ព័ត៌មាន
អនុប្រធានទី១រដ្ឋសភា៖ រដ្ឋសភាកម្ពុជាកំពុងខិតខំពង្រីកការទូតសភាដើម្បីថែរក្សា និងលើកកម្ពស់សន្តិភាពពិភពលោក
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធាន អនុប្រធានទី១រដ្ឋសភា បានថ្លែងថា រដ្ឋសភាកម្ពុជា បាននិងកំពុងខិតខំពង្រឹង និងពង្រីកទំនាក់ទំនងនូវការទូតសភា ដើម្បីចូលរួមថែរក្សា និងលើកកម្ពស់សុខសន្តិភាពក្នុងតំបន់ និងពិភពលោក ។
នៅក្នុងជំនួបជាមួយឯកឧត្តម កាណាត់ ខេទូមីសហ្ស ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា រដ្ឋសភាកម្ពុជានឹងរៀបចំកិច្ចប្រជុំពេញអង្គ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយនឹងមានការអនុម័តលើធម្មនុញ្ញសន្តិភាព ដែលត្រូវបានបង្កើតឡើង ដើម្បីពង្រឹងនូវសាមគ្គីភាព និងភាពជាដៃគូជាសកល ដើម្បីសន្តិភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងភាពរុងរឿងសម្រាប់មនុស្សជាតិ ។
ឯកឧត្តម បានបន្តថា សភាកម្ពុជាបាន និងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈសកម្មភាពចូលរួម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសភាអន្តរជាតិនានា សំដៅរួមចំណែកលើកកំពស់ ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក ។
ក្នុងនោះដែរ ឯកឧត្តមអនុប្រធានទី១រដ្ឋសភា បានអញ្ជើញថ្នាក់ដឹកនាំ សភាកាហ្សាក់ស្ថាន ឬតំណាង ព្រមទាំងទូតប្រចាំកម្ពុជា ចូលរួមក្នុងសម័យប្រជុំដ៏មានសារៈសំខាន់នេះ និងស្នើសុំសភាកាហ្សាក់ស្ថាន គាំទ្រលើធម្មនុញ្ញសន្តិភាពនេះ ដើម្បីសន្តិភាព និងវិបុលភាព នៃប្រជាជាតិក្នុងតំបន់ និងពិភពលោក ។
ជាមួយនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានអបអរជើងហោះហើរត្រង់ពីកាហ្សាក់ស្ថាន មកកាន់ខេត្តព្រះសីហនុ ដោយក្នុងរយៈពេល ៤ថ្ងៃកន្លងទៅ គឺចាប់ពីថ្ងៃទី២៥ ដល់២៩ ខែតុលា ឆ្នាំ២០២៤ កម្ពុជាបានទទួលភ្ញៀវទេសចរកាហ្សាក់ស្ថានចំនួន ១៥០នាក់ ក្នុងមួយថ្ងៃ និងបន្តទៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ នឹងមានការហោះហើរត្រង់យ៉ាងតិច ៣ជើង ក្នុង១សប្តាហ៍ ដែលនេះ ជាដំណឹងដ៏រីករាយ និងជាសញ្ញាដ៏ប្រសើរបំផុតចំពោះចំណងមិត្តភាព នៃប្រទេសយើងទាំងពីរ ។
ដោយសារទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកំរិតនោះ ឯកឧត្តម ជាម យៀប បានស្នើទៅកាន់កាហ្សាក់ស្ថាន តាមរយៈអង្គទូតប្រចាំកម្ពុជា បន្តជួយទាក់ទាញអ្នកវិនិយោគកាហ្សាក់ស្ថាន មកសិក្សាលើការនាំយកផលិផលពីកម្ពុជា មានអង្ករ និងស្វាយចន្ទីរជាដើម ទៅកាន់ ទីផ្សារកាហ្សាក់ស្ថាន ក៏ដូចជាតំបន់អាស៊ីកណ្តាលផងដែរ ។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូតរវាងកម្ពុជា-កាហ្សាក់ស្ថាន ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ ដោយមានការទុកចិត្តគ្នា ការគាំទ្រ និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដោយកាហ្សាក់ស្ថាន តែងតែចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អប្រសើរមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ឯកឧត្តម បានបញ្ជាក់ថា កន្លងមកប្រទេសយើងទាំងពីរតែងគាំទ្រគ្នា ក្នុងកម្រិតអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ សន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តអាស៊ី វេទិកាអាស៊ីអឺរ៉ុប និងសមាគមអាស៊ាន ផងដែរ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តទៀតថា កាហ្សាក់ស្ថាន នឹងពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អ និងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌ជាដើម ដែលប្រទេសកាហ្សាក់ស្ថាន មនសក្តានុពលក្នុងវិស័យកសិកម្ម រ៉ែ ថាមពល និងហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ចូន ៕ អត្ថបទ បាន សុខរិទ្ធិ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»