ព័ត៌មាន
កម្ពុជាកំពុងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឱ្យដល់កម្រិតថ្មីមួយទៀត
កម្ពុជាបាននិងកំពុងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា និងចិន ឱ្យឈានដល់កម្រិតថ្មីមួយ ទៀត, ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈទំហំពាណិជ្ជកម្មប្រទេស ទាំងពីរបានកំពុងមាននិន្នាការកើនឡើងល្អប្រសើរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានបចាំការនៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល លើកឡើងក្នុង «វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា ឆ្នាំ ២០២៤» និង «ពិធីសម្ពោធសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា”នៅថ្ងៃទី ៤ ខែ វិច្ឆិកា នេះថា, ឆ្នាំ២០២៤ ជាខួបលើកទី៦៦ នៃទំាក់ ទំនងការទូត រវាងកម្ពុជា-ចិន ដែលជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ។ ជាការពិត, «មិត្តភាពត្បូងពេជ្រ» រវាងកម្ពុជានិងចិន បានឆ្លុះ បញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏ប្រសើរ រវាងប្រជាជាតិយើងទាំង ២ លើគ្រប់វិស័យ។

ចំណែកពាក់ព័ន្ធពាណិជ្ជកម្ម, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ជាក់ស្ដែងសម្រាប់រយៈពេល ៣ ត្រីមាស ដើមឆ្នាំ ២០២៤ នេះ, ទំហំពាណិជ្ជកម្ម រវាងកម្ពុជានិងចិន បានកើនដល់ប្រមាណ ៩,៨ ពាន់លានដុល្លារអាមេរិក, មានកំណើនប្រមាណ ១៣,២%, ធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣, ក្នុងនោះការនាំចេញពីកម្ពុជាទៅចិន មានទំហំប្រមាណ ១,២៧ ពាន់លានដុល្លារអាមេរិក, មាន កំណើនប្រមាណ ២១% ធៀបនឹងឆ្នាំ ២០២៣; ខណៈដែលការនាំចូលពីចិនមកកម្ពុជា ក្នុងរយៈពេលដូចគ្នា មានទំហំប្រមាណ ៨,៥២ ពាន់លានដុល្លារអាមេរិក, មានកំណើនប្រមាណ ១២% បច្ចុប្បន្នកម្ពុជាបាននិងកំពុងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជានិងចិន ឱ្យឈានដល់កម្រិតថ្មីមួយទៀត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងបន្ថែមថា សម្រាប់កម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ,ស្វាហាប់, និងឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព, ចំណេះដឹង, និងថាមពល, បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១ ដើម្បីកំណើន,ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព, ដោយផ្តោត ជាសំខាន់ លើរបៀបវារៈធានា «ប្រសិទ្ធភាពសមិទ្ធកម្ម» តាមរយៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល, និង វះកាត់» និង អភិក្រម «ជវាពនៃប្រព័ន្ធតួអង្គតែមួយ» ។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ បានកំណត់យក អាទិភាពគន្លឹះ៥ គឺ៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា, ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល»; ក្នុងនេះបច្ចេកវិទ្យា, ពិសេសគឺបច្ចេកវិទ្យាឌីជីថល, ត្រូវ បានកំណត់ជាអាទិភាពគន្លឹះសម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូច ជាឆ្លើយតបនឹងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចបាននូវចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត