កំពង់ឆ្នាំង ÷ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុករលាប្អៀរមានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ និងលើកទិដៅបន្ត របស់ក្រុមការងាររាជរដ្ធាភិបាលចុះមូលដ្ធានស្រុករលាប្អៀរ ក្រោមអធិបតីភាព ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងក្រុង-ស្រុកជាច្រើនរូប ៕
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរម្លឹកជាថ្មីថា អាជ្ញាធរមានសមត្ថកិច្ច ទាំងអស់ ត្រូវបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើក្មេងទំនើង កុំមានការលើកលែងឱ្យសោះ ខណៈដែលបញ្ហាក្មេង ទំនើងនេះហាក់ដូចជាងើបឡើងវិញ បង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជាង១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ នេះ បានណែនាំជាថ្មីដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់...
ស្វាយរៀង ៖ ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានស្នើនិងណែនាំដល់ពលរដ្ឋទាំងអស់ត្រូវថែរក្សាប័ណ្ណសម្គាល់អចលនទ្រព្យដីធ្លី ឲ្យបានល្អសម្រាប់ប្រើប្រាស់ជាគុណប្រយោជន៍គ្រួសារ និងសង្គមជាតិ បន្ទាប់ពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បានខិតខំបំពេញបែបបទត្រឹមត្រូវទៅតាមផ្លូវច្បាប់រួចរាល់។ ការថ្លែងនិងមានប្រសាសន៍លើកឡើងរបស់ឯកឧត្តមអភិបាលខេត្តបែបនេះបានធ្វើឡើងក្នុងឱកាសឯកឧត្តម អញ្ជើញចែកបណ្ណ័សម្គាល់អចលនទ្រព្យដីធ្លី ជូនពលរដ្ឋចំនួន១ម៉ឺន ៧៤ក្បាលដី នៅក្នុងឃុំចំនួន៣ របស់ស្រុកចន្ទ្រា ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ។ ឯកឧត្តមបានបញ្ជាក់ថា បណ្ណ័សម្គាល់អចលនទ្រព្យដីធ្លី គឺជាទ្រព្យមហាសាលរបស់ពលរដ្ឋ គ្រប់រូបនិងគ្រួសារ សម្រាប់ប្រើប្រាស់ប្រកបរបរបង្កបង្កើនផលនិងធ្វើអាជីវកម្មផ្សេងៗបំរើជីវភាពនិងការរស់នៅ ដូច្នេះបងប្អូនត្រូវថែរក្សាបណ្ណ័កម្មសិទ្ធិនេះឲ្យបានត្រឹមត្រូវ...
ក្នុងឱកាសអញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បើទោះបីសម្តេចមិនស្រែកតាមហ្វេសប៊ុក មិនមែនរាជរដ្ឋាភិបាលមិនការពារបូរណភាពទឹកដី និងលើកតម្កើងកិត្យានុភាពជាតិនោះឡើយ ប៉ុន្ដែរាជរដ្ឋាភិបាលបានធ្វើរាល់ថ្ងៃលើកិច្ចការបូរណភាពទឹកដី និងលើកតម្កើងកិត្យានុភាពជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ក្នុងឱកាសនោះថា គ្រប់គ្នាសុទ្ធតែមានសិទ្ធិស្រឡាញ់ និងការពារជាតិមាតុភូមិ ប៉ុន្តែមិនត្រូវធ្វើសកម្មភាព ដែលនាំឱ្យជាតិមានជម្លោះ ឬការបែកបាក់ណាមួយនោះឡើយ។ សម្តេចបានថ្លែងថា យន្តការការពារជាតិមាន ៣...
វិស័យឧស្សាហកម្មនៅឆ្នាំក្រោយនេះ ត្រូវបានព្យាករថានឹងមានកំណើន ៨,៦% ខ្ពស់ជាងឆ្នាំ២០២៤ ដែលគាំទ្រដោយការរក្សាបាន តុល្យភាពនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់ នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា មុនវិបត្តិជំងឺកូវីដ-១៩។ តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បើយោងលើការវាយតម្លៃ នៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម របស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថា នឹងសម្រេចបាន កំណើនក្នុងរង្វង់ ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ជិត ២១០ ពាន់ប៊ីលានរៀល សមមូលនឹងប្រមាណជាង...
ក្នុងឱកាសអញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅក្នុងបរិការណ៍បរិវត្តកម្មឌីជីថល ប្រទេសកម្ពុជា ពិតជាត្រូវការជាចាំបាច់ធនធានមនុស្សប្រកបដោយជំនាញខ្ពស់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា នៅក្នុងបរិការណ៍បរិវត្តកម្មឌីជីថល ប្រទេសកម្ពុជាពិតជាត្រូវការជាចាំបាច់ធនធានមនុស្សប្រកបដោយជំនាញខ្ពស់ មានគំនិតច្នៃប្រឌិតកម្រិតបច្ចេកទេសល្អ និងរបកគំហើញថ្មីៗ ដើម្បីធានាបាននូវសក្ដានុពលភាពប្រកួតប្រជែងជាអន្តរជាតិ, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្តេចធិបតីបានថ្លែងថា...
ក្នុងឱកាសអញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និងកីឡា និងវិស័យឯកជនត្រូវបន្តកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំដល់សាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សានានា បន្តអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន និងគុណភាពនៃការបង្រៀនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញសកម្មភាពស្រាវជ្រាវ ដើម្បីឱ្យការផ្ទេរចំណេះដឹងដល់យុវជនជំនាន់ក្រោយប្រកបដោយគុណភាព, ជាពិសេសត្រូវបន្តធ្វើទំនើបកម្មកម្មវិធីអប់រំឱ្យស្របតាមស្តង់ដា ក្របខ័ណ្ឌគុណវុឌ្ឍិជាតិ និងស្តង់ដាអន្តរជាតិឱ្យឆ្លើយតបដោយប្រសិទ្ធភាពទៅនឹងទីផ្សារការងារ និងមុខរបរក្នុងបរិការណ៍...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នាក្នុងការបង្រ្កាបបទល្មើសខុសច្បាប់នានាទាំងសកម្មភាពជាក់ស្តែង និងនៅតាមទីផ្សារ ដើម្បីនិរន្តរភាពធនធានជលផល និងជាគុណប្រយោជន៍ទាំងមូលរបស់ប្រទេសជាតិ។ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យជលផល កាលពីរសៀលថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រើ មានប...
កម្ពុជា-វៀតណាម បើកវេទិកាដើម្បីបង្កលក្ខណៈសម្រាប់វិនិយោគិននៃប្រទេសទាំងពីរ ដើម្បីបង្កើតទំនាក់ទំនង និងបណ្តាញ ព្រមទាំងពិភាក្សាស្វែងយល់ និងផ្លាស់ប្តូរនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅប្រទេស កម្ពុជា ពិសេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លើកឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល នៅរសៀលថ្ងៃទី២៥ ខែធ្នូ ម្សិលមិញ ក្នុងនោះឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស...
ចិនបានសម្រេចជ្រើសរើសកម្ពុជាគឺជាប្រទេសទី១ ក្នុងការផ្តល់ថវិកា តាមរយៈមូលនិធិរបស់លោកជំទាវទី១ នៃភរិយា ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ដើម្បីអនុវត្តគម្រោងលើកកម្ពស់ការយល់ដឹងទាក់ទងនឹងក្មេងស្រី ក្រៅពីប្រទេសចិន បន្ទាប់ ពីគម្រោងមួយនេះ បានអនុវត្តដោយជោគជ័យនៅក្នុងប្រទេសរបស់ខ្លួន។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី ២៥ ខែធ្នូ...