កម្ពុជានាំចេញសំបកកង់រថយន្ត និងគ្រឿងបន្លាស់រថយន្ត ម៉ូតូ និងកង់ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦, មានទំហំទឹកប្រាក់សរុបជាង ៥៨០ លានដុល្លារអាមេរិក, ដែលការនាំចេញប្រភេទទំនិញទាំងនេះ មានកំណើនកើនឡើងល្អប្រសើរ គាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជា។ ជុំវិញទីផ្សារនាំចេញទំនិញនេះ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២៦ កម្ពុជា បាននាំចេញទំនិញស្ទើរគ្រប់ប្រភេទមានកំណើនកើនឡើងល្អប្រសើរ ក្នុងនោះមានប្រភេទទំនិញថ្មីៗជាច្រើន បានកំពុងជួយជ្រោម ជ្រោងដល់ការនំាចេញទំនិញរបស់កម្ពុជា ជាក់ស្តែងការនាំចេញគ្រឿងបន្លាស់រថយន្ត នៅក្នុងត្រីមាសទី១នេះ មានទឹកប្រាក់សរុបជាង ៩២ លានដុល្លារ...
ខ្សែប្រយុទ្ធស្លាបអេស្ប៉ាញ Lamine Yamal នឹងត្រូវអវត្តមានពី Barcelona រហូតដល់ចប់រដូវកាលតែរំពឹងថានឹងជាទាន់ World Cup។ កីឡាករវ័យ ១៨ ឆ្នាំរូបនេះ មានបញ្ហាសរសៃរពួរជើងខាងឆ្វេង អំឡុងពេលស៊ុតបាល់ពិន័យ ១១ ម៉ែត្រឱ្យ Barcelona យកឈ្នះ Celta Vigo ១-០ កាលពីយប់ថ្ងៃពុធកន្លងទៅ។ Lamine Yamal ជាអ្នកស៊ុតសម្រេចគ្រាប់បាល់ ១១ ម៉ែត្រនោះនៅនាទីទី...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានធ្វើបច្ចុប្បន្នភាពជូនដំណឹងថ្មីចំពោះតម្លៃលក់រាយប្រេងឥន្ធនៈនៅព្រះរាជាណាចក្រកម្ពុជា អនុវត្តចាប់ពី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ ក្នុងនោះប្រេងសាំងឡើងពី៤៩៥០ ដល់ ៥០០០ រៀល/លីត្រ ខណៈម៉ាស៊ូតធ្លាក់ចុះពី៥៧០០ មកសល់ត្រឹម ៥ ៤០០ រៀល/លីត្រ។ តាមសេចក្តីជូនដំណឹង ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា យោងប្រកាសអន្តរក្រសួង ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល...
ភ្នំពេញ៖ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា ឯកឧត្តម ត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយទូតថ្មីប្រទេសនូវែលសេឡង់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Jonathan Kings ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជានៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ។ នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី...
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសអបអរសាទរចំពោះ ផ្លែផ្កាដ៏ត្រចះត្រចង់ នៃកិច្ចសន្ទនាយុទ្ធសាស្រ្ត«២+២» លើកទី១ របស់រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិកម្ពុជា និងចិន ហើយកិច្ចប្រជុំជាប្រវត្តិសាស្រ្តនេះបានឯកភាពគ្នាសម្រេចឈានដល់បើកកិច្ចប្រជុំ «៣+៣» នាពេលខាងមុខទៀតនោះ។ តាមបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា សូមចូលរួមអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២»...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប្រទេសនិងសហប្រតិបត្តិការអន្តរជាតិ ជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Kestutis Budrys រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋលីទុយអានី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ នៅក្នុងជំនួបភាគីទាំងពីរបានពិភាក្សាផ្ដល់ទៅលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញជួបសម្តែង ការគួរសមជាមួយ ឯកឧត្តមបណ្ឌិត តាណាកា អាតិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល JICA ក្នុងទីក្រុងតូក្យូ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះភាពជាដៃគូយូរអង្វែង និងដ៏មានតម្លៃបំផុតរបស់ JICA ជាមួយប្រទេសកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់...
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយ សម្រេចបានលទ្ធផលធំៗជាច្រើន។ ទន្ទឹមនឹងនេះ សម្តេច ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និង កងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។ សម្តេចធិបតី បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មាន ការលើកលែងឡើយ...
បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានបោសសម្អាតអនាម័យក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត បានទទួលអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគពីថ្នាក់ដឹកនាំ។ ដោយការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានបោសសម្អាតអនាម័យក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញចំនួន ៧០៦នាក់ ទទួលបានអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ...
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តជាផ្លូវការហើយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។