នៅថ្ងៃទី១៥ ខែតុលានេះ បើទោះជាថ្ងៃឈប់សម្រាកក៏ដោយ បណ្តាសាលាបឋមសិក្សាមួយចំនួននៅខេត្តកណ្តាល បានរៀបចំលោកគ្រូ អ្នកគ្រូប្រចាំការ បើកការទទួលអាណាព្យាបាលសម្រាកពីការងារនានា នាំកុមារតូចអាយុ៦ឆ្នាំចុះឈ្មោះចូលរៀននៅថ្នាក់ទី១ សម្រាប់ឆ្នាំសិក្សា ២០២៤ ឆ្នាំ២០២៥។ លោក គង់ សុធា នាយកសាលាបឋមសិក្សាអនុវត្ត ប៊ុនរ៉ានី ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់ BTV ថា ក្នុងរយៈពេលដ៏ខ្លីនេះ បានទទួលអាណាព្យាបាលនាំកូនតូចអាយុ៦ឆ្នាំ ចុះឈ្មោះប្រមាណជាង៣០០នាក់ ហើយដោយសារចំនួនបន្ទប់ថ្នាក់រៀនមានកមិ្រត សាលាបានសម្រេចនឹងបើកការធ្វើតេស្តសមត្ថភាពកូនតូចកម្រិតថ្នាក់មត្តេយ្យសិក្សាកម្រិតខ្ពស់...
រហូតមកដល់បច្ចុប្បន្ននេះបានមើលឃើញថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្សេងៗគ្នា នៅតែបន្តនាំគ្នាមកស្នើសុំប័ណ្ណ ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសេវាថែទាំសុខភាពដោយមិនគិតថ្លៃ ខណៈប្រជាពលរដ្ឋជាច្រើនសិបនាក់ បានចាត់ទុកបណ្ណនេះ ជាអាយុជីវិតទី២ ក្នុងការធានារ៉ាប់រងសុខភាពនៅពេលមានបញ្ហាសុខភាព។ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ តុលា ឆ្នាំ២០២៤នេះ លោក ឃុន សុជាតិ ពលរដ្ឋមកពីខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងអង្គុយរងចាំទទួលប័ណ្ណ ប.ស.ស. របស់សមាជិកក្រុមគ្រួសារ បាននិយាយឲ្យដឹងថា លោកពិតជាមានអារម្មណ៍សប្បាយចិត្ត ិងកក់ក្តៅច្រើនជាងមុន...
សហភាពអឺរ៉ុប ចង់ឱ្យប្រទេសដទៃទៀត ធ្វើបានល្អដូចកម្ពុជាសម្រាប់វិស័យសកម្មភាពមីន។ នេះជាការលើកឡើងរបស់លោកស្រី Lotte Knudsen ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ នារសៀលថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ជំនួបនេះ...
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម KIM Jin-Pyo (គីម ជីនផ្យូ) ប្រធានស្ថាប័នសិក្សាផ្នែកនវានុវត្តន៍សាកល និងជាអតីតប្រធានរដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលមុនចុះកម្មសិក្សាដល់សិស្សនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា» NPIC នៅថ្ងៃទី១៤ តុលា ឆ្នាំ២០២៤។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នៅក្នុងកម្មវិធីនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើការណែនាំដល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ត្រូវធ្វើការតាមដាន និងទាក់ទងជាប់ជាប្រចាំថ្ងៃចំពោះកងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោមឆត្រអង្គការសហប្រជាជាតិ ជាពិសេសគឺប្រទេសដែលកំពុងមានសង្រ្គាមនាពេលនេះតែម្តង។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃការបង្កើតកងពលតូចលេខ៧០(១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤)នេះ សម្តេចធិបតី នាយឧត្តមសេនីយ៍ផ្កាយ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យពិនិត្យលើការដាក់យោធិនចូលនិវត្ត ដោយមិនត្រូវគិតតែពីអាយុនោះទេ ពោលគឺបានផ្ដល់គោលការណ៍ ដល់ក្រសួងការពារជាតិ ត្រូវពិនិត្យ មើលចំពោះយោធិនចូលនិវត្តន៍ប្រភេទ២ ដែលមានជំនាញ ត្រូវរក្សាទុកសិន ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីអបអរសាទរខួបអនុ ស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៥ ខែតុលា នេះ...
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដាំទៅដល់ឪពុកម្ដាយនិស្សិតដែលកំពុងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល ទាំង ២២០ នាក់ សូមកុំមានការព្រួយបារម្ភ ខណៈបច្ចុប្បន្នពួកគេកំពុងឋិតនៅតំបន់សុវត្ថិភាព ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាប្រចាំចំពោះនិស្សិតខ្មែរនៅទីនោះ។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានដាក់បទបញ្ជាដល់រដ្ឋមន្រ្ដីក្រសួងការពារជាតិ ឱ្យតាមដានលើសភាពការណ៍នៅប្រទេសលីបង់ ក៏ដូចជាអ៊ីស្រាអែលឱ្យបានជាប់ជាប្រចាំ...
សម្តេចធិបតី នាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យបណ្តាអង្គភាព ក្រសួង ស្ថាប័ននានា របស់រាជរដ្ឋាភិបាល ផ្អាកការបញ្ជូននិស្សិតទៅធ្វើកម្មសិក្សានៅប្រទេស ដែលមានការប្រឈមដោយសង្គ្រាមជាពិសេសនៅប្រទេសអ៊ីស្រាអែល។ សម្តេចធិបតីនាយឧត្តមសេនីយ៍ផ្កាយមាស៤ បានដាក់បទបញ្ជាបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើង គោក(១៥ តុលា ១៩៩៤-១៥ តុលា ២០២៤)នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥តុលានេះ ។ សម្តេច បានមានប្រសាសន៍ថា...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវយ៉ាងទទូចដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ រួមទាំងប្រជាពលរដ្ឋខ្មែរផងដែរ ត្រូវរួមគ្នាជាធ្លុងមួយដើម្បីបន្តថែរក្សាការពារសុខ សន្តិភាព ដែលថ្នាក់ដឹកនាំជំនាន់មុនរកបានមកដោយលំបាក ហើយត្រូវទប់ស្កាត់ឱ្យខាងតែបានចំពោះជន ជ្រុលនិយមណា ដែលមានចេតនាចង់បំផ្លិចបំផ្លាញសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ ។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពនៃខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃការបង្កើតកងពលតូច លេខ៧០ នៅព្រឹកថ្ងៃទី១៥ ខែតុលា នេះ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ជា ថ្មីថា...
ក្នុងឱកាស អញ្ជើញជាអធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវគិតគូឱ្យបានសព្វគ្រប់ចំពោះសុខទុក្ខរបស់បងប្អូនកងទ័ព ជាពិសេសគិតគូរលើសម្ភារប្រើប្រាស់ ការហូបចុក និងប្រាក់បៀវត្សរបស់កងទ័ព។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអរគុណដល់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ កងនគរបាលជាតិ កងរាជអាវុធហត្ថ...