កីឡា
កីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
ជំនួបរវាងក្រុមលំដាប់កំពូល Vigor Apex និង PRO Esports នៃព្រឹត្តិការណ៍លីគអាជីពកីឡាអេឡិចត្រូនិក MPL Cambodia រដូវកាលទី១១ បានបញ្ចប់ដោយលទ្ធផលដ៏តានតឹង ដោយក្រុមកំពូលតារាង Vigor Apex បានយកឈ្នះដោយលទ្ធផល ២-១ តែក្រោយចប់ការប្រកួតកីឡាករក្រុមទាំងពីរ បានបង្ហាញពីចំណុចខ្វះខាតរៀងៗខ្លួន ដែលត្រូវពង្រឹងបន្ថែម។

នេះគឺជាជំនួបដ៏ទាក់ទាញដែលអ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិកកម្ពុជាចង់ឃើញ ។ ដូចការគ្រោងទុកក្រុមទាំងពីរ បានបង្ហាញភាពខ្លាំងរៀងៗខ្លួន ក្នុងនោះប្រកួតទី១ PRO Esports បានយកឈ្នះ មុនក្រុម Vigor Apex វាយបកឈ្នះនៅ ២ប្រកួតបន្ទាប់ ដើម្បីរក្សាកៅអីកំពូលតារាង ជាមួយកំណត់ត្រាឈ្នះ ៧លើកជាប់ៗគ្នា មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ។
ក្រោយចប់ការប្រកួត ទោះបីទទួលបានជ័យជម្នះ តែប្រធានក្រុម Vigor Apex កីឡាករ ញ៉ែម ច័ន្ទដាវណ្ណ និងកីឡាករ ហ៊ី ម៉េងគង់ បានលើកឡើងស្រដៀងគ្នាពីភាពខ្វះខាតរបស់ក្រុម ហើយតាំងចិត្តនឹងធ្វើឲ្យបានល្អ ពិសេសបើមានឱកាសជួបគ្នាម្ដងទៀត ជាមួយក្រុមការពារតំណែងជើងឯក PRO Esports។
ដោយឡែកកីឡាករ ឡេង គីមហាក់ សមាជិកក្រុម PRO Esports បានសម្ដែងការសោកស្ដាយ ចំពោះការមិនយល់ចិត្តក្នុងក្រុម ពិសេសនៅប្រកួតទី៣ ដែលក្រុមស្ទើរតែទទួលបានជ័យជម្នះ តែបែរជាភ្លាត់ចាញ់វិញ ។ បែបនេះក្ដី គីមហាក់ ថាក្រុមប្ដេជ្ញានឹងខិតខំកែតម្រូវនូវចំណុចខ្វះខាត ហើយពង្រឹងក្រុមឲ្យបានកាន់តេល្អ ក្នុងនាមក្រុមការពារជើងឯក ហើយបើមានឱកាសខ្លួនចង់ជួប Vigor Apex ម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ។
គួរដឹងថា ឆ្លងកាត់ ៤សប្ដាហ៍កន្លងមក ព្រឹត្តិការណ៍ MPL Cambodia រដូវកាលទី១១ បានរកឃើញក្រុមកក់កៅអីវគ្គ Play-Offs ២ក្រុមហើយ ពោលគឺក្រុម Vigor Apex និង PRO Esports ដែលកំពុងឈរលេខ១ និងលេខ២ គ្រាដែលបេក្ខភាព ៤ក្រុមផ្សេងទៀត ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតសប្ដាហ៍ចុងក្រោយ ។ ជាមួយគ្នា ក៏មាន ២ក្រុមបានធ្លាក់ផងដែរ គឺក្រុម See You Soon និងក្រុមនារី Galaxy Phonenix៕ អត្ថបទ លី ឈុនឡា





-
ព័ត៌មាន4 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន4 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន4 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន4 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»