ព័ត៌មាន
ស.ស.យ.ក និងក្រុមតារាកម្ពុជា នឹងប្រកួតបាល់ទាត់ជាមួយគ្នានៅចុងឆ្នាំ២០២៤ ដើម្បីអបអរទិវាសន្តិភាព
ក្រុមបាល់ទាត់របស់សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមបាល់ទាត់ Cambodia Football Super Star នឹងធ្វើការប្រកួតបាល់ទាត់ជាមួយគ្នា នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំនេះ គឺដើម្បីអបអរសាទរ ទិវាសន្តិភាពលើកទី១។
ជាការអបអរសាទរ ទិវាសន្តិភាពជាលើកដំបូងសម្រាប់កម្ពុជានៅក្នុងឆ្នាំ ២០២៤ខាងមុខនេះ ក្រុមបាល់ទាត់របស់សហភាពសហព័ន្ធយុវជនកម្ពុជា និងធ្វើការប្រកួតបាល់ទាត់ជាមួយ ក្រុមបាល់ទាត់ Cambodia Football Super Star ដែលជាក្រុមតារាប្រចាំនៅកម្ពុជា។ មុនឈានដល់ការប្រកួតនៅចុងឆ្នាំ២០២៤នេះ ក៏មានការរៀបចំជំនួបជាលើកដំបូងនៅរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ផងដែរ។ ជំនួបធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាតំណាងខាងក្រុមបាល់ទាត់ Cambodia Football Super Star។
ក្រោយបញ្ចប់ជំនួបខាងលើនេះ គ្រូបង្វឹកសម្រាប់ ក្រុមបាល់ទាត់ ស.ស.យ.ក លើកឡើងថា ព្រឹត្តិការណ៍ខាងមុខជាព្រឹត្តិការណ៍ដ៏ធំ ដែលអនុញ្ញាតឱ្យសាធារណជនចូលទស្សនាដោយសេរី នៅពហុកីឡដ្ឋានមរតកតេជោ។ លោកលើកឡើងថា ការរៀបចំការប្រកួតខាងមុខនេះ គឺមានគោលដៅធំបំផុត គឺជាការអបអរទិវាសន្តិភាពនៅកម្ពុជា។ លោកថា ក្រុមបាល់ទាត់របស់សហភាពសហព័ន្ធយុវជន នឹងប្រឹងប្រែងឱ្យខ្លាំងក្លា ដើម្បីដណ្ដើមយកជ័យជំនះ។
លើកឡើងដូចគ្នាផងដែរ តារាចម្រៀង លោក ខេម បានបង្ហាញក្ដីរំភើបរីករាយជាខ្លាំង ដែលក្រុមរបស់លោក នឹងមានវត្តមានចូលរួមប្រកួតប្រជែង អបអរសាទរដល់ទាវាសន្តិភាពនៅកម្ពុជា។ ភ្ជាប់ជាមួយក្ដីរំភើបរីករាយ ក្រុមបាល់ទាត់Cambodia Football Super Star ក៏នឹងប្រឹងប្រែងហ្វឹកហាត់ ដើម្បីប្រកួតយកជ័យជម្នះផងដែរ។
ទិវាសន្តិភាពនៅកម្ពុជា ជាទិវាថ្មីសម្រាប់កម្ពុជា ដោយកំណត់យករៀងរាល់ថ្ងៃទី ២៩ ខែធ្នូ។ ឆ្នាំ ២០២៤នេះ ជាឆ្នាំដំបូងដែលកម្ពុជារៀបចំឡើង។ ទិវានេះ ក៏ត្រូវបានរាជរដ្ឋាភិបាល កំណត់ជាថ្ងៃឈប់សម្រាកសាធារណៈផងដែរ៕ អត្ថបទ៖ គឹមហុក




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»