ព័ត៌មាន
ក្រសួងប្រៃសណីយ៍ តុលាការកំពូល និងមហាអយ្យការអមបាននិងកំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថល
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រគល់កុំព្យូទ័រជាង ១០០គ្រឿងជូនតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល និងការចែកវិញ្ញាបនបត្របញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាលឌីជីថល។
នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានរៀបចំពិធីប្រគល់-ទទួលកំព្យូទ័រចំនួន ១១៦គ្រឿង និងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាលឌីជីថលលើជំនាញសន្តិសុខសាយប័រ និងអក្ខរកម្មទិន្ឋន័យ ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងឯកឧត្ដម ជីវ កេង ប្រធានតុលាការកំពូល។
តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្ដីពី «កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត» កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយតាមរយៈការអុវត្តអនុស្សរណៈនៃការយោគយល់នេះ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូលទទួលបាននូវវឌ្ឍនភាពនៃបរិវត្តកម្មឌីជីថលជាផ្លែផ្កា មានជាអាទិ៍
1. ការបញ្ចប់ជាស្ថាពរនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត។ 2. ការបណ្ដុះបណ្ដាលលើជំនាញឌីជីថលចំនួន ២វគ្គ គឺវគ្គសន្តិសុខសាយប័រ និងវគ្គអក្ខរកម្មឌីជីថលជូនដល់អគ្គព្រះរាជអាជ្ញារង ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការកំពូល និងមហាអយ្យការ សរុបចំនួន១១២នាក់ ដែលទទួលបាននូវវិញ្ញាបនបត្រនាពេលឱកាសនេះផងដែរ។
3. ការបញ្ចប់កិច្ចពិភាក្សាបច្ចេកទេសលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh។ 4. ការទទួលបាននូវកុំព្យូទ័រចំនួន ១១៦គ្រឿង Domain Controller សម្រាប់គ្រប់គ្រងសិទ្ធិអ្នកប្រើប្រាស់ Server ជំនាន់ថ្មីសម្រាប់គ្រប់គ្រងសំណុំរឿង Server សម្រាប់គ្រប់គ្រងការព្រីន និងការស្គែនឯកសារ ម៉ាស៊ីនព្រីន និងស្គែន ព្រមទាំងការ Hosting វេបសាយរបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល និង អាជ្ញាបណ្ណ Office 365។
តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បាននិងកំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថល និងកែប្រែស្ថាប័នមួយនេះទៅជាស្ថាប័នឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ប្រកបដោយគុណភាព ភាពឆាប់រហ័ស ងាយស្រួល សុក្រឹតភាព និងតម្លាភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស បញ្ចកោណ ទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។
ជាជំហានបន្ទាប់ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល នឹងបន្តសហការយ៉ាងជិតស្និតជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកិច្ចការអាទិភាពមួយចំនួនបន្ថែមទៀត ដូចជា (១) ដាក់ឱ្យប្រើថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (២) អភិវឌ្ឍនិងប្រើប្រាស់កម្មវិធីគ្រប់គ្រងសំណុំរឿងដែលគាំទ្រនិងអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង (៣) បណ្តុះបណ្តាលនិងជំរុញការចាប់យកឌីជីថលរបស់មន្រ្តីនៃតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូលឱ្យកាន់តែមានគុណភាពល្អប្រសើរ និងប្រសិទ្ធភាពនៃការផ្តល់នូវសេវាយុត្តិធម៌សម្រាប់សង្គមជាតិ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

-
ព័ត៌មាន1 week ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន3 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន2 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន6 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥