ព័ត៌មាន
រដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រីរាជការ កងកម្លាំងទាំងអស់ចំណុះឲ្យសាលាខេត្តជិត ២០០នាក់
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើតេស្តទឹកនោម រកសារធាតុញៀនទៅលើក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងទីចាត់ការ អង្គភាព ចំណុះឲ្យសាលាខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា មន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើការងារនៅក្នុងរដ្ឋបាលខេត្តកំពង់ឆ្នាំងប្រមាណជិត ២០០នាក់ ក្រោមវត្តមានរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។ ការធ្វើតេស្តទឹកនោមរកសារធាតុញៀននេះមិនត្រឹមតែធ្វើទៅលើមន្ត្រីរាជការ កងកម្លាំងក្នុងខេត្តទាំងអស់ទេ ត្រូវធ្វើដល់ក្មេងទំនើងតាមភូមិទៀតផង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ដោយអនុវត្តតាមបទបញ្ជារបស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការ្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត រៀបចំធ្វើតេស្តដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាអាទិភាពនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត។ រាជរដ្ឋាភិបាលបានការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការរកសារធាតុញៀនទៅលើមន្ត្រីរាជការនៅក្នុងរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង ស្រុក ឃុំ ភូមិ និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។ ដូច្នេះយើងនឹងបន្ត បើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនទៅលើមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សមាជិកភូមិ គ្រូបង្រៀន ក្រុមគ្រូពេទ្យ និងឈានទៅដល់ការធ្វើតេស្តក្មេងទំនើងទៀតផង។
យុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនេះ ធ្វើឡើងតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមន្ត្រីរាជការត្រូវធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋ។ តែក្នុងករណីរកឃើញមន្ត្រីជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន នោះនឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ។ ការធ្វើតេស្តរកធាតុញៀនលើមន្ត្រីរាជការនៃអង្គភាពសាលាខេត្តនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoសម្តេចធិបតី អំពាវនាវពលរដ្ឋបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែរឹងមាំដើម្បីកសាងជាតិឱ្យខ្លាំង