គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យបានផ្តល់ពានរង្វាន់នេះជូននិស្សិតអន្តរជាតិឆ្នើមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងសម្រេចសមិទ្ធផលលេចធ្លោក្នុងការប្រើប្រាស់ចំណេះជំនាញពីការសិក្សា ដើម្បីអភិវឌ្ឍសង្គមជាតិ ព្រមទាំងបានបង្ហាញគំរូវីរភាពល្អសម្រាប់បំផុសគំនិតវិជ្ជមានដល់យុវជនជំនាន់ក្រោយ។ ក្នុងឱកាសទទួលពានរង្វាន់នេះ លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក៏ដូចជាគណៈគ្រប់គ្រងសាកលវិទ្យាល័យ Adelaide ដែលបានទទួលស្គាល់សមិទ្ធផលការងាររបស់លោកជំទាវ ព្រមទាំងថ្លែងអំណរគុណដល់សាស្ត្រាចារ្យណែនាំ ដែលបានចូលរួមផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឱ្យលោកជំទាវអាចទទួលបានជោគជ័យក្នុងការសិក្សា និងការរីកចម្រើនក្នុងអាជីពវិជ្ជាជីវៈ។ ក្នុងនាមជាទេសាភិបាលស្ត្រីដំបូងនៅធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី បានសម្រេចស្នាដៃការងារលេចធ្លោជាច្រើន ហើយតែងបានទទួលការអញ្ជើញធ្វើជាវាគ្មិនចែករំលែកណេះឹងនិងបទពិសធន៍លើឆាកអន្តរជាតិជាច្រើន។ បន្ថែមលើនេះ លោកជំទាវតែងខិតខំយ៉ាងសកម្មក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចសម្រាប់ស្ត្រី ដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ គួររំលេចថា លោកជំទាវទេសាភិបាល បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច...
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Thongphane SAVANPHET អនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មាន នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប។ ក្នុងជំនួបនោះ ឯកឧត្តម Thongphane SAVANPHET បានសម្តែងនូវការអបអរសាទរចំពោះភាពជាប្រធាន និងភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម...
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ” នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សម្តេចបវរធិបតី បានលើកឡើងថា ការអភិវឌ្ឍនៅតបន់បឹងជង្រុកនេះ បន្ទាប់ពីអវត្ថមានសង្គ្រាម ហើយយើងនឹងបន្តអភិវឌ្ឍតំបន់នេះបន្ថែមទៀត។ តំបន់អភិវឌ្ឍន៍បឹងជង្រុក គឺជាសមិទ្ធផលដែលកើតចេញពីការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ២ដង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទី១).ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២)ការបញ្ចប់ជម្លោះដីធ្លីជាង២០ឆ្នាំរវាងប្រជាជន និងប្រជាជន។...
មន្ទីរកិច្ចការនារីខេត្តព្រះវិហារ សហការជាមួយអង្គការUNFPA និងអង្គការអាដ្រា រៀបចំយុទ្ធនាការ១៦ ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីឆ្នាំ ២០២៤ ក្រោមប្រធានបទ “រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក” ក្រោមអធិបតីភាព លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមាន ការចូលរួមពីសំណាក់ លោកស្រី អភិបាលរងស្រុក សង្គមថ្មី លោកស្រីអនុប្រធាន មន្ទីកិច្ច ការនារីខេត្ត អជ្ញាធរមូលដ្ឋាន លោកគ្រូ...
សភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចសមាគមអ្នកចែកចាយយានយន្តមកពីខេត្តក្វាងទុង ប្រទេសចិន ខណៈគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យយានយន្តនៅកម្ពុជា ដែលកំពុងរីកច្រើនយ៉ាងឆាប់រហ័ស។ កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា និងលោកស្រី យាន ហ្វេយ (Yan Fei) ប្រធានសមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុង នៅទីក្រុងភ្នំពេញ។ ឧកញ៉ា...
មន្រ្តីជាន់ខ្ពស់និយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចំា ចាត់ទុកភ្នាក់សេវាកម្ម គឺដើរតួសំខាន់ណាស់ លើកផ្នែកទិញ លក់ និងជួល អចលនវត្ថុ ក្នុងនោះប្រសិនការផ្តល់នូវសេវាកម្មប្រកបដោយការទទួលខុសត្រូវ និងប្រកដោយវិជ្ជាជីវៈ នឹងធ្វើឱ្យទីផ្សារលើវិស័យនេះ មានភាពរឹងមាំ។ ឯកឧត្តម អ៊ិន មាត្រា អគ្គនាយករងនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចំា លើកឡើងនៅក្នុងកម្មវិធីមហាសន្និបាតលើក ទី១៤ និងការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធានសមាគម និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៩ ២០២៤- ២០២៦...
កម្ពុជា-អូស្រ្តាលី ពិភាក្សាលើការរៀបចំយុទ្ធសាស្ត្រវិនិយោគរយៈពេល៣ឆ្នាំ និងផែនការសកម្មភាពសម្រាប់អនុវត្ត ដែលជាឯកសារ ផ្ទៃក្នុងរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីគាំទ្រដល់បេសកកម្មទាក់ទាញវិនិយោគ និងការផ្ដល់សេវាជូនវិនិយោគិនរបស់ស្ថាប័ន ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំយុទ្ធសាស្ត្រវិនិយោគរយៈពេល៣ឆ្នាំ និងផែនការសកម្មភាពសម្រាប់អនុវត្ត នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបានស្វាគមន៍ និង សម្តែងសេចក្តីសោមនស្ស ចំពោះភាពជាដៃគូ និងការគាំទ្ររបស់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី CAPRED...
នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ រដ្ឋសភាកម្ពុជា បានចេញញត្តិថ្កោលទោសចំពោះ សារនយោបាយបណ្តុះហិង្សា បង្កប់គំនិតគុំកួន ការស្អប់ខ្ពើម ការបំបែកបំបាក់សង្គមជាតិរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស។ តាមរយៈញត្តិ រដ្ឋសភាកម្ពុជា បានប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសារ នយោបាយ ក៏ដូចជាទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ក្នុងរយៈពេលចុងក្រោយនេះ ដូចជាការបង្កើតរដ្ឋាភិបាលក្រៅច្បាប់និងសកម្មភាពញុះញង់ និងការប្រឌិត ព័ត៌មានភូតកុហកបោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ។ រដ្ឋសភាបានបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រុមនេះបានចេញសារ គ្មានសីលធម៌ បណ្តុះគំនិតហិង្សាដោយចេតនាចំៗឱ្យមានការប្រឆាំងលើក្រុមគ្រួសារ សម្តេចអគ្គមហា...
វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាព និងទំនុកចិត្ត និងបានបន្ត អភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព មានកិច្ចការពារ និងប្រកបដោយបរិយាបន្ន ។ លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា”នៅខេត្តត្បូងឃ្មុំ ថ្ងៃទី ២៨ ខែ វិច្ឆិកា ម្សិលមិញនេះថា ជាច្រើនទស្សវត្សរ៍កន្លងទៅ វិស័យមីក្រូហិរញ្ញ វត្ថុនៅកម្ពុជា...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ម៉ាឡៃ អតីតតំបន់កាកសំណល់ពីសង្គ្រាម បានប្រែក្លាយមកជាតំបន់អភិវឌ្ឍន៍ហើយ ក្រោយការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃអស់ច្រើនទសវត្ស ។ ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរម្លឹកអំពីសង្គ្រាមកាលពីអតីតកាល ជាពិសេសសមរភូមិតំបន់ព្រំដែននៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅមុនការ ដាក់ចេញនូវនយោបាយឈ្នះ...