បណ្តាគណបក្សនយោបាយមួយចំនួន គ្រោងចុះទស្សនកិច្ចតាមបន្ទាត់ព្រំដែនក្នុងតំបន់ឦសាន ដើម្បីពិនិត្យស្ថានភាពទូទៅ និងបង្គោលព្រំដែននាសប្តាហ៍ក្រោយនេះ។ ស្របពេលប្រជាពលរដ្ឋ និងយុវជនគ្រប់មជ្ឈដ្ឋានបានបន្តនាំគ្នាទៅទស្សនាតាមបណ្តាខេត្តតំបន់ឦសានជាប់ព្រំដែនកម្ពុជា-វៀតណាម មានបណ្តាគណបក្សនយោបាយដែលជាសម្ព័ន្ធភាពបានរៀបចំគម្រោងក្នុងការចុះធ្វើទស្សនកិច្ចទៅកាន់ខេត្តទាំង៤ដែលជាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ក្នុងគោលបំណងស្វែងយល់ និងពិនិត្យតថភាពពិត នៃស្ថានភាពតាមបន្ទាត់ព្រំដែន ការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍នៅតំបន់នោះ។ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានឱ្យដឹងថា គណបក្សរបស់លោកនឹងជួបហើយកំណត់ពេលវេលាចុះទស្សនកិច្ចតាមបន្ទាត់ព្រំដែននាសប្តាហ៍ខាងមុខ ជាមួយបណ្តាគណបក្សនយោបាយផ្សេងទៀត។ ប្រធានគណបក្សរូបនេះ បញ្ជាក់ថា ទស្សនកិច្ចនេះ មានគោលបំណងមើលពីភាពពិតតាមបន្ទាត់ព្រំដែនដែលរាជរដ្ឋាភិបាលបានរៀបចំ ព្រោះក្នុងនាមអ្នកនយោបាយត្រូវទៅដល់ និងមើលពីភាពជាក់ស្តែង ហើយមិនមែនចោទប្រកាន់ដូចអ្នកនយោបាយមួយចំនួនទាំងដែលខ្លួនមិនបានទៅពិនិត្យផ្ទាល់នោះទេ។...
ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់” ដើម្បីផ្គត់ផ្គង់ ដល់មន្ទីរពេទ្យ បង្អែក ១៦មករា ខេត្តព្រះវិហារ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាស្រុកត្បែងមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ មូលដ្ឋាន កងកម្លាំងទាំង៣...
នៅទីក្រុងសែអ៊ូលព្រឹកថ្ងៃទី១០កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ កម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយនឹងឯកឧត្តម អ៊ូ វ៉ន់ ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម ប្រធានរដ្ឋសភាកូរ៉េ បានសំដែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោនិងគណៈប្រតិភូ ដែល បានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ជាពិសេសគឺបានអញ្ជើញទៅវិមានរដ្ឋសភាកូរ៉េ។ ឯកឧត្តមបានកោតសរសើរ ចំពោះការដឹកនាំរបស់សម្ដេចដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជានា យករដ្ឋមន្ត្រីអស់រយៈពេលដ៏យូរ ដែលនាំប្រទេសមករកសុខសន្តិភាពនិងមានការរីកចម្រើនហើយក្នុងឱកាសនេះឯកឧត្តមបានសូមអបអរសាទរជាថ្មីចំពោះសម្ដេចតេជោដែលត្រូវបានជ្រើសរើសជាប្រធានព្រឹទ្ធសភានៅឆ្នាំនេះ។...
រហូតមកដល់ពេលនេះក្រៅពីវេទិកាការងារ ការចុះផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ ក៏ដូចការរៀបចំពិព័រណ៍ការងារជាដើម ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅតែបន្តរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ដោយឥតគិតថ្លៃ ជូនដល់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ដើម្បីឆ្លើយតបតម្រូវការកម្លាំងពលកម្មកើនឡើង ក៏ដូចជាបំពេញតម្រូវការរបស់ភាគីនិយោជក។ លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គិតចាប់ពីដើមខែមករា...
ប្រភពចំនួនបីបាននិយាយកាលពីថ្ងៃចន្ទ (០៩ កញ្ញា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានបញ្ជូនឱ្យសភានូវរបាយការណ៍សម្ងាត់មួយស្តីពីយុទ្ធសាស្ត្រក្នុងសង្គ្រាមអ៊ុយក្រែន ប៉ុន្មានខែបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ខែមិថុនា ជាមួយសំណើច្បាប់ចំណាយរាប់ពាន់លានដុល្លារដែលសមាជិកសភាបានអនុម័តកាលពីខែមេសា។ ជំនួយការសភាម្នាក់និយាយថា របាយការណ៍ដែលរង់ចាំជាយូរមកហើយនោះបានទៅដល់ដៃសមាជិកសភាកាលពីថ្ងៃចន្ទ ប៉ុន្តែពួកគេមិនទាន់ពិនិត្យមើលនៅឡើយទេ។ ប្រភពពីរផ្សេងទៀត ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា របាយការណ៍នោះត្រូវបានប្រគល់ជូនសភារួចហើយ។ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ សភាបានអនុម័តជំនួយក្នុងសង្រ្គាម និងជំនួយយោធាជិត ១៧៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងប្រទេសសម្ព័ន្ធមិត្ត។ បន្ទាប់ពីពន្យារពេលជាច្រើនខែ សភាតំណាងរាស្រ្តដែលដឹកនាំដោយបក្សសាធារណរដ្ឋ បានអនុម័តសំណើច្បាប់ចំណាយបន្ថែមចំនួន ៩៥ពាន់លានដុល្លារនៅក្នុងខែមេសា ដែលរួមមានទឹកប្រាក់ចំនួន...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្ដេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអាមេរិក ដែលបានដឹកនាំក្រុមការងារមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកអាជីវកម្ម ជាមួយភាគីពាក់ព័ន្ធ ពិសេសក្នុងគោលបំណងទិញអង្ករ និងផលិតផលម្ហូបអាហារពីកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារអាមេរិក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។
បាត់ដំបង៖ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង និងសហការីបាននាំយកសម្ភារដែលទទួលបានពីការបរិច្ចាគក្នុងយុទ្ធនាការ«ចាស់អ្នកថ្មីខ្ញុំ» ទៅចែកជូនបន្តដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ និងកុមារកំព្រានៅមណ្ឌលកុមារកំព្រាទី១ ក្នុងក្រុងបាត់ដំបង។ ក្នុងឱកាសនោះ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ បានមានប្រសាសន៍ផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋ និងប្អូនៗជាកុមារកំពា្រសូមទទួលយកនូវសម្ភារដែលជាការបរិច្ចាគពីសប្បុរសជនទាំងអស់ក្នុងយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»ពីសមាគមកាយប្ញទ្ធិនារីកម្ពុជាដោយក្តីរីករាយ ខណៈសម្ភារដែលត្រូវផ្ដល់ជូននាពេលនេះរួមមាន ខោ អាវ ហូល...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែ សីហា ឆ្នាំ ២០២៤ បានអនុម័តគម្រោងថ្មីចំនួន ៤៦ និងគម្រោងពង្រីកផលិតកម្មចំនួន ៧ មានទុនវិនិយោគសរុបជាង ១,២ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះចិនវិនិយោគជាប់លំដាប់លេខរៀងទី១ បានរួមចំណែកជាង ៨៤ ភាគរយ ខណៈការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ៩ ភាគរយ នៃទុនវិនិយោគសរុប។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញរបាយការណ៍វិនិយោគនៅក្នុងខែ សីហា ឆ្នាំ ២០២៤ ក្នុងនោះបានអនុម័តគម្រោងថ្មី...
ដោយជាស្រុកកំណើតនៃឯករាជ្យភាពរបស់សហរដ្ឋអាមេរិក ឥឡូវនេះទីក្រុង ហ្វីឡាឌែលហ្វៀ (Philadelphia) ក្នុងរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) នឹងក្លាយជាវេទិកាដ៏សំខាន់ម្តងទៀតនៅពេលដែលលោកស្រី Kamala Harris និងលោក Donald Trump ជួបគ្នានៅក្នុងការជជែកដេញដោលតាមទូរទស្សន៍ ដែលអាចមានឥទ្ធិពលយ៉ាងខ្លាំងលើការបោះឆ្នោតខែវិច្ឆិកា។ បេក្ខភាពប្រធានាធិបតីទាំងពីរដែលមិនធ្លាប់ជួបគ្នាផ្ទាល់ ឥឡូវនេះនឹងជួបជជែកគ្នានៅម៉ោង ៦ល្ងាច (ម៉ោងអាមេរិក ត្រូវនឹង 6pm PDT ឬ 9pm ET) ថ្ងៃអង្គារនេះសម្រាប់ការពិភាក្សាដេញដោល...
ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា រាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅទីជម្រកមួយកន្លែងកាលពីថ្ងៃចន្ទ នៅតាមព្រំដែនប៉ារ៉ាកៃម៉ា ប្រទេសប្រេស៊ីល ដើម្បីស្វែងរកទីជ្រកកោនបណ្តោះអាសន្ននិងសុវត្ថិភាព បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ មួយខែបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ដែលមានភាពចម្រូងចម្រាស។ មនុស្សប្រហែល ៥០០នាក់ រួមមានស្ត្រី កុមារ និងមនុស្សចាស់ បានតម្រង់ជួរដោយមានទ្រព្យសម្បត្តិរបស់ពួកគេនៅខាងក្រៅទីជម្រកមួយកន្លែង ក្នុងទីក្រុង Paracaima គ្រប់គ្រងដោយអង្គការ UNHCR និងរដ្ឋាភិបាលប្រេស៊ីល។ ជនអន្តោប្រវេសន៍ជាច្រើន បាននិយាយអំពីការឈឺចាប់ក្នុងការចាកចេញពីប្រទេសរបស់ពួកគេអំពីរឿងរ៉ាវនៅពីខាងក្រោយ។ រយៈពេលជាងមួយខែ បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស់នៅប្រទេសវេណេស៊ុយអេឡា ទីក្រុងជាប់ព្រំដែនប្រទេសប្រេស៊ីល កំពុងទទួលលំហូរដែលកំពុងកើនឡើងនៃប្រជាជនវេណេស៊ុយអេឡា ភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ។...