ព័ត៌មាន
អាកាសចរណ៍ស៊ីវិល ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ
នៅថ្ងៃទី៦ខែមីនានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា លើកទី១១៥ ក្រោមប្រធានាបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ហើយពិធីនេះ ប្រារព្ធឡើងដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងសមភាពយេនឌ័រ។
លោកជំទាវ សួន ស្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រប្រចាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា ស្ត្រីជាមាតានៃពិភពលោក ហើយស្ត្រីបានចូលរួមគ្រប់សកម្មភាពនៃសង្គមជាតិ ពិសេសស្ត្រី ពិតជាមានសិទ្ធិសេរីភាពស្មើនឹងបុរសគ្រប់កាលៈទេសៈផងដែរ ប៉ុន្តែទោះបែបនេះក្តី រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ត្រីគ្រប់រូប ហើយជាក់ស្តែង នៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏មានមន្ត្រីរាជការជាស្ត្រីជាច្រើនផងដែរ ដែលមានគ្រប់តួនាទីចាប់រដ្ឋពីថ្នាក់រដ្ឋលេខាធិការ ចុះក្រោមផងដែរ។
ចំណែកឯកឧត្តម គឹម សោភ័ណ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋ មន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា បច្ចុប្បន្ននេះស្ត្រីមានបម្រើការងារក្នុង វិស័យអាកាសចរណ៍ មានប្រមាណជិត៣០% នៃមន្ត្រីរាជការជាបុរស ក្នុងនោះមានទំាងអ្នកបើកយន្តហោះក៏មានដែរ មានន័យថា ស្ត្រីពិតជាអាចធ្វើអ្វីៗបានដូចនឹងបុរស ក្នុងនេះឯកឧត្តមស្នើឱ្យគ្រប់អង្គភាព បន្តសហការឱ្យបានជិតស្និតជាមួយក្រុមការងារយេនឌ័រ ដើម្បីចូលរួមសកម្មភាពបញ្រ្ជាប និងលើកកម្ពស់សមភាពយេនឌ័រ ពិសេសការអនុវត្តការងារទំាងឡាយ ដែលជាការឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិ បាល និងស្នើឱ្យគ្រប់អង្គភាព បន្តលើកទឹកចិត្ត និងជំរុញវត្តមានរបស់ស្ត្រីឱ្យចូលរួមរាល់សកម្មភាពនានាកាន់តែច្រើនថែមទៀត។
សូមបញ្ជាក់ថា ទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា ត្រូវបានរៀបចំឡើង ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព សមភាពយេនឌ័រ និងអបអរសាទរសមិទ្ធផលលើគ្រប់វិស័យរបស់ស្ត្រីទូទាំងពិភពលោក ហើយទិវានេះក៏មានគោលបំណងលើកកម្ពស់ភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី កាត់បន្ថយអំពើហិង្សា ជំរុញការចូលរួមក្នុងសង្គម និងលុបបំបាត់រាល់ទម្រង់នៃការរើសអើងផងដែរ៕ ផលិត គង់ រ៉េន







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣