ព័ត៌មាន
ឧត្តមសេនីយ៍ឯក ហួត ឈាងអន រំលឹកដល់យោធិន នៃនាយកទីចាត់ការចលនូប្បត្ថម្ភទាំងអស់ត្រូវបង្កើន ស្មារតីស្នេហាជាតិ
ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃនាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការត្រូវបង្កើនស្មារតី មនសិការស្នេហាជាតិ ប្តេជ្ញាការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ ការពារសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញា ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារផលប្រយោជន៍ជាតិ និងការពារផលប្រយោជន៍ប្រជាជន ហើយត្រូវទប់ស្កាត់នូវរាល់ឧបាយកលញុះញង់ទាំងឡាយណា ដែលនាំឲ្យ មាននូវអសន្តិសុខជាតិនោះ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងដំឡើងឋានន្តរសក្តិជូននាយទាហាន នាយទាហានរង និងពលទាហាន ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការជាច្រើននាក់នូវថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២៤នេះ ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានលើកឡើងថា ក្នុងនាមជាកងទ័ពត្រូវ លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការបំពេញ និងសម្រេចគ្រប់ភារកិច្ច ដែលបានប្រគល់ឲ្យជានិច្ចកាលធ្វើជាគំរូក្នុងការគោរពឲ្យបានម៉ឺងម៉ាត់នូវច្បាប់របស់រដ្ឋ ក្រឹត្យវិន័យរបស់កងទ័ព និងអនុវត្តន៍ត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់តាមបទបញ្ជារបស់អគ្គបញ្ជាការ។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ឯក ហួត ឈាងអន ក៏បានណែនាំឲ្យនាយទាហាន និងពលទាហានទាំងអស់ នៃនាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ទប់ស្កាត់នូវរាល់ឧបាយកលញុះញង់ បំបែកបំបាក់របស់ពួកអមិត្ត, ប្រឆាំងតបចំពោះសង្គ្រាមចិត្តសាស្ត្រ តាមរយៈគ្រប់រូបភាព, និងត្រូវចេះជួយឧបត្ថម្ភគ្នាទៅវិញទៅមកនៅគ្រាមានការពឹងពាក់ចាំបាច់ ,លើកកម្ពស់សីលធម៌រស់នៅ និងការពង្រឹងកាយសម្បទា និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រប់ប្រភេទ មិនត្រូវល្មើសច្បាប់ចរាចរណ៍ មិនប្រើប្រាស់អាវុធខុសច្បាប់ មិនប្រព្រឹត្តអំពើឆបោក និងអំពើដែលច្បាប់ហាមឃាត់ និងសង្គមស្អប់ខ្ពើមជាដើម។
យ៉ាងណាក៏ដោយនៅក្នុងពិធីបំពាក់ឋានន្តរសក្តិនោះ លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃទីចាត់ការចលនូប្បត្ថម្ភដែលបានគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងមានសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយឆន្ទៈស្មោះត្រង់ តស៊ូពុះពារគ្រប់ឧបសគ្គ និងមានសេចក្ដីក្លាហាន ហ៊ានលះបង់គ្រប់បែបយ៉ាងក្នុងការចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងត្រៀមខ្លួនគ្រប់ពេលវេលាចូលរួមជួយអន្តរាគមន៍ សង្គ្រោះ្រជាពលរដ្ឋ ែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនាពេលកន្លងមកផងដែរ។
ទាក់ទងនឹងកិច្ចការបំពាក់ឋានន្តរសក្តិនេះលោកឧត្តមសេនីយ៍ គូសបញ្ជាក់ផងដែរអំពីការតែងតាំងមុខតំណែង និងដំឡើងឋានន្តរសក្តិជូនយោធិនទីចាត់ការចលនូប្បត្ថម្ភនាពេលនេះ គឺបានប្រព្រឹត្តិទៅដោយមានយន្តការត្រួតពិនិត្យវាយតម្លៃច្បាស់លាស់លើសីលធម៌ គុណធម៌ សមត្ថភាព គុណភាព និងលទ្ធផលការងារ ជាពិសេសគោលការណ៍ដែលមានចែងក្នុងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។ ម្យ៉ាងវិញទៀតកិច្ចការនេះ ទីចាត់ការចលនូប្បត្ថម្ភបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌកំណត់របស់ទីចាត់ការបុគ្គលិក និងគោលការណ៍ដឹកនាំរបស់អគ្គបញ្ជាការ៕ អត្ថបទ៖ បាន ចក់

-
PR NEWS2 days ago
តែមួយ និង ដំបូងគេនៅកម្ពុជា! កម្មវិធី Idol Make Up Battle មកដល់ហើយ
-
ព័ត៌មាន1 day ago
ជនសង្ស័យគ្រឿងញៀន០៨នាក់ ជាមុខសញ្ញាលួចឆក់ប្លន់បង្កអសន្តិសុខ ក្នុងមូលដ្ឋានត្រូវ នគរបាលឃាត់ខ្លួន
-
ព័ត៌មាន7 days ago
រថយន្ត៣គ្រឿងដឹកពងមាន់ខុសច្បាប់ជាង១២ម៉ឺនគ្រាប់ នាំមកពីវៀតណាម ចូលកម្ពុជា ត្រូវមន្រ្តីជំនាញ ឃាត់បាន
-
ព័ត៌មាន6 days ago
ការកាយដីចេញពីទន្លេសាបវិញរបស់ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ធ្វើបានតែ១ថ្ងៃ នាំអោយមានការរិះគន់ច្រើនពីប្រជាពលរដ្ឋ
-
ព័ត៌មាន2 days ago
សម្តេចតេជោ មានការភ្ញាក់ផ្អើលក្រោយគេចោទប្រកាន់កម្ពុជាថា ជាកន្លែងឋានសួគ៍លោកិយនៃការឆបោកល្បែងតាមអនឡាញ
-
ព័ត៌មាន1 week ago
ផ្ទះប្រជាពលរដ្ឋចំនួន៧៤ខ្នងរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ដួលរលំនិងខូចខាតនៅស្រុករំដួលនិងស្រុកស្វាយជ្រំ
-
ព័ត៌មាន2 days ago
សម្ដេចធិបតី៖ ប្រទេសជាតិមួយអាចកសាងរីកចម្រើនទៅបាន គឺត្រូវមានមូលធនមនុស្សរឹងមាំ
-
ព័ត៌មាន2 days ago
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍