កម្ពុជាជំរុញបង្កើតថាមពលកកើតឡើងវិញ ឈានមុខគេនៅក្នុងតំបន់អាស៊ាន ស្របតាមការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងផែនការ រួមចំណែកជាតិ NDC 3.0 ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន៥៥% នៅឆ្នាំ២០៣៥។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយកញ្ញា Tzeporah Berman ស្ថាបនិក និងជាប្រធានសន្ធិសញ្ញាមិនរីកសាយភាយឧស្ម័នឥន្ធនៈហ្វូស៊ីល (FFNPT) នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ កញ្ញា...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១១ : ៣០នាទី មានករណីផ្ទុះគ្រាប់បែកចង្កោម ១ករណី នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៤៤ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ តា ចាស់ ភេទប្រុស អាយុ...
តាកែវ៖ រាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាសេនាធិការ កំពុងខិតខំស្ថាបនាកែលម្អ ក៏ដូចលើកកម្ពស់ផ្លូវនៅទីជនបទ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ពលរដ្ឋ ដែលមានផ្លូវធ្វើដំណើស្រួល និងងាយដឹកកសិផលទៅកាន់ទីផ្សារ ។ ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្តារឡើងវិញផ្លូវក្រាល ល្បាយថ្មភ្នំ ប្រវែង៤ ៥០០ម៉ែត្រ ស្ថិតក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្តែត រួមទាំងមានការស្ថាបនាប្រព័ន្ធលូ និងការជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ នៅឃុំកុមារាជា ស្រុកបាទី អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ...
រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ២៣លានដុល្លារអាម៉េរិក សម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។ ជំនួយឥតសំណងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោម ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការកែសម្រួលនៃហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនសម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។ នៅក្នុងលិខិតប្តូរសារថ្មីនេះ ទំហំទឹកប្រាក់នៃជំនួយសម្រាប់គម្រោង«ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ» ដែលបានចុះហត្ថលេខាលើកដំបូងកាលពីថ្ងៃទី២៤...
មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បាននាំយកម៉ាស៊ីន ឡាហ្សែ អាយ ភី អិល ( Laser IPL)ទំនើបបច្ចេកវិទ្យាចុងក្រោយបង្អស់ពីសហរដ្ឋអាមេរិក ជាលើកដំបូងមកប្រទេសកម្ពុជា សម្រាប់ព្យាបាលជំងឺស្ងួតភ្នែក ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។ លោកស្រីសាស្ត្រាចារ្យ ជុកម៉ុល កុសុម៉ា នាយិការង នៃមន្ទីរពេទ្យព្រះអង្គឌួង ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះថា ម៉ាស៊ីន ឡា...
ក្រោយការប្រកួតបញ្ជប់ដោយជោគជ័យ អស់រយៈពេល២ថ្ងៃ ការប្រកួតកីឡាល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានលើកឡើងថា មន្រ្តីជំនាញគុនល្បុក្កតោត្រូវបន្តដុសខាត់បច្ចេកទេសឱ្យបានជាប់ជាប្រចាំនៅតាមសាលាគុនទាំងអស់ នៅតាមបណ្តារាជធានីខេត្តនានា ដើម្បីពង្រឹងពង្រីកសក្តានុពលទៅក្រៅប្រទេស។ នេះជាការលើកឡើងរបស់ឯកឧត្តម ក្នុងឱកាសបិទបញ្ចប់ការប្រកួតដោយជោគជ័យ កាលពីថ្មីៗនេះ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោយដំណើរការរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម វ៉ាត់...
ឯកឧត្តម ជា សុមេធី លើកឡើងថាកម្ពុជាត្រូវការកម្លាំងសេវាសង្គម ដើម្បីរួមចំណែកដល់ការផ្លាស់ប្ដូរ និងការកសាងសង្គមមួយប្រកបដោយភាពសុខដុម និងផាសុកភាព។ ការលើកឡើងដូចនេះធ្វើឡើងនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ រៀបចំទិវាជាតិសង្គមកិច្ចលើកទី ២ និងទាវាសង្គមកិច្ចពិភពលោកទី១៩ ក្រោមប្រធានបទ “ រួមគ្នាសាងក្ដីសង្ឃឹម និងភាពសុខដុមរមនា” ។ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងថា កម្ពុជាពិតជាត្រូវការកម្លាំងសេវាសង្គម...
មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានជំរុញឱ្យទន្តបណ្ឌិត ទន្តពេទ្យ បង្កើនគុណភាព និងសមត្ថភាព ហើយត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រជាបន្តបន្ទាប់ទាំងបច្ចេកវិទ្យាថ្មីៗ ពីបណ្តារៀមច្បងដែលមានបទពិសោធន៍ច្រើន ព្រមទាំងសហការជាមួយទន្តបណ្ឌិតអន្តរជាតិ ដើម្បីបង្កើននូវសមត្ថភាពឱ្យកាន់តែខ្ពស់ និងឱ្យកាន់តែសុក្រិត្យ។ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅក្នុងពិធីបើកសន្និសីទ និងការតាំងពិព័រណ៍ធ្មេញលើកទី២៤ នៃសមាគមទន្តសាស្ត្រកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ«កំណើនវិទ្យាសាស្ត្រ ក្នុងវិស័យទន្តសាស្ត្រ នាសម័យ ទំនើប» កាលពីព្រឹកថ្ងៃទី១៩ ខែមីនានេះ បានមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា ម្ចាស់ទីតាំងជួលនានាបើព្រងើយកន្តើយ មិនព្រមពង្រឹងលើការគ្រប់គ្រងជនបរទេសដែលមកជួលស្នាក់នៅទេ នឹងទទួលទោសទណ្ឌនិងផាកពិន័យក្នុងកម្រិតមួយយ៉ាងធ្ងន់ធ្ងរ។ ការលើកឡើងរបស់លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ខណៈលោក និងលោក ឆាយ វីរៈ អភិបាលរងតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអញ្ជើញជាធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន...
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ម្ចាស់សហគ្រាសដែលជាអ្នកផលិត និងកែច្នៃក្នុងស្រុក អ្នកនាំចូលទំនិញ និងអាជីវករ លក់ដូរលើទីផ្សារ សូមកុំឆ្លៀតឱកាសនៃការដំឡើងថ្លៃលក់មុខទំនិញជាគំហុក ពោលគឺកុំដំឡើងថ្លៃលើសកម្រិតនៅលើទីផ្សារ។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីថ្លៃមុខទំនិញលើទីផ្សារក្នុងបរិបថបច្ចុប្បន្ននេះថា ជុំវិញបញ្ហានៃការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈនេះ និងអ្វីៗនឹងហក់ឡើងទៅ តាមនោះផងដែរ ព្រោះប្រេងឥន្ធនៈគឺជាមធ្យោបាយដ៏សំខាន់ សម្រាប់សេវាដឹកញ្ជូន មិនថាការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាស ជាពិសេសការបម្រើក្នុងប្រតិបត្តិការអាជីវកម្មជាដើម។ ឯកឧត្តម បន្តថា...