ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជេីញជួបសំណេះសំណាល់ផ្ទាល់ជាមួយប្អូនប្រុស សល់ សុខចាន់ ដែលពិការដៃសងខាង និងមានភរិយាកំពុងមានផ្ទៃពោះ៤ខែ ហើយប្រកបរបរចិញ្ចឹមជីវិតដោយគូរគំនូរ នៅតាមទីសាធារណៈ ដោយឯកឧត្តមបាននាំយកអំណោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្ដេច និងលោកជំទាវតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាជន និងជនមានពិការភាព និងបានចំណាយពេលមេីលប្អូនប្រុស សល់ សុខចាន់...
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៅស្រុកពញាឮ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងថ្នាក់ដឹកនាំរដ្ឋបាលស្រុកសរុបចំនួន ១២៧នាក់។ ថ្លែងនៅក្នុងពិធីសំណេះសំណាលនោះឯកឧត្តម ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូចនៅក្រៅប្រទេស បានប្រឌិតបង្កើតរឿងកោះគុត ក្នុងគោលបំណងញុះញង់ឲ្យក្រុមប្រឆាំងជ្រុលនិយមនៅប្រទេសថៃ ប្រឆាំងនឹងរាជរដ្ឋាភិបាលថៃ ដែលដឹកនាំដោយកូនស្រីរបស់លោក ថាក់ស៊ីន...
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តប៉ៃលិន បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ដឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ហើយបើតាមគម្រោងសន្និបាតនេះនឹងធ្វើឡើងរយៈពេល ២ថ្ងៃ ដោយត្រូវបិទបញ្ចប់នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងារ...
ភ្នំពេញ: ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាង ក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្ដូរយោបល់ដោយវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។ នេះបើតាមលទ្ធផលជំនួប នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកប្រធានស្ថានតំណាង ត្រូវចប់អាណត្តិបេសកកម្មនៅកម្ពុជា។ ភ្ជាប់នឹងអាណត្តិការងារ៣ឆ្នាំ នៅកម្ពុជា ក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា...
ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយបញ្ចប់គម្រោង កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង នាសាលសន្និសីទចតុម្មុខ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។ ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន...
បរធនបាលកិច្ច នៅក្នុងបំណាច់ឆ្នាំ ២០២៤ ទទួលបានការចុះបញ្ជីចំនួន ៣៣២ ករណី មានទំហំបរធនជាង ៤១៧ លានដុល្លារអាមេរិក ខណៈបច្ចុប្បន្ននិយ័តករបរធនបាលកិច្ច កំពុងបន្តពិនិត្យ និងវាយតម្លៃ នៃការចុះបញ្ជីបរធនបាលកិច្ចថ្មីៗបន្ថែម។ តាមសេចក្តីប្រកាសព័ត៌មាន របស់និយ័តករបរធនបាលកិច្ច នៃសេវាហិរញ្ញវត្ថមិនមែនធនាគារ បានបង្ហាញរបាយការណ៍ឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ និយ័តករបរធនបាលកិច្ច ទទួលការចុះបញ្ជីលើបរធនបាលកិច្ចបានចំនួន ៣៣២ ករណី ក្នុងនោះមានទំហំ បរធនបាលជាង...
នៅក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ វង្យ វាសនា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានក្រើនរំលឹកដល់នាយ ទាហាន ពលទាហានទាំងអស់នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាត្រូវលើកកម្ពស់មនសិការស្នេ ហាជាតិ និងត្រូវស្មោះត្រង់ឲ្យបានដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្យ វាសនា បានលើកឡើងថា ដើម្បីបន្តអនុវត្តន៍ទិសដៅឲ្យទទួលបានជោគជ័យថ្មីថែមទៀតគឺត្រូវរួបរួមសាមគ្គីឯកភាពផ្ទៃក្នុង លើកកំពស់មនសិការស្នេហាជាតិខ្ពស់ ការពារឲ្យបានជាតិ...
កណ្តាល៖ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅនៅសាលាស្រុកពញាឭ មានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ ក្រោមវត្តមានលោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ។ ក្នុងពិធីនោះមានការចូលរួមពីសំណាក់លោកនុត ប៉ាត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាល ស្រុកពញាឮ ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន...
ឯកឧត្តម បណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានថ្លែងកោតសរសើរភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ហើយបានសន្យានឹងខិតខំធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគជនជាតិម៉ាឡេស៊ីឲ្យមកកម្ពុជាបន្ថែមទៀត ដើម្បីគុណប្រយោជន៍ របស់ប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងកិច្ចជំនួបទ្វេភាគីជាមួយឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ...