ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សាកាហ្គុឈិ ណោតុ(Sakaguchi Naoto) សមាជិករដ្ឋសភាជប៉ុន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃកម្មវិធីបញ្ជូនកម្មសិក្សាការី និងពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន។ ក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងសម្តែងការកោតសរសើរចំពោះមិត្តភាពដ៏រឹងមាំ និងការគាំទ្រដល់កម្ពុជានាពេលកន្លងមក ដូចជាការចូលរួមរក្សាសន្តិភាពនៅកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ឱកាសដល់កម្មសិក្សាការី...
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន GBC ចាប់ផ្តើមកិច្ចប្រជុំហើយនារសៀលនេះនៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជាទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី...
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានចេញ សេចក្តីណែនាំ ស្តីពី ការផ្អាកដំណើរការបង្រៀន និងរៀន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានជម្រាបជូនគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា ដោយមានការឈ្លានពានពីសំណាក់យោធាថៃមកលើ ភូមិសាស្ត្រស្រុកបាណន់ ក្នុងខេត្តបាត់ដំបង...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងថា នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានគម្រោងវិនិយោគប្រមាណ ៦៣០ គម្រោង មានទុនវិនិយោគជាង ១០ ពាន់លានដុល្លារអាម៉េរិក ដើម្បីរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា និងក៏ជាការបំបែកឯកកត្តកម្ម ជាបន្តបន្ទាប់ទៀតរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វ ផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចកម្ពុជាឆ្នាំ២០២៣-២០២៤ នៅថ្ងៃទី២៤ ខែធ្នូ...
នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង។ ក្នុងអំឡុងកិច្ចសន្ទនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការបន្ដគាំទ្ររបស់បារាំងក្នុងដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។...
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានចេញ សេចក្តីណែនាំ ស្តីពី ការផ្អាកដំណើរការបង្រៀន និងរៀន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន។ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានជម្រាបជូនគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា ដោយមានការឈ្លានពានពីសំណាក់យោធាថៃមកលើ ភូមិសាស្ត្រស្រុកបាណន់ ក្នុងខេត្តបាត់ដំបង...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការ បន្តវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោម មកលើទីតាំងភូមិសាស្ត្រដែល មានប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និង កោះកុង។ ជាក់ស្តែង គិតត្រឹមថ្ងៃទី២៤ ខែធ្នូ...
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការឆ្លុះបញ្ចាំងស្ថានភាពនៃការឈ្លានពានរបស់ប្រទេសថៃ មកលើការជំរុញកំណែទម្រង់ឧត្តមសិក្សា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាធិការរដ្ឋ និងឯកជន និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអញ្ជើញបូជាផ្កាភ្ញីទៀនធូប និងថ្វាយភ្លេងនៅបូជនីយដ្ឋានប្រាសាទភ្នំធាតុ ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដើម្បីសុំសេចក្តីសុខសប្បាយជូនដល់ប្រទេសជាតិ និងប្រជាជន នាព្រឹកថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញអមដំណើរដោយ...
ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករា រួមជាមួយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតក្រសួងទេសចរណ៍ បានប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់និងវាយតម្លៃការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ សម្រាប់សុពលភាពឆ្នាំ២០២៦ដល់ឆ្នាំ២០២៩របស់បេក្ខភាពខណ្ឌ៧មករា។ កិច្ចប្រជុំវាយតម្លៃនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ឈុន មករា អគ្គនាយក គ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានគណៈប្រតិភូ និងក្រុមការងារទាំងអស់ នៃ នាយកដ្ឋានវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ ក្រសួងទេសចរណ៍ លោក កេត ឧត្តម អភិបាលរង តំណាងលោក ថេង...