ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់ (GIZ) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដើម្បីស្វែងយល់អំពីគោលនយោបាយ និងច្បាប់នានាពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងសហគមន៍អឺរ៉ុប និងអាល្លឺម៉ង់។ ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៨ ខែមករា បានឲ្យដឹងក្នុងបណ្តាញសង្គមថា ក្នុងដំណើរទស្សនកិច្ចនេះ...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តួចផ្តើមកសាងអគារសិក្សាថ្មី១ខ្នងដ៏ស្រស់ស្អាត តាមរចនាបទខ្មែរទំនើប មានបរិស្ថានស្អាតនៅវិទ្យាល័យហេងសំរិនចក ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងរួមចំណែកអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីមួយខ្នង កម្ពស់២ជាន់ មាន១៧បន្ទប់ នៅវិទ្យាល័យ...
ទឹកចិត្តមេត្តាករុណារបស់អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ ខ្វល់ខ្វាយ និងតាមដានជាប់ជានិច្ចចំពោះស្ថានភាពក្មួយស្រី នន ចន្ទលក្ខិណា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យណាមសៃហ្គន ប្រទេសវៀតណាម ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត កាលពីថ្ងៃទី១០ ខែមករាកន្លងទៅ បណ្តាលឱ្យស្វាមី និងកូនតូច ៗ ២នាក់ បានបាត់បង់ជីវិត។ ជាក់ស្តែង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
TikTok ប្រាប់ឲ្យដឹងថា បណ្ដាញសង្គមនេះ នឹង «លែងមានប្រតិបត្តិការ» នៅសហរដ្ឋអាមេរិកទៀតហើយ នាថ្ងៃអាទិត្យ (ទី១៩ ខែមករា) ដោយកំពុងប៉ះពាល់ដល់ការចូលទៅប្រើកម្មវិធីនេះ សម្រាប់អ្នកប្រើប្រាស់ ១៧០លាននាក់ ប្រសិនបើរដ្ឋាភិបាលមិនធានាថា ច្បាប់ដែលតម្រូវឲ្យលក់ ឬហាមប្រាមកម្មវិធីនេះ នឹងមិនត្រូវបានប្រើប្រាស់ ដើម្បីដាក់ទណ្ឌកម្មអ្នកផ្តល់សេវាកម្មទេនោះ។ បន្ទាប់ពីមានការតតាំងគ្នាតាមផ្លូវច្បាប់ជាច្រើនខែ តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី១៧ ខែមករា) បានសម្រេចតម្កល់ច្បាប់ដែលនឹងហាមឃាត់វេទិកាចែករំលែកវីដេអូដ៏ពេញនិយមមួយនេះ ដោយសារផ្អែកលើបញ្ហាសន្តិសុខជាតិ ប្រសិនបើម្ចាស់ជនជាតិចិន មិនឈានដល់កិច្ចព្រមព្រៀងនៅវេលាម៉ោង...
បន្ទាយមានជ័យ ៖ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណនៃគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ពិធីនេះក៏បានការអញ្ជើញចូលរួមពី ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទីនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ, លោក អាន់តូនី ហ្គីល...
ទីភ្នាក់ងារព័ត៌មានចិន Xinhua នៅថ្ងៃសៅរ៍ (ទី១៨ ខែមករា) នេះ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានលើកឡើងថា ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយទីក្រុងហាណូយ ដើម្បីកសាងសហគមន៍មួយដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់អនាគតរួមគ្នា។ ការកត់សម្គាល់នេះ បានកើតមានឡើងក្នុងសារអបអររបស់លោក ស៊ី ផ្ញើទៅកាន់ប្រធានបក្សកុម្មុយនីស្តវៀតណាម លោក To Lam និងប្រធានាធិបតី...
អ្នកជំនួញក្នុងវិស័យស្រូវអង្ករនៅកម្ពុជា បានឲ្យដឹងថា មកដល់ពេលនេះ តម្លៃស្រូវពូជប្រភេទ អូអឹម ៥៤ ៥១ បានងើបឡើងវិញ ពី៨៣០រៀល កើនដល់៨៨០រៀល ក្នុងមួយគីឡូទៅតាមគុណភាពស្រូវ ហើយការហក់ឡើងវិញនេះ ដោយសារមានកិច្ចសហការគ្នាយ៉ាងល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរោងម៉ាស៊ីនកិនស្រូវ និងមានការចូលរួមជួយទិញពីប្រជាពលរដ្ឋនានា។ ឧកញ៉ា សុង សារ៉ន ម្ចាស់រោងម៉ាស៊ីនស្រូវ និងជាអ្នកនាំចេញ នៃក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) បានមានប្រសាសន៍ប្រាប់ព័ត៌មាន...
ភាគីខាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយនៅថ្ងៃសៅរ៍នេះថា លោក Yoon ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងសវនាការដ៏ចាំបាច់នៃការឃុំខ្លួននៅម៉ោង២រសៀល ម៉ោងក្នុងស្រុក នៅតុលាការ ថ្ងៃនេះ។ ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានដាក់សំណើសុំដីកាឃុំខ្លួននៅឯតុលាការសហព័ន្ធភាគខាងលិចនៃទីក្រុងសេអ៊ូល សម្រាប់លោក Yoon ដោយលើកឡើងពីការចោទប្រកាន់បទ «បះបោរ» និង «ការរំលោភអំណាច»។ យោងតាមបទប្បញ្ញត្តិ តុលាការត្រូវពិនិត្យមើលឡើងវិញសំណើសុំដីកាឃុំខ្លួនក្នុងរយៈពេល២៤ម៉ោង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា កាចេញសេចក្តីសម្រេច អាចត្រូវបានប្រកាសនៅល្ងាចថ្ងៃសៅរ៍ ឬនៅព្រឹកថ្ងៃអាទិត្យ។...
តុលាការកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ (១៨ មករា) នឹងពិចារណាថា តើត្រូវបន្តឃុំខ្លួន លោក Yoon Suk Yeol ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងដែរ ឬយ៉ាងណា បន្ទាប់ពីអង្គភាពស៊ើបអង្កេត បានចាប់ខ្លួនលោក ដោយសារការប៉ុនប៉ុនប្រកាសច្បាប់អាជ្ញាសឹកមិនជោគជ័យ។ គួររំលឹកថា លោក Yoon ដែលត្រូវបានគេរំពឹងថា នឹងចូលរួមសវនាការនោះ បានធ្វើឲ្យប្រទេសមានចលាចល កាលពីថ្ងៃទី៣ ខែធ្នូ នៅពេលដែលលោកព្យាយាមព្យួរការគ្រប់គ្រងស៊ីវិល ដោយលើកឡើងពីតម្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពី...
ស្វាយរៀង÷ ឯកឧត្តមប៉េង ពោធិសា អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងជាប្រធានគណៈចលនាមហាជនខេត្ត បានជំរុញនិងណែនាំដល់ មន្ត្រីគណៈចលនាមហាជនបន្តចលនាអប់រំ អូសទាញពន្យល់ពលរដ្ឋឲ្យយល់ពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា លើកិច្ចការរក្សាការពារសន្តិភាព និងការងារអភិវឌ្ឍន៏ ប្រទេស ពិសេសចលនាពលរដ្ឋនៅតាមមូលដ្ឋានបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់ វាយបករាល់សភាពការណ៏ ដែលគណបក្ស និងអង្គការសង្គមស៊ីវិល ទំនោរទៅរកការប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សឲ្យបានទាន់ពេលវេលា ដើម្បីបញ្ជៀសភាពអសន្តិសុខដែលបង្កឲ្យពលរដ្ឋមានការព្រួយបារម្ភ ។ ការថ្លែងមានប្រសាសន៍របស់អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបែបនេះ បានធ្វើឡើងក្នុងពេល ឯកឧត្តមអញ្ជើញ ក្នុងកិច្ចប្រជុំបង្ហាញពីវឌ្ឍនភាពការងាររបស់គណៈចលនាមហាជនខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥...