ព័ត៌មាន
ពលរដ្ឋ៖ ខួប២០ឆ្នាំការយាងគ្រងរាជសម្បត្តិសម្តេចព្រះបរមនាថមានព្រះរាជសកម្មភាព មនុស្សធម៌ជាច្រើន
នៅថ្ងៃទី២៩ ខែតុលាស្អែកនេះ គឺថ្ងៃដ៏វិសេសវិសាលខួប២០ឆ្នាំ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ប្រជានុរាស្ត្រ ក្នុងចំណោមយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងពលរដ្ឋនានាទៀតបានសម្តែងការអបអរសាទរជាខ្លាំង និងបានមើលឃើញព្រះរាជសកម្មភាពមនុស្សធម៌ជាច្រើនជួយសង្គ្រោះប្រជានុរាស្ត្រជួបគ្រោះមហន្តរាយនានា។

បណ្តាយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានិង ប្រជានុរាស្ត្រចាស់ក្មេងនានា បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៨ ខែតុលានេះថា ប្រជានុរាស្ត្ររបស់ព្រះអង្គទាំងអស់គ្នា សូមថ្វាយព្រះពរ និងអបអរសាទរជាពន់ពេក ដែលរួមរស់ក្រោមម្លប់ដ៏ត្រជាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានមើលឃើញអំពីព្រះរាជសកម្មភាពរបស់ព្រះអង្គជាច្រើន ក្នុងរយៈពេល២០ឆ្នាំកន្លងមក ជាពិសេសក្រៅពីព្រះរាជសកម្មភាពគាំទ្រ ិងំរុញការដឹកនាំប្រទេសមានការអភិវឌ្ឍ រីកចម្រើននិងភាពសំបូរសប្បាយរុងរឿងនេះ ព្រះអង្គក៏បានធ្វើសកម្មភាពមនុស្សធម៌ ប្រទានព្រះរាជអំណោយជួយកាកបាទក្រហមកម្ពុជា និងដូចយាងចុះជួបសួរសុខទុក្ខផ្ទាល់ជួយដល់ប្រជានុរាស្ត្រជួបការខ្វះខាត រងគ្រោះនានាដោយគ្រោះធម្មជាតិ ទឹកជំនន់ និងខ្យល់ព្យុះជាដើម។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ រហូតមកដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ គឺមានរយៈពេល២០ឆ្នាំ។
ក្នុងអំឡុងរយៈពេល២០ឆ្នាំនេះ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ បានប្រកាន់ខ្ជាប់នូវព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គតាមការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងការបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស និងបាននាំមកនូវសុខសុភមង្គលសម្រាប់ជាតិ និងប្រជារាស្ត្រខ្មែរ។
ក្រៅពីនេះ ព្រះអង្គ បានចាត់ទុកបញ្ហារបស់ប្រជានុរាស្រ្ត ក៏ដូចជាបញ្ហារបស់ទ្រង់ផ្ទាល់ដែរ។ អាស្រ័យហេតុនេះហើយ ទើបព្រះអង្គតែងតែចូលរួមចំណែកបរិច្ចាគថវិកាផ្ទាល់របស់ព្រះអង្គជួយសាងសង់អគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹកជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្រ្ត ជាពិសេសតែងបានប្រទានថវិកាជារៀងរាល់ខែជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ បន្ថែមលើនេះព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយ៉ាល ដោយផ្ដល់ជាគ្រឿងឧបភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព៕ អត្ថបទ ស៊ុម សុខជា













-
ព័ត៌មាន1 week agoកម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន1 week agoក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week agoអាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន2 days agoពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន6 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week agoតំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week agoសហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥