ព័ត៌មានអន្តរជាតិ
អឺរ៉ុបសម្លឹងមើលជម្រើសដើម្បីផ្គាប់ចិត្តលោក Trump ជុំវិញក្ដីបារម្ភនៃការគំរាមដាក់ពន្ធពីអាមេរិក
សហភាពអឺរ៉ុប កំពុងពិចារណាជម្រើសជាច្រើនដើម្បីបំពេញចិត្តលោក Donald Trump ក្នុងតំណែងសេតវិមាន ខណៈប្លុកនេះត្រៀមទប់ទល់សម្រាប់ការបន្តដំឡើងពន្ធរបស់សហរដ្ឋអាមេរិក និងការគំរាមកំហែងពាណិជ្ជកម្មផ្សេងទៀត បូករួមនឹងជំហានដ៏តឹងតែងទៅលើថា តើត្រូវធ្វើបែបណាចំពោះប្រទេសចិន។

លោក Trump បានព្រមានភ្លាមៗមុនទទួលជ័យជម្នះជាប្រធានាធិបតីអាមេរិកថា ប្លុកអឺរ៉ុប ២៧ប្រទេសនេះ នឹងត្រូវ “បង់តម្លៃដ៏ធំ” សម្រាប់ការមិនទិញចូលឱ្យបានគ្រប់គ្រាន់លើការនាំចេញរបស់អាមេរិក។ មន្ត្រីសហភាពអឺរ៉ុបនិយាយថា ទីក្រុងព្រុចសែល ទទួលស្គាល់ថាការគំរាមកំហែងពន្ធ ១០% លើការនាំចូលរបស់អាមេរិកទាំងអស់ និង ៦០% លើទំនិញពីចិន គឺគួរឱ្យជឿជាក់ មិនមែនគ្រាន់តែជាវោហាសាស្ត្រនៃយុទ្ធនាការប៉ុណ្ណោះទេ។

ជម្រើសដើម្បីសម្រុះសម្រួលជាមួយលោក Trump រួមមាន សហភាពអឺរ៉ុប នឹងព្យាយាមទាក់ទងរដ្ឋបាលថ្មីរបស់លោក Trump មុនការឡើងកាន់តំណែងជាផ្លូវការរបស់លោក ហើយកំពុងពិចារណាលើផ្នែកផ្សេងៗនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលអាចនឹងបន្ធូរបន្ថយ ឬក៏ដកចេញការគំរាមកំហែងពន្ធនោះ។
វិស័យមួយដែលអាចធ្វើទៅបានគឺឧស្ម័នធម្មជាតិរាវ (LNG) ដែលអឺរ៉ុបអាចនាំចូលកាន់តែច្រើនពីអាមេរិក ដើម្បីបន្ធូរបន្ថយឱនភាពពាណិជ្ជកម្មដែលរួមរឹតលើលោក Trump។ អ្នកការទូតសហភាពអឺរ៉ុបមួយចំនួនបង្ហើបថា ផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការនោះគឺការទប់ទល់នឹងចិន ដែលទំនងជាចំណុចរឹតបន្តឹងរបស់គោលនយោបាយអាមេរិក ទោះបីជាអឺរ៉ុប ចង់ប្រកាន់ខ្ជាប់នូវច្បាប់ពាណិជ្ជកម្មសកល និង “កាត់បន្ថយហានិភ័យ” ប៉ុន្តែ “មិនផ្តាច់ខ្លួន” ពីចិនក៏ដោយ។
តំណែងប្រធានាធិបតីរបស់លោក Trump មានផលប៉ះពាល់សំខាន់ៗផ្សេងទៀតសម្រាប់អឺរ៉ុប ដែលប្រឈមមុខនឹងបញ្ហារយៈពេលវែងនៃមធ្យោបាយផ្តល់ហិរញ្ញប្បទានដល់ការចំណាយសុខុមាលភាពសម្រាប់ប្រជាជនវ័យចំណាស់ក្នុងអំឡុងពេលកំណើនសេដ្ឋកិច្ចតិចតួច៕
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ