តាកែវ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងប្រែក្លាយផ្លូវដី ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់បានយូរអង្វែង ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពរ រយៈពេលធានា សុពលភាពការងារកែលម្អផ្លូវក្រាលបេតុងចំនួន ១ ខ្សែ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល”។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក...
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយលើ “សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំសម្រាប់កម្ពុជា”។ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលើ “សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំសម្រាប់កម្ពុជា” ដែលមានការចូលរួមពីតំណាងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR), សមាជិកនៃគណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ, តំណាងមកពីព្រឹទ្ធសភា រដ្ឋសភា អង្គទូត ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល។ នាឱកាសនោះ...
ភ្នំពេញ ៖ សំណុំរឿងថ្មីមួយទៀតពាក់ព័ន្ធឈ្មោះ លី សាម៉េត ហៅគ្រូមា ត្រូវបានតំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ៤នាក់ ទាក់ទិននឹងការសូកប៉ាន់ ដើម្បីរត់ការចូលបម្រើការងារជាមន្ដ្រីគយ។ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លេីជនសង្ស័យ ៤នាក់ មាន១-ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ ២-ឈ្មោះ ហេីង ទិត្យរាត្រីលក្ខណ៍...
ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួល ព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះអង្គបាន...
ភ្នំពេញ ៖ ប្រាំមួយខែបន្ទាប់ពីការបន្តជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirate មកទីក្រុងភ្នំពេញ ក្រុមហ៊ុនកត់សម្គាល់ឃើញថា ទីក្រុងភ្នំពេញកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់អ្នកដំណើរទូទាំងបណ្តាញសាកលរបស់ក្រុមហ៊ុន។ នេះបើតាមការបញ្ជាក់របស់ លោក មូហាមេត អាល់ កាស្ស៊ីម (Mohammed Al Qassim) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន Emirates នៅក្នុងកិច្ចប្រជុំតុមូលជាមួយអ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកានេះ។ លោក...
ភ្នំពេញ ៖ មន្ត្រីរាជការនៅមូលដ្ឋានខណ្ឌ៧មករាថ្នាក់សង្កាត់ ប្រធានភូមិ អនុភូមិនិងសមាជិកភូមិបានទទួលបានប័ណ្ឌ បសស ដើម្បីសម្រាប់ពិនិត្យសុខភាពព្យាបាលជំងឺដោយផ្ទាល់ខ្លួន។ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ប័ណ្ណមូលនិធិ សមធម៌សុខាភិបាល ជូនដល់ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ចំនួន២៦០ប័ណ្ណ នៅសាលប្រជុំវិទ្យាល័យបាក់ទូក ដោយមានការចូលរួមពី លោកលោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់...
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីប្រកាសចូលកាន់ មុខតំណែងមន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងបានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់លើវិស័យសុខាភិបាលកម្ពុជា ។ លោកជំទាវ បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរសុខាភិបាលទាំង អស់ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងបានជំរុញមន្ត្រីរាជការមន្ទីរសុខាភិបាលទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួម សហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យល្អ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបាន ល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។...
Why Does The Residence Always Win? A Look At Casino Profitability How Do Casinos Pay Out Jackpots? Types Associated With Jackpots And Payouts Content “Just How...
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានពិនិត្យដោយយកចិត្តទុកដាក់ និងសោកស្តាយជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានលក្ខណៈបុរេវិនិច្ឆ័យ និងមិនបានផ្អែកលើមូលដ្ឋាន ជាក់ស្ដែងពិតប្រាកដ ដែលអាចបង្កឱ្យមានការភ័ន្ដច្រឡំក្នុងចំណោមសាធារណជនទូទៅ។ នេះបើតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ អ្នកនាំពាក្យ គ.ស.ម.ក. ចាំបាច់ត្រូវលើកឡើងនូវការពន្យល់លើចំណុចមួយចំនួន ដោយផ្អែកលើបរិបទជាក់ស្ដែងក្នុងសង្គមកម្ពុជាដាថា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវឆន្ទៈក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សយ៉ាងច្បាស់ តាមរយៈការបញ្ចូលបទប្បញ្ញត្តិសិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា ការចូលរួមយ៉ាងសកម្ម និងផ្ដល់កិច្ចសហការយ៉ាងល្អជាួយាល់យ្តការសិទ្ធិមនុស្សនានារបស់អង្គការសហ- ប្រជាជាតិ ការផ្តល់សច្ចាប័ន...