អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ថា ប្រជាសហគមន៍នៅតំបន់ការពារធនធានធម្មជាតិជារនាំងសំខាន់ ដើម្បីចូលរួមចំណែកការពារគម្របព្រៃឈើ ខណៈរាជរដ្ឋាភិបាលប្តេជ្ញានឹងបង្កើនគម្របព្រៃឈើឱ្យបានជាង១១លានហិកក្ន្ងឆ្នាំ២០៥០។ ថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ផ្អែកតាមគោលនយោបាយការពារធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ មានការយកចិត្តទុកដាក់ខ្លាំងមិនខុសពីអាណត្តិមុនៗនោះទេ។ ក្នុងនោះចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានប្រែក្លាយតំបន់ការពារធម្មជាតិមានទំហំជាង៧លានហិកតាស្មើនឹង៤០%។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ជាក់ស្តែង រាជរដ្ឋាភិបាល អាណត្តិទី៧ មានទស្សនវិស័យធ្វើយ៉ាងណាជំរុញក្នុងឆ្នាំ២០៥០ នឹងបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយ...
នាចុងរដូវ Green Season ចាប់ពីខែសីហានេះ កម្ពុជាចាប់ផ្តើមមានភ្ញៀវទេសចរអន្តរជាតិ មកទស្សនា ជាបណ្តើៗឡើងវិញហើយ ខណៈក្នុងរដូវភ្លៀងតិចនេះដែរ បណ្តាសណ្ឋាគារធំៗ ភោជនីយដ្ឋាន និងកញ្ចប់ទេសចរណ៍នានាបានរៀបចំបញ្ចុះតម្លៃពិសេស ជាច្រើនផ្សព្វផ្សាយទៅក្រៅប្រទេស និងមានភាពទាក់ទាញ។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA ក៏ដូចបណ្តាការីទេសចរណ៍ នានាបានថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែសីហានេះថាជាក់ស្តែងកម្ពុជារៀងរាល់ឆ្នាំ ចាប់ពីខែឧសភា ដល់ខែកញ្ញា គឺមានភ្ញៀវទេសចរអន្តរជាតិទស្សនាតិចតួច...
គិតមកទល់ពេលនេះមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានបន្តសកម្មភាពចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យនានា ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ និងនាំយកឱកាសការងារឲ្យខិតជិតដល់យុវជន សិស្ស និស្សិត បំណងបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។ ជួបសម្ភាសន៍ រវាងព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៧ ខែសីហានេះ លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ការផ្សព្វផ្សាយរហូតមកដល់ពេលនេះ ឃើញមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់យុវជន សិស្ស និស្សិត...
ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ រួមជាមួយ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការទី៧ និងឯកឧត្តម ហ៊ាង ធុល ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃរដ្ឋសភា បានអញ្ជេីញចូលរួមកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការពិគ្រោះយោបល់ស្តីពីគ្រឿងញៀនរបស់អន្តរសភាអាស៊ាន(AIPA) នៅទីក្រុងហ្លួងព្រះបាងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី៦-៨ ខែសីហា ឆ្នាំ២០២៤។...
សម្តេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ វិមាន៧មករា បានអនុញ្ញាតអោយ ឯកឧត្តម វ៉ាង វិនពីង (Wang Weinbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសម។
កីឡាករកាយវប្បកម្មកម្ពុជា ឃូ ឃាងហ៊ុយ ព្រមទាំង ប្រធានប្រតិភូ និងគ្រូបង្វឹក បានចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយកាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី៥៦ ( 56th Asian Bodybuilding And Physique Sports Championship) នៅលើវិញ្ញាសា ( Men’s sport physique over 180cm)។ មុនពេលចេញដំណើរកីឡាករខាងលើបានបង្ហាញក្ដីរំពឹងថា...
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈ នៃកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម។ កិច្ចប្រជុំនាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នេះ មានការអញ្ជើញចូលរួមពីអគ្គលេខាធិការអាស៊ាន ប្រមុខមុខងារសាធារណៈរបស់ប្រទេសអាស៊ានទាំង១០ និងដោយមានប្រទេសទីម័រខាងកើតជាអ្នកចូលរួមអង្កេត។ លុះដល់ពេលរសៀល ប្រមុខមុខងារសាធារណៈនៃប្រទេសបូកបី រួមមានសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េខាងត្បូង នឹងមានវត្តមានបន្ថែមទៀត។ ក្នុងកិច្ចប្រជុំនាព្រឹកនេះ...
នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅប្រទេសប្រ៊ុយណេដារូស្សាឡាម។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចូលរួមសូមអបអរសាទរ កម្ពុជាសម្រាប់ភាពជាប្រធានប្តូរវេនរបស់អាស៊ាន លើក្របខណ្ឌកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨...
ភ្នំពេញ៖ ដើម្បីស្ដារឡើងវិញសិប្បកម្មតម្បាញសូត្រដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យឋិតឋេរគង់វង្ស។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការផ្លាស់ប្តូរបច្ចេកទេសជាមួយសិប្បកម្មតម្បាញ នៃក្រុមហ៊ុនសិប្បករអង្គរ ក្នុងស្រុកពួក ខេត្តសៀមរាប ព្រមទាំងបន្តផ្តល់ពងដង្កូវនាងពូជសូត្រមាសប្រមាណ ៥,០០០ពង ក្នុងខែសីហានេះ និងផ្តល់ពូជមនប្រមាណ ៥០បាច់ ឬ ១,០០០ដើមទៀត ក្នុងខែកញ្ញា ឆ្នាំ២០២៤។ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែសីហានេះ បានបញ្ជាក់ក្នុងបណ្តាញសង្គមថា អស់រយៈពេលជាង៧ខែកន្លងមកនេះ លោក...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញជាច្រើននាក់ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរិះរកវិធានការស្ទាក់ទឹក ដើម្បីសង្គ្រោះផលដំណាំស្រូវរបស់ប្រជាកសិករដែលកំពុងទុំ ត្រូវប្រមូលផល តែត្រូវរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...