ព័ត៌មាន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ជំនួយការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអង្ករ និងថវិកា ដែលជាអំណោយឧបត្ថម្ភប្រចាំខែរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនមណ្ឌលមែកឈើ ដែលជាមណ្ឌលថែទាំកុមារកំព្រា ក្នុងរាជធានីភ្នំពេញ។
ការឧបត្ថម្ភនេះបានបន្តជាប្រចាំខែ អស់រយៈពេលជិត ២ ឆ្នាំមកហើយ ក្នុងគោលបំណងរួមចំណែកសម្រាលបន្ទុកចំណាយប្រចាំថ្ងៃរបស់មណ្ឌល និងគាំទ្រដល់ការរស់នៅ ការថែទាំ និងការអប់រំរបស់កុមារ។
ក្នុងឱកាសនោះ ក្រុមជំនួយការក៏បានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងមណ្ឌល ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពរស់នៅ និងតម្រូវការចាំបាច់នានា។ ដោយមើលឃើញពីតម្រូវការសម្ភារៈសំណង់សម្រាប់ការសាងសង់អគារបន្ថែមរបស់មណ្ឌល ក្រុមជំនួយការក៏បានជម្រាបអំពីការឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន ១០ តោនបន្ថែមទៀត ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ដើម្បីរួមចំណែកគាំទ្រដល់ការសាងសង់អគារនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមជំនួយការបានចំណាយពេលជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយក្មួយៗក្នុងមណ្ឌល ព្រមទាំងចែកនំជូនក្មួយៗ និងផ្តល់ឱកាសឱ្យកុមារមួយចំនួនឡើងនិយាយដោយស្ម័គ្រចិត្ត អំពីការសិក្សា មុខវិជ្ជាដែលខ្លួនចូលចិត្ត និងក្តីស្រមៃសម្រាប់អនាគតរបស់ពួកគេ។ សកម្មភាពនេះបានបង្កើតបរិយាកាសកក់ក្តៅ និងរីករាយ ព្រមទាំងផ្តល់ឱកាសឱ្យកុមារបង្ហាញពីគំនិត បំណងប្រាថ្នា និងក្តីសង្ឃឹមរបស់ខ្លួន។
ការបន្តឧបត្ថម្ភ និងការយកចិត្តទុកដាក់នេះ បង្ហាញពីសារៈសំខាន់នៃការគាំទ្រដល់សុខុមាលភាពកុមារជាប្រចាំ មិនត្រឹមតែរួមចំណែកសម្រាលការលំបាកក្នុងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនឱកាសឱ្យកុមារទទួលបានការថែទាំ ការអប់រំ និងក្តីសង្ឃឹមក្នុងការកសាងអនាគតដ៏ល្អប្រសើរផងដែរ៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ