ព័ត៌មាន
ថ្ងៃនេះភ្ញៀវទេសចរចំនួន ២២៧ នាក់ពីប្រទេសកាហ្សាក់ស្ថាន និងរុស្ស៊ី មកសម្រាកលំហែកម្សាន្ត នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ តាមហ្វេសប៊ុករបស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៥ ខែតុលានេះ មានភ្ញៀវទេសចរណ៍ចំនួន ២២៧ នាក់ពីប្រទេសកាហ្សាក់ស្ថាន និងរុស្ស៊ី មកសម្រាកលំហែកម្សាន្តតាមបណ្ដាឆ្នេរ និងកោះ នៅខេត្តព្រះសីហនុ។
លោក ឡុង ឌីម៉ង់ បានលើកឡើងថា៖«ថ្ងៃនេះជាថ្ងៃពិសេសមួយដែលរដ្ឋបាលខេត្ត រួមជាមួយគណៈគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរណ៍ចំនួន ២២៧ នាក់ ដែលមកពីប្រទេសកាហ្សាក់ស្ថាន និងរុស្ស៊ី មកសម្រាកលំហែកំសាន្តនៅលើឆ្នេរខ្សាច់-ឆ្នេរកោះរបស់យើង »។
លោក ឡុង ឌីម៉ង់ បញ្ជាក់ថា បើតាមការគ្រោងទុក កញ្ចប់ទេសចរណ៍មួយនេះ នឹងត្រូវបានបន្តដឹកជញ្ជូនមកខេត្តយើងដោយផ្ទាល់ប្រមាណជា ៣ ជើងក្នុងមួយសប្តាហ៍ពេញមួយខែវិច្ឆិកាខាងមុខនេះ៕









-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី