ព័ត៌មាន
អនុប្រធានទី១រដ្ឋសភា ផ្តល់អនុសាសន៍៤ចំណុចដល់ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកអាយប៉ា/AIPA មុនចេញទៅបំពេញការងារជាអគ្គលេខាធិការ AIPA ប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានអនុញាតឱ្យ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកអាយប៉ា/AIPA ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការអាយប៉ាលើកទី៧ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសម្តែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដែលត្រូវបានមហាសន្និបាតអោយប៉ា បានអនុម័តគាំទ្របេក្ខភាព ជាអគ្គលេខាធិការទី៧ ដែលនឹងត្រូវចូលកាន់តំណែងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៨។ ទន្ទឹមនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏កោតសរសើរចំពោះសមត្ថភាព និងចរិយាមាហាទរបស់ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដែលបានធ្វើឱ្យរដ្ឋសភា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្តល់សេចក្តីទុកចិត្ត ជ្រើសតាំងជាតំណាងរបស់ព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកជាអគ្គលេខាធិការ អាយប៉ា/AIPA។
ក្នុងឱកាសនោះ ដើម្បីឱ្យការបំពេញការងាររបស់ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ក្នុងតួនាទីជាអគ្គលេខាធិការអាយប៉ា/AIPA នៅលេខាធិការដ្ឋានអាយប៉ា ប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានផ្តល់នូវអនុសាសន៍ ៤ ចំណុច រួមមាន៖
ទី១.បន្តកិច្ចសហប្រតិបត្តិការអាស៊ាន-អាយប៉ា ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសក្នុងការជំរុញកិច្ចសហការគាំទ្រការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រកបដោយបរិយាប័ន្ន និងផ្តោតលើប្រជាជន។
ទី២.បន្តអនុវត្តការងារតាមប្រតិទិនការងារប្រចាំឆ្នាំរបស់អោយប៉ា សំដៅធ្វើយ៉ាង ណាឲ្យទទួលបានប្រសិទ្ធភាពការងារខ្ពស់បំផុត។
ទី៣.បន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍អោយប៉ា ដែលមានស្រាប់ និងខិតខំពង្រីកដៃគូបន្ថែម ដើម្បីឱ្យទទួលបានការគាំទ្រកាន់តែខ្លាំងឡើង។
ទី៤. បន្តដឹកនាំលេខាធិការដ្ឋានអាយប៉ា និងផ្តល់សេវាដល់ប្រធានអោយប៉ា សំដៅធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា ក៏បានជូនពរ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា និងសហការី ទទួលបានជោគជ័យក្នុងពេលបំពេញតួនាទីជាអគ្គលេខាធិការអាយប៉ា/AIPA ទី៧នេះ។
នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា ដែលបានអនុញាត្តជូន ឯកឧត្តម និងសហការី ព្រមទាំងក្រុមគ្រួសារ ចូលជួបទទួលអនុសាសន៍ណែនាំមុនចេញទៅបំពេញការងារចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ។ ឯកឧត្តមបណ្ឌិត បានចាត់ទុកអនុសាសន៍ណែនាំទាំង ៤ចំណុច របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ពិតជាមានសារៈសំខាន់ណាស់សំរាប់ ឯកឧត្តម និងសហការី យកទៅអនុវត្តក្នុងពេលបំពេញការងារឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានប្តេជ្ញានឹងខិតខំបំពេញការងារឱ្យទទួលបានជោគជ័យជូនជាតិមាតុភូមិក៏ដូចជាឆ្លើយតបចំពោះថ្នាក់ដឹកនាំដែលបានផ្តល់សេចក្តីទុកចិត្តចំពោះឯកឧត្ដម៕



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន