនប្រវត្តិសាស្ត្រ និងពង្រឹងស្មារតីសាមគ្គីភាពជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងថា «ការថែរក្សាឱ្យបាននូវសាមគ្គីឯកភាពផ្ទៃក្នុងរបស់សង្គមជាតិកម្ពុជា ពិតជាត្រូវការថែរក្សាទុកតម្កល់អោយខ្ពស់ កសាង និងដាស់សា្មរតីជាប្រចាំ...