ព័ត៌មាន
សម្តេចធិបតី៖ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរពីប្រទេសពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណីទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ថា មូលដ្ឋានសេដ្ឋកម្ពុជាបានផ្លាស់ប្ដូរពីសេដ្ឋកិច្ចដែលពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលំទូលាយ និងរឹងមាំដែលអាចចាប់យកវិស័យឧស្សាហកម្មថ្មីៗ និងមានតម្លៃខ្ពស់តាមរយៈការដាក់ចេញ និងអនុវត្តយ៉ាងសកម្មទាន់ពេលនូវគោលនយោបាយត្រឹមត្រូវមុតស្រួច និងចំទិសដៅ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា២០២៦ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ចំពោះវិស័យសេដ្ឋកិច្ចជាតិ កម្ពុជាបានប្រែក្លាយពីការអនុវត្តសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ ពីសេដ្ឋកិច្ចពឹងផ្អែកស្ទើរតែទាំងស្រុងលើវិស័យកសិកម្ម ទៅជាសេដ្ឋកិច្ចទូលំទូ លាយពីប្រទេសមានទំនាក់ទំនងតិចទួចពីសហគមន៍អន្តរជាតិទៅជាប្រទេសមានសមាហរណកម្មពេញលេញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា បានផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ និង រឹងមាំ ដែលអាចចាប់យកឧស្សាហកម្មថ្មីៗ និងមានតម្លៃខ្ពស់ តាមរយៈ ការដាក់ចេញ និង អនុវត្តយ៉ាងសកម្ម និង ទាន់ពេល នូវគោលនយោបាយ ត្រឹមត្រូវ, មុតស្រួច និង ចំទិសដៅ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស, ជាពិសេសចរន្តសកលធំៗចំនួន ៥ ដែលកំពុងមានឥទ្ធិពលមកលើដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រួមមាន ៖ ទី១. ការប្រែប្រួលសណ្តាប់ធ្នាប់សកល, ទាំងក្នុងក្របខ័ណ្ឌតំបន់ និង អន្តរជាតិ; ទី២. សេដ្ឋកិច្ចសកល ដែលកំពុងនាំមុខដោយអាស៊ី, ការរីកលូតលាស់ទីក្រុង, និង សង្គមវ័យចំណាស់; ទី៣. ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ក្នុងបរិការណ៍បដិវត្តឧស្សាហកម្មទី៤; ទី៤. ការប្រែប្រួលអាកាសធាតុ និង ការរេចរឹលធនធានធម្មជាតិ; និង ទី៥. ការកើនឡើងថ្លៃខ្ចី នៃហិរញ្ញប្បទានអភិវឌ្ឍ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការកែលម្អបន្ថែមទៀតនូវបរិយាកាសប្រកួតប្រជែងនយោបាយ ផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និង នីតិរដ្ឋ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីខាងក្រៅ, ការពង្រឹងសមត្ថភាព និងគណនេយ្យភាពស្ថាប័នសាធារណៈ ផ្អែកលើគោលការណ៍ប្រតិតុល្យការអំណាច, គុណាធិបតេយ្យ និង «ឧត្តមនិយម» ផលប្រយោជន៍ជាតិ និង ប្រជាជន និង ការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយ ប្រសិទ្ធភាព, បរិយាប័ន្ន និង ចីរភាព ផ្អែកលើគោលការណ៍ទីផ្សារបើកចំហ និង គាំទ្រវិស័យឯកជន។
ទាក់ទងនឹងសេដ្ឋកិច្ចនៅកម្ពុជានេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលេចឡើងអំពីភាពរីក ចម្រើនរបស់កម្ពុជាមុនបញ្ហាកូវីដ១៩ ដោយពេលនោះ សេដ្ឋកិច្ចកម្ពុជាបានឡើងដល់រង្វង់ជាង៨ភាគរយ ក្នុងមួយឆ្នាំ៕ អត្ថបទ៖ បាន ចក់











-
ព័ត៌មាន7 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន7 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន7 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន7 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន7 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង