ព្រះសង្ឃនៅខេត្ដសៀមរាប បានថ្វាយព្រះពរព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឱ្យទ្រង់ឆាប់ជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូណ៍ឡើងវិញ ដើម្បីឆាប់បានយាងនិវត្តមកកាន់មាតុប្រទេសវិញ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រ។ ព្រះគ្រូចៅអធិការវត្ដគោកចក និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះអង្គ ហែម គឹមសាន និងព្រះគ្រូចៅអធិការវត្ដព្រះឥន្ទកោសី ព្រះអង្គ តាត មហាទី ព្រះអង្គទាំងទ្វេ តំណាងឱ្យពុទ្ធបរិស័ទ្ធ នៅក្រុងសៀមរាប ខេត្ដសៀមរាប ព្រះអង្គ បានថ្វាយព្រះពរព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឱ្យទ្រង់ឆាប់ជាសះស្បើយពីព្រះរោគ និងថ្វាយព្រះពរឱ្យអង្គមានព្រះរាជសុខភាពល្អបរិបូណ៍ បន្ទាប់ពីព្រះអង្គបានទទួលការព្យាបាលព្រះរោគដោយវះកាត់ពីក្រុមវេជ្ជបណ្ឌិត...
ប្រជាកសិករម្ចាស់ចម្ការទុរេន នៅតំបន់ទឹកជ្រោះឱម៉ាល់ ស្រុកទឹកឈូ ខេត្តកំពត បានចាប់ផ្តើមប្រមូលផលទុរេនបណ្តើរៗហើយ ខណៈដែលផ្លែទុរេនដើមដៃ លក់បានតម្លៃខ្ពស់។ ទោះជាឆ្នាំនេះ អាកាសធាតុក្តៅ និងរាំងខ្លាំង ពិបាករកទឹកស្រោចស្រព ប៉ុន្តែទុរេនស្ទើរគ្រប់ដើម មានផ្លែច្រើនជាងឆ្នាំមុន។ មន្ត្រីកសិកម្មឃុំថា ទុរេនទឹកជ្រោះឱម៉ាល់ឆ្ងាញ់ជាងគេ ទិន្នផលខ្ពស់ជាងគេ និងប្រមូលផលបានមុនគេ។ លោក ឃៀក សូយ ប្រជាកសិករដាំដំណាំទុរេននៅតំបន់ទឹកជ្រោះឱម៉ាល់ បានប្រាប់ឲ្យដឹងថា លោកបានធ្វើចម្ការនៅទីនេះជាង២០ឆ្នាំហើយ ចម្ការបស់លោកទំហំ ៤ហិកតា ប៉ុន្តែដាំទុរេនបានប្រមាណជាជិត៣០០ដើមប៉ុណ្ណោះ...
ទិន្នផលពោតនៅភូមិសុវណ្ណបៃតង ឃុំកណ្តោល ស្រុកបូទូមសាគរ ខេត្តកោះកុង ត្រៀមប្រមូលផលលក់ទៅកាន់ទីផ្សារ បន្ទាប់ពីកសិករយកចិត្តទុកដាក់បង្កបង្កើនផល។ វាបានរួមចំណែកផ្ដល់ប្រាក់ចំណូលចិញ្ចឹមជីវភាពអ្នកភូមិនេះ។ ទិន្នផលពោតជាដំណាំកសិកម្មបន្ទាប់បន្សំរបស់កសិករនៅភូមិសុវណ្ណបៃតង ក្នុងមួយវគ្គៗ ទទួលបានចំណូលពីការលក់ទៅកាន់ទីផ្សារយ៉ាងហោចជាងបីលានរៀលដែរ។ នេះបើតាមការបញ្ជាក់របស់លោក មាស សាម៉ុន ជាកសិករគំរូម្នាក់នៅក្នុងភូមិសុវណ្ណាបៃតង។ លោកបានឱ្យដឹង ដំណាំពោត ដើម្បីបានទិន្នផលពោតខ្ពស់ ទាមទារឱ្យមានការយកចិត្តទុកដាក់ថែទាំតាមលក្ខណៈបច្ចេកទេសផ្នែកកសិកម្មផងដែរ។ វាត្រូវការពេលជិតពីរខែដើម្បីប្រមូលផល។ ទាក់ទិននឹងការធ្វើកសិកម្មនេះ លោក ហ៊ុយ សំណាង មេឃុំកណ្តោល លើកឡើងថា នៅក្នុងភូមិសុវណ្ណាបៃតង...
អាជ្ញាធរខេត្តកំពង់ចាម បានធ្វេីពិធីបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មី និងស្រោចស្រង់បើកព្រះនេត្រនាគ នៅចំណុចរង្វង់មូលនាគព័ន្ធចាស់លេីផ្លូវជាតិលេខ៧។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មី និងស្រោចស្រង់បើកព្រះនេត្រនាគ នៅចំណុចរង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារចូល...
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតជូនលោកស្រី Sylwia Murray ប្រធានបេសកកម្ម និងក្រុមការងារមូលនិធិសកល(Global Fund Country Team) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់មូលនិធិសកល ដែលតែងតែផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការចូលរួមគាំទ្រ គោលនយោបាយរបស់ក្រសួងសុខាភិបាល សម្រាប់កម្មវិធីអេដស៍...
កសិករ លើកឡើងថា ការដាំបន្លែលើទឹក ឬ Hydroponics ជួយសន្សំសំចៃទឹក បន្លែមានសុវត្ថិភាពខ្ពស់ ចំពោះសុខភាព និងងាយស្រួលថែទាំ ខណៈបច្ចុប្បន្ននេះ ទីផ្សារដំណាំបន្លែលើទឹក មានការគាំទ្រច្រើនពីពលរដ្ឋ។ ចំណែកមន្រ្ដីជំនាញ ថា ពលរដ្ឋអាចទាក់ទងទៅកាន់មន្ទីរដើម្បីសិក្សាពីបច្ចេកទេស។ លោក នៃ ច័ន្ទត្រា ម្ចាស់កសិដ្ឋាន C-TRA Green House ដាំដំណាំលើទឹក ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយៈពេលបីថ្ងៃ នៅក្នុងឆ្នាំ២០២៦នេះ គឺបានផ្តល់ផលប្រយោជន៍ច្រើន ផ្នែកខាងសេដ្ឋកិច្ច នៅថ្នាក់ជាតិ និងនៅថ្នាក់មូលដ្ឋាន ក្នុងនោះតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ដែលរួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះស្នាក់ ផ្ទះសំណាក់ សណ្ឋាគារ រីស៊ត និងអ្នកប្រកបររបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា គឺសុទ្ធតែទទួលបានភ្ញៀវទេសចរចូលទទួលសេវាពេញៗ។ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងប្រាប់BTV នៅថ្ងៃទី២៣...
ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃកង្វល់អំពីបរិស្ថាននិងសំរាម ការកែច្នៃសំបកកង់ឡានចាស់ៗគឺបានក្លាយជាវិធីសាស្រ្តដ៏ច្នៃប្រឌិតមួយ ដើម្បីបំប្លែងសំរាមឱ្យក្លាយជារបស់ប្រើប្រាស់ឡើងវិញ ដូចជា តុ កៅអី ផើងផ្កា ទោង និងធុងសំរាម ជាដើម។ ការអនុវត្តនេះមិនត្រឹមតែជួយកាត់បន្ថយបរិមាណសំរាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីសម្រាប់សហគមន៍ ផងដែរ។ លោក ឡាយ គឹមសុង ម្ចាស់សិប្បកម្មកែច្នែសំបកកង់ឡាន បានប្រាប់ BTV ថា ការកែច្នៃសំបកកង់ឡានចាស់ៗកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង នៅក្នុងសង្គមសព្វថ្ងៃ ព្រោះ ជាធម្មតា សំបកកង់ដែលមិនអាចប្រើប្រាស់បានទៀត តែងតែត្រូវបានបោះចោល...
ភ្នំពេញ៖មកដល់ពេលនេះ តំណាងអយ្យការមិនទាន់បញ្ចប់ការស៊ើបអង្កេត និងស្តាប់ចម្លើយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ រួមទាំងអ្នកពាក់ព័ន្ធពីរនាក់ទៀត ពាក់ព័ន្ធករណីសង្ស័យស៊ីសំណូកពីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scams Online និងសម្អាតប្រាក់ នៅឡើយទេ។ នេះបើតាម អ្នកនាំពាក្យតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការបានបញ្ជាក់ថា៖ «តំណាងអយ្យការមិនទាន់បញ្ជប់ការស៊េីបអង្កេត និងស្តាប់ចម្លេីយនៅឡេីយទេ»។...
ក្រុមវិសាខា បានចំណេញ ៣គ្រាប់ក្នុងដៃ ក្រោយជំនួបជើងទី១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ដែលបានយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ៣-០ កាលពីរាត្រីថ្ងៃពុធកន្លងទៅ មុនជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីក្រុមដំរីជ័យ នាសប្ដាហ៍ក្រោយ។ ជំនួបនៅកីឡដ្ឋានវិសាខា ដែលមានអ្នកទស្សនាជាង ៤ពាន់នាក់នេះ វគ្គទី១ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខ ២-០ ដែលគ្រាប់ទី១ ដោយបានដោយប្រធានក្រុម Jahodinskis...