នៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមអបអរសាទ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» ការរៀបចំទិវាជាតិនេះ ក្នុងគោលបំណងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុលផុស ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ...
នៅយប់ថ្ងៃទី៧ ឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៦៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគ បន្តគោរពនូវការវិនិយោគស្អាត ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីជ័យជំម្នះរួម។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បែបបនេះ ក្នុងឱកាសទទួលជួប សម្តែងការគួរសមជាមួយសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (Vietnam Rubber Group) ដែលដឹកនាំដោយលោក Le Thanh Hung អគ្គនាយក VRG និងសមាជិកចំនួន ១៦ក្រុមហ៊ុន នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦...
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញចូលគោរពជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅភូមិគ្រឹះសម្តេចចំការមន។ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំង៣ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី...
កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងចំនួន៩កន្លែង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបានឃាត់ខ្លួនជនបរទេសបរទេសចំនួន ៣១២នាក់ និងដកហូតវត្ថុតាងដែលបម្រើឲ្យសកម្មភាពល្មើសច្បាប់ជាច្រើនផងដែរ។ ក្រុមប្រតិបត្តិការចម្រុះដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯកហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញា និងឯកឧត្តម ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី៧ ខែមេសា...
បន្ទាយមានជ័យ៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦នេះលោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) អមដំណើរដោយលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ តំំណាងក្រុមហ៊ុនសាងសង់ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៥...
ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមក្រុម Manila Digger FC របស់ហ្វីលីពីន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាវេលាម៉ោង ៧យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Kim Versales គ្រូបង្វឹកក្រុម Manila Digger បានលើកឡើងថា ជំនួបលើកនេះ គ្មានអ្វីខុសប្លែកឡើយ កាលពីជួបគ្នាក្នុងពូលឡើយ ផ្ទុយពីលោក McConkey Mattew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង...
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា មកទល់ពេលនេះ ក្រុមការងាររបស់រាជរដ្ឋាភិបាល កំពុងដំណើរការសាងសង់ផ្ទះបណ្តោះអាសន្នលើផ្ទៃដីទំហំ ៤០០ហិកតា ជូនពលរដ្ឋភៀសសឹកដែលត្រូវទាហានចូលឈ្លានពាន ដាក់ទូកុងតឺន័រ និងបន្លាលួស រារាំងមិនទានអាចទៅផ្ទះវិញបានឱ្យទទួលបានជម្រកបណ្ដោះអាសន្នរឹងមាំអាចស្ដារជីវភាពឡើងវិញបាន។ តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថាជូនសាធារណជន និងប្រជាពលរដ្ឋដែលរងគ្រោះដោយសារយោធាថៃហ៊ុំព័ទ្ធដីធ្លីនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារយោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបានមានដូចជាភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី...
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរៀបចំរចនាសម្ព័ន្ធក្រុមការងារគ្រូ និងនាំចូលកីឡាការិនីថ្មីៗជាច្រើន ទាំងខ្មែរ និងបរទេស ដើម្បីពង្រឹងក្រុមត្រៀមប្រកួតប្រជែងជម្រើសជើងឯកលីគនារី រដូវកាលថ្មី ដែលគ្រោងចាប់ផ្ដើមនាពេលខាងមុខ។ យោងតាមការជូនដំណឹងរបស់ក្លិបរយៈពេល ២ថ្ងៃកន្លងមក ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានសម្រេចតែងតាំងលោក សំ វ៉ាន់ដេត ជាគ្រូបង្គោលដើម្បីដឹកនាំក្រុមបាល់ទាត់នារី អមជាមួយអតីតកីឡាករឆ្នើម ៣រូប ជាគ្រូជំនួយ គឺមានលោក ឡាយ រស្មី, អោម ឧត្តម និង សំអឿន ពិដោរ។...
ភ្នំពេញ៖ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានហើយកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។ ជាមួយច្បាប់ថ្មីនេះ សមត្ថកិច្ច និងអាជ្ញាធរកម្ពុជា បាន និងកំពុងជំរុញប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមបណ្តាមូលដ្ឋានក្នុងរាជធានី-ខេត្តទាំង២៥ ឱ្យកាន់តែមានភាពខ្លាំងខ្លាឡើង ដើម្បីឱ្យយុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ ទទួលបានជោគជ័យ។ នេះជាប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ...