1win — Официальный сайт букмекерской конторы 1вин | Зеркало рабочее промокод скопирован Главная Приложение Вход Регистрация Вывод средств Фрибет Покер Aviator Зеркало Отзывы Казино Промокод Скачать...
អ្នកជំនាញក្នុងវិស័យកសិកម្ម រំពឹងថា វិស័យកសិកម្មនៅកម្ពុជា នឹងមានសម្ទុះរីកចម្រើនកាន់តែខ្លាំងក្លា គាំទ្រដោយការដាំដុះ និងការចិញ្ចឹមសត្វ ខណៈដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានអន្តរាគមន៍ និងការស្រូបយកវិនិយោគិនមកបណ្តាក់ទុន នៅលើវិស័យទាំង នេះជាបន្តបន្ទាប់ ។ លោក ចាវ ប៉េងណាំ ប្រធានអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ អំពីការរីកលូតលាស់ក្នុង វិស័យកសិកម្មនៅកម្ពុជា នេះថា ទាក់ទិនវិស័យកសិកម្មនេះ ក្រោមការគិតគូរយកចិត្តទុកដាក់ និងការអនុវត្តនូវវិធានការអន្តរាគមន៍ របស់រាជរដ្ឋាភិបាល និងការគាំឬទ្រពីដៃគូអភិវឌ្ឍន៍នានា បានដោះស្រាយនូវបញ្ហាប្រឈមជាច្រើនដូចជា ការគាំទ្រផ្នែកហិរញ្ញប្បទាន...
ក្រុមកំពូលតារាងភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានបន្ដរក្សាគម្លាត ១ពិន្ទុពីគ្នា ក្រោយរកបាន ៣ពិន្ទុបន្ថែមរៀងខ្លួន ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី២០ គ្រាដែលក្រុមណាហ្គាវើលដ៍ បានបង្អាក់ដំណើរក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ក្រោយយកឈ្នះ ៣-១ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ(Tiffy Army) បានអស់ឱកាសប្រជែងកៅអី Top-6 ក្រោយស្មើក្រុមបឹងកេត ១-១ ។ សម្រាប់ក្រុមភ្នំពេញក្រោន គឺបានយកឈ្នះសមាគមកីឡាក្រសួងមហាផ្ទៃ ២-០ នៅកីឡដ្ឋានអេអាយអេ ខេអឹមអេចផាក ដែលធ្វើសម្រេចដោយកីឡាករ Jelle Joost Goselink នៅនាទី៣២ និង...
ដើមឆ្នាំថ្មី ២០២៥នេះ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តចុះពិនិត្យដោយផ្ទាល់លើការអនុវត្តគោលនយោបាយនានារបស់ក្រសួង ស្ថាប័ន ចំពោះការផ្ដល់សេវា និងជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ខណៈកាលពីឆ្នាំដំបូងនៃអាណត្តិទី៧នេះសម្ដេចនាយករដ្ឋមន្រ្ដីធ្លាប់មានប្រសាសន៍ប្រាប់ទៅមន្រ្ដីនៅក្នុងឱកាសពិធីសម្ពោធសមិទ្ធផលនានាថា នៅឆ្នាំទី២ នៃអាណត្តិនេះសម្ដេចនឹងចុះពិនិត្យដោយផ្ទាល់លើការអនុវត្តគោលនយោបាយរបស់ក្រសួង ស្ថាប័ន និងតាមបណ្ដាខេត្ត។ ជាក់ស្ដែងក្រោយសម្ដេចបានដាក់បទបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ត្រៀមជួយដោះស្រាយបញ្ហាប្រជាកសិករខ្វះខាតទឹកធ្វើស្រែប្រាំងកាលពីដើមខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្រ្ដីរួចមក, នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចនាយករដ្ឋមន្រ្ដីបានចុះពិនិត្យដោយផ្ទាល់ចំពោះសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅស្រុកស្អាង ខេត្តកណ្ដាល...
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ស្វាយរៀង ខាប់ យុវជនអាយុក្រោម ១៣ឆ្នាំ (Svay Rieng Cup U13) លើកទី១ ឆ្នាំ២០២៤/២៥ បានបញ្ចប់ដោយជោគជ័យ ដោយក្រុមយុវជនសាមគ្គីអាយុក្រោម ១៣ឆ្នាំ បានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះក្រុមយុវជន U13 ព្រះខ័នរាជស្វាយរៀង ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្ដាហ៍កន្លងទៅ ។ ពិធីបិទការប្រកួតបាល់ទាត់ក្របខណ្ឌយុវជនប្រចាំខេត្តស្វាយរៀងនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តស្វាយរៀង...
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ បានណែនាំមន្រ្តីក្រោមឱវាទ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ឲ្យរៀបចំផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍ ដើម្បីប្រែក្លាយកម្មវិធីគ្រប់គ្រងប្រព័ន្ធទិន្នន័យក្រៅបណ្តាញ (Offline) ទៅជាប្រព័ន្ធក្នុងបណ្តាញ (Online) ដើម្បីឆ្លើយតបតម្រូវការអ្នកប្រើប្រាស់ទាន់ពេលវេលា និងធានាបានសុក្រឹតភាពនៃទិន្ននន័យ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីរបាយការណ៍លទ្ធផលបឋមលើការវាយតម្លៃស្ថានភាពអនុវត្ត និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា...
គិតត្រឹមចុងឆ្នាំ ២០២៤កន្លងទៅនេះ ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា បានពង្រីកវិសាលភាពរបស់ខ្លួន ដោយបានគ្របដណ្ដប់ការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅកាន់ភូមិចំនួន ៩៩,១៥ភាគរយ នៃភូមិទាំងអស់ទូទាំងប្រទេស។ នេះជាការលើកឡើងរបស់ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងឱកាសធ្វើសន្និបាតបូកសរុបការងារឆ្នាំ ២០២៤។ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា រហូតមកដល់ចុងឆ្នាំ២០២៤ កន្លងទៅនេះ ការផ្គត់ផ្គង់ថាមពលអគ្គិសនីបានគ្របដណ្ដប់លើភូមិចំនួន ៩៩,១៥ភាគរយ នៃភូមិសរុបទូទាំងប្រទេស។ ភូមិដែលមិនទាន់មានការផ្គត់ផ្គង់ថាមពលអគ្គិសនីគឺមានត្រឹមតែ ១២០ភូមិប៉ុណ្ណោះ។ ឯកឧត្តមលើកឡើងដែរថា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញលិខិតជម្រាបទៅកាន់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ស្ដីពីការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។ ក្រសួងអប់រំបានបញ្ជាក់ក្នុងលិខិតថាថា៖«នៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សា ២០២៣-២០២៤»។ ក្រសួងបញ្ជាក់ថា ក្រសួងនឹងចេញសេចក្តីណែនាំបច្ចេកទេស សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា...
អ្នកជំនាញ និងសហគ្រិនឆ្នើមនៅកម្ពុជា មើលឃើញថា នៅក្នុងឆ្នាំ ២០២៥ នេះ សេដ្ឋកិច្ចកម្ពុជានឹងកម្រើកឡើងខ្លាំង គាំទ្រដោយ ការនាំចេញទំនិញទៅកាន់ទីផ្សារនៃកិច្ចព្រមព្រៀង និងប្រទេសផ្សេងៗ ស្របពេលដែលប្រទេសដៃគូរបស់កម្ពុជា ត្រូវបានរំពឹង នឹងបន្ត ស្ថានភាពល្អប្រសើរឡើងវិញ។ ទាក់ទិនសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលកម្ពុជាបានាដាក់ចេញនូវវិធានការចាំបាច់នានា ជាកញ្ចប់កម្មវិធី គាំទ្រកំណើនតាមវិស័យ ដើម្បីដោះស្រាយនូវបញ្ហាជាឧបសគ្គរាំងស្ទះទាំងឡាយ និងចំគោលដៅ សម្រាប់កំណើនសេដ្ឋកិច្ច ជាពិសេសវិស័យដែលរំពឹងទុក នឹងមានកំណើនយឺត និងថមថយ, ការរក្សាបាននូវលំនឹងជីវភាពប្រជាជន ការលើកកម្ពស់ផលិតភាព...