កំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ កំពុងខិតខំពង្រីកការស្ថាបនាផ្លូវ នៅតាមទីជនបទដាច់ស្រយាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរកាន់ស្រួល និងងាយនាំកសិផលទៅកាន់ទីផ្សារ ទាំងនៅរដូវប្រាំង និងរដូវវស្សា ។ ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារជួសជុលស្ដារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួស ១ខ្សែ ប្រវែងជាង ៧គីឡូម៉ែត្រ និងប្រព័ន្ធលូ ស្ថិតក្នុងឃុំក្តីដូង និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ...
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្តរបស់ក្រសួង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង លោកស្រី លោក ជាប្រធានអង្គភាព និងមន្រ្តីបច្ចេកទេសក្រោមឱវាទក្រសួង នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងណែនាំសមាសភាព និងបែងចែកការទទួលខុសត្រូវរបស់ក្រុមការងារ និងអនុក្រុមការងារទទួលបន្ទុកតាមវិស័យដូចជា ការងារអភិវឌ្ឍស្ថាប័ន វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវិស័យឌីជីថល វិស័យទូរគមនាគមន៍ និងវិស័យប្រៃសណីយ៍។...
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តស្វាយរៀង មានរៀបចំពិធីអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។ ក្នុងពិធីនោះក៏មានការដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ដែលរឹបអូសបានពីបទល្មើសមានទម្ងន់សរុបជាង ២៤៧គីឡូក្រាម ព្រមទាំងសម្ភារៈវេចខ្ចប់ និងការប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ៕
កំពង់ឆ្នាំង៖ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ សមាជឹកគណៈកម្មាធិការធិការលទ្ធកម្ម តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងមន្ត្រីបច្ចេកទេសផ្លូវជនបទចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំផ្លូវខួប ដោយក្រាលគ្រួសក្រហមចំនួន៣ខ្សែ...
នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ បទល្មើសធនធានធម្មជាតិត្រូវបានបង្រ្កាប មានចំនួន ៩៨៦ករណី។ ទិន្នន័យនេះមានការថយចុះចំនួន ៣៦៨ករណី បើប្រៀបធៀបនឹងការពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ តាមតំបន់ការពារធម្មជាតិ ក្នុងរយៈពេលដូចគ្នា នាឆ្នាំ២០២៤ ដែលមានរហូតដល់១៣៥៤ករណី។ លើសពីនេះ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ បានរឹបអូសវត្តុតាង រួមមាន រណាយន្ត៤៥០គ្រឿង គោយន្តចំនួន៥៩គ្រឿង រថយន្ត១៥គ្រឿង ម៉ូតូចំនួន៤៥គ្រឿង អេស្ការចំនួន ៣គ្រឿង និងមធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូនបទល្មើសមួយចំនួនទៀត។ នៅក្នុងរយៈដូចគ្នាដែរ...
ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីបាឋកថានៅរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ។ ចំណែកឯគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏លើកទឹកចិត្តយ៉ាងខ្លាំងដល់ការសិក្សារបស់យុវជន។ ជាក់ស្តែង នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ការអភិវឌ្ឍមូលធនមនុស្សត្រូវបានចាត់ទុកជាអាទិភាពទី១។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន...
សៀមរាប៖ ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន នឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ទាំងនៅក្នុងតំបន់ អាស៊ាន និងប្រទេសចិន ដែលនេះជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ការបង្កើនកិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងក្នុងបរិបទព័ត៌មានក្លែងក្លាយ បានរីកដុះដាល និងជះឥទ្ធិពលលើជំនឿប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ និងស្របតាមអភិក្រមរបស់កម្ពុជា គឺមិនអនុញ្ញាតឱ្យព័ត៌មានក្លែងក្លាយដឹកមុខយើងនោះទេ។ ការបង្កើនកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារកម្រិតបច្ចេកទេសរវាងក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន តំណាងដោយលោកស្រី Wang Yan សំដៅជំរុញកសាងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានក្នុងឱកាសសន្និសីទកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia...
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៥, អន្តរក្រសួង រួមានក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមនឹងការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី...
យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១រូប ឈ្មោះ ឃ.ឡ អាយុ៣៨ឆ្នាំ ដែលជាម្ចាស់ផេកហ្វេសប៊ុក និង តេឡេក្រាម ឈ្មោះ «សេវាកម្មស្រ្តីមេផ្ទះ Easy-Maid»។...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលផ្កាឈូករបស់អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា” ដែលមានទីតាំងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ ថា៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា “កុមារជាទំពាំងស្នងឫស្សី” និង “កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ”, ព្រមទាំងបានផ្តល់សច្ចាប័នអន្តរជាតិជាច្រើន ជាអាទិ៍៖ (១). អនុសញ្ញាស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២, (២)....