ព័ត៌មាន
អ្នកជំនាញ៖ ទំនិញសក្ដានុពល៥ប្រភេទកម្ពុជា អាចនាំចេញទៅអាមេរិកក្នុងអត្រាពន្ធសូន្យភាគរយ
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានឱ្យដឹងថា ក្រោយកម្ពុជា និងអាមេរិកបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មពន្ធបដិការជាមួយគ្នាកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ធ្វើឱ្យទំនាក់ទំនាងពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចនឹងមានសន្ទុះងើបឡើងវិញរឹតតែខ្លាំង ក្នុងនោះក៏មានទំនិញសក្ដានុពលចំនួន៥ប្រភេទដែលប្រទេសអាមេរិកបានបន្ទាប់អត្រាពន្ធបដិការសូន្យភាគរយដល់កម្ពុជាក្នុងការនាំចេញទៅកាន់អាមេរិកផងដែរ។
បើតាមលោកបណ្ឌិត ជ័យ តិច ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកថ្មីនេះ បានបញ្ជាក់ច្បាស់ៗមានដូចជា ប្រភេទទំនិញ វាយនភណ្ឌវត្ថុធាតុដើមនៅកម្ពុជា (Organic) ដូចជាការផលិតទី២ ក្រណាត់សេរីរាង្គ, ឬក្រណាត់កូតុង ក្រណាត់សូត្រ និងក្រណាត់បែបប្រពៃណីខ្មែរជាដើម, ទី២ បន្ទះសូឡា ឬបន្ទះពន្លឺព្រះអាទិត្យ បូករួមទាំងគ្រឿងបង្គំផ្សេងៗ, ទី៣ ប្រភេទទំនិញកសិកម្មសិរីរាង្គ, ទី៤ គ្រឿងសង្ហារឹមធ្វើអំពីឈើ និងទី៥ ទំនិញប្រភេទគ្រឿងវិចខ្ចប់ ឬក្រដាស ដែលអាចរលាយទៅវិញបាន។
សូមជម្រាបថា មកដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក កំពុងបន្តមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ, ជាក់ស្ដែងរយៈពេល ៩ខែឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក កើនឡើងរហូតទៅដល់ ៨.៣ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានរហូតទៅដល់ ៧.៩ ពាន់លានដុល្លារ ចំណែកអាមេរិកនាំចូលមកកម្ពុជាវិញមានប្រមាណ ៤០០ លានដុល្លារ, ចំនួននេះបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកមានការកើនឡើង ៥.១ ភាគរយ៕


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព