ព័ត៌មាន
កម្ពុជាចូលរួមក្នុងកិច្ចប្រជុំអង្គការបញ្ឈប់ជំងឺរបេងនៅហ្វីលីពីន ផ្ដោតលើ៦ចំណុចសំខាន់
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៣៩ នៃក្រុមប្រឹក្សាភិបាល របស់អង្គការបញ្ឈប់ជំងឺរបេង ( 39th Stop TB Partnership Board Meeting ) ដែលបានប្រព្រឺត្តទៅ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ចូលរួមកិច្ចប្រជុំខាងលើ ចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយកិច្ចប្រជុំបានផ្តោតសំខាន់ចំណុចសំខាន់មួយចំនួនរួមមាន៖ ១. ពិនិត្យមើលស្ថានភាពនៃជំងឺរបេងពិភពលោក រាប់ទាំងទិន្នន័យចុងក្រោយ ព្រមទាំងសង្កត់ធ្ងន់លើសកម្មភាពជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហា, ២. ផ្តល់ព័ត៌មានដល់សមាជិក នៃក្រុមប្រឹក្សាភិបាល របស់អង្គការ Stop TB Partnership និងអ្នកចូលរួមអំពីបញ្ហាប្រឈម ដើម្បីបញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០, ៣. ពិភាក្សាអំពីកិច្ចប្រឹងប្រែង និងសកម្មភាពចាំបាច់ សម្រាប់រយៈពេលនៅសល់ ៥ឆ្នាំទៀត ដើម្បីសម្រេចបានគោលដៅ បញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០ និងរៀបចំផែនការ ដើម្បីកំណត់គោលដៅ ឆ្នាំ២០៣៥, ៤. ពិភាក្សាពីស្ថានភាពធនធានថវិកា ពិសេសនៅបណ្តាប្រទេសដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ និងរិះរកមធ្យោបាយ ដើម្បីបង្កើនថវិកា សម្រាប់បញ្ចប់ជំងឺរបេង, ៥. ពិនិត្យពិភាក្សាលើយុទ្ធសាស្ត្របញ្ចប់ជំងឺរបេង ក្នុងបរិបទនៃសុខភាពសកល ( Global Health) សម្រាប់អង្គការ Stop TB Partnership និង ៦. ដាក់ចេញនូវផែនការសកម្មភាពជាយុទ្ធសាស្ត្រ សម្រាប់ឆ្នាំ ២០២៦ និងឆ្នាំបន្ត។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំដោយអង្គការ Stop TB Partnership សហការជាមួយ ក្រសួងសុខាភិបាល នៃប្រទេសហ្វីលីពីន និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានការចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រតិភូសុខាភិបាល ប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាភិបាលរបស់អង្គការ Stop TB Partnership តំណាងអង្គការ WHO តំណាងអង្គការមូលនិធិសកល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងតំណាងដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកជំនាញឯកទេស និងអ្នកពាក់ព័ន្ធព្រមទាំងតំណាងមកពីភាគីពាក់ព័ន្ធដទៃទៀត មកពីប្រទេសចំនួន ៤៧ ជុំវិញពិភពលោក សរុបមានចំនួន ១៨០រូប៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព