កីឡា
គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង “ការប្រកួតនេះនឹងលំបាក តែយើងនៅតែមានទំនុកចិត្ត”
(ម៉ាឡេស៊ី)៖ យប់នេះព្រះខ័នរាជស្វាយរៀង នឹងប្រកួតជាមួយ ចូហរ ដារុល តាក់ហ្ស៊ីម នៅក្រៅដីការប្រកួតពានរង្វាន់ក្លឹបអាស៊ីអាគ្នេយ៍។
ក្នុងសន្និសីទសារព័ត៌មានគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Mathew McConkey លើកឡើងថា វានឹងក្លាយជាការប្រកួតដ៏ល្អមួយ ពួកគេមានគុណភាពលេងខ្ពស់ ហើយដោយសារគេលេងក្នុងទឹកដីខ្លួនឯងផង។ ដូច្នោះយើងដឹងថាការប្រកួតនឹងស្វិតស្វាញ និងតានតឹង ប៉ុន្តែយើងមានទំនុកចិតថានឹងអាចធ្វើបាន។ ចំាមើលថាតើយើងនឹងទទួលបានលទ្ធផលបែបណាក្នុងការប្រកួតនេះ។

គ្រានោះលោកក៏បានរំលឹកពីការប្រកួតឆ្នាំមុន ដោយព្រះខ័នរាជស្វាយរៀងស្ទើរតែដណ្ដើមបានជ័យជំនះទៅហើយ។ ដោយបន្ថែមថាជាការពិតនោះមិនជាក្រុមដ៏ខ្លាំងបំផុតរបស់ពូកគេនោះទេ ដោយសារតែពូកគេកំពុងស្ថិតក្នុងការប្រកួតដ៏មមាញឹក ម្យ៉ាងទៀតយើងបានផ្លាស់ប្ដូរជាច្រើន ហើយពូកគេក៏បានធ្វើការផ្លាស់ប្ដូរច្រើនដែរ ដូច្នោះលោកគិតថាជម្រើសកីឡាករ១១នាក់ដំបូងរបស់ក្រុមទាំងពីរដែលនឹងចូលលេងនឹងមានខុសប្លែកគ្នាខ្លាំង។ លោកបន្តថាចំពោះរបៀបនៃការលេងវិញ Johor មិនខុសគ្នាខ្លាំងពីឆ្នាំមុនប៉ុន្មាននោះទេ ប្រហែលជាមានការកែសម្រួលបន្តិចបន្តួច ដូចជាថាតើពូកគេប្រើខ្សែប្រយុទ្ធម្នាក់ រឺពីរនាក់ ប៉ុន្តែគោលការណ៍និងទម្រង់នៃការលេងជាច្រើននៅតែមានលក្ខណៈដូចដើម។ វាពិតជាមិនមែនជាការប្រកួតដ៏ងាយស្រួលនោះទេ តែគិតថាវាជាការប្រកួតមួយដែលយើងដឹងជាមុនខ្លះៗហើយថាត្រូវរំពឹងអ្វីខ្លះ។ រយៈពេលមួយ រឺពីរឆ្នាំកន្លងមកនេះ យើងធ្លាប់ស្ថិតនៅក្នុងស្ថានភាពបែបនេះជាច្រើនដងមកហើយ។ យើងទៅកាន់កន្លែងផ្សេងៗ ខណៈដែលគ្មាននរណាម្នាក់រំពឹងថាពួកយើងនឹងអាចធ្វើអ្វីបានឡើយ ក្រុមផ្សេងទៀតមិនរំពឹងថាពូកយើងនឹងធ្វើអ្វីបាននោះទេ ប៉ុន្តែនៅពេលការប្រកួតចាប់ផ្ដើមពូកគេបែរជាមានការភ្ញាក់ផ្អើលទៅវិញ ដូច្នោះយើងនៅតែបន្តខិតខំលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ក្លឹប ហើយក្លឹបក៏កំពុងបន្តអភិវឌ្ឍខ្លួនលើគ្រប់ផ្នែកទាំងអស់ទាំងហេដ្ឋារចនាសម្ព័ន្ធ បុគ្គលិក កីឡាករ និងអ្វីៗផ្សេងទៀត។ ហេតុនេះការចូលរួមប្រកួតពាននេះ គឺជាជំហានដ៏សំខាន់មួយរបស់ក្លឹបដែលតម្រូវឱ្យយើងមានសមត្ថភាពប្រកួតប្រជែង និងដណ្ដើមយកលទ្ធផលល្អៗពីការប្រកួតទាំងនេះ។

ចំណែកអ្នកចាំទីវីរៈ ដារា ក៏បានលើកឡើងជុំវិញការត្រៀមខ្លួនរួចរាល់របស់ក្រុមទាំងមូល ហើយអ្វីដែលរៀបចំកន្លងមកក៏ត្រូវបញ្ចេញនៅពេលនេះដែរ។ ហើយនេះជាការប្រកួតកម្រិតខ្ពស់ ហើយនឹងព្យាយាមលេងឱ្យអស់ពីលទ្ធភាព។
ព្រះខ័នរាជស្វាយរៀង និងJohor Darul Ta’zim ត្រូវជួបគ្នា នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ម៉ោង៧និង០០នាទីយប់ (ពេលវេលានៅកម្ពុជា) នៅពហុកីឡដ្ឋានស៊ុលតង់ អ៊ីប្រាហ៊ីម ហើយ BTV News ផ្សាយផ្ទាល់ពី Johor ជួនអ្នកគាំទ្របាល់ទាត់ជាតិបានទស្សនា។
នេះជាលើកទីពីរដែលក្លឹបទាំងពីរជួបគ្នា ហើយជំនួបលើកដំបូងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រុមទាំងពីរស្មើគ្នា ២ទល់នឹង២។ ពេលនោះព្រះខ័នរាជស្វាយរៀងជាអ្នកនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ Christian និងកីឡាករ ញាន សុស៊ីដាន មុន Johor Darul Ta’zim វាយបកតាមស្មើចុងម៉ោង។
សូមជម្រាបជូនថា ក្រោយការប្រកួតនៅទឹកដី Johor ព្រះខ័នរាជស្វាយរៀង នឹងត្រឡប់មកកាន់មាតុប្រទេសវិញមួយថ្ងៃបន្ទាប់ ដើម្បីត្រៀមខ្លួនទទួលក្លឹបចិន Shanghai Shenhua ក្នុងការប្រកួតពានរង្វាន់ក្លឹបលំដាប់ទី២ទ្វីបអាស៊ី AFC Champion League Two ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនទទួលបឹងកេត នៅខេត្តស្វាយរៀង ថ្ងៃទី១៨ ខែតុលា សប្ដាហ៍ទី៤លីគកំពូលកម្ពុជា៕


-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា