ព័ត៌មាន
សិស្សទើបជាប់បាក់ឌុបជាច្រើន ចាប់ផ្ដើមមកដាក់ពាក្យប្រឡងចូលសិក្សាតាមសាកលវិទ្យាល័យ
ក្រោយដឹងលទ្ធផលប្រឡងបាក់ឌុបកាលពីសប្ដាហ៍មុន សិស្សទើបជាប់បាក់ឌុបជាច្រើន បានចាប់ផ្ដើមធ្វើដំណើរឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ពាក្យប្រឡងចូលសិក្សានៅតាមសាកលវិទ្យាល័យ។ ជាក់ស្ដែងនៅថ្ងៃដើមសប្ដាហ៍ ក្នុងខែវិច្ឆិកានេះ សិស្សជាច្រើនរយនាក់បានមកដាក់ពាក្យប្រឡង ដើម្បីចូលសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ឈានចូលដើមខែវិច្ឆិកា ឆ្នាំ ២០២៤នេះ សិស្សទើបជាប់បាក់ឌុប ទាំងអ្នកនៅរាជធានីភ្នំពេញ ទាំងអ្នករស់នៅតាមបណ្ដាខេត្ត ចាប់ផ្ដើមស្វះស្វែងដាក់ពាក្យប្រឡងចូលសិក្សានៅតាមសាកលវិទ្យាល័យ។ សម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅទីតាំងទទួលពាក្យប្រឡងចូលសិក្សា មានការកកស្ទះ ដោយចំនួនសិស្សជាច្រើនរយនាក់សម្រុកមកទិញពាក្យប្រឡងចូលសិក្សា។ ក្នុងការមកដាក់ពាក្យនៅថ្ងៃនេះ អ្នកខ្លះជ្រើសរើសដាក់ពាក្យប្រឡង លើសពីមួយមុខវិជ្ជា ហើយអ្នកខ្លះសម្រេចដាក់ពាក្យលើសពីមួយសាកលវិទ្យាល័យផងដែរ។ ក្នុងការបន្តមកសិក្សានៅកម្រិតឧត្តមនេះ ពួកគេប្ដេជ្ញាប្រឹងប្រែងរៀនឱ្យខ្លាំង មានការងារប្រសើរ សម្រាប់អនាគតខ្លួនឯង និងគ្រួសារ។
្រៅពីវត្តមានសិស្ស ក៏មានវត្តមានអាណាព្យាបាល លះបង់ពេលវេលា ធ្វើដំណើរមកពីខេត្ត ជាមួយកូន ដើម្បីដាក់ពាក្យប្រឡងនេះផងដែរ។ ជាអាណាព្យាបាល ពួកគាត់សប្បាយចិត្តដែលកូនដើរតាមគន្លងធម៌ ប្រឹងប្រែងរៀនសូត្រ។ ជាអាណាព្យាបាល ពួកគាត់នឹងប្រឹងរកថវិកា សម្រាប់ការបន្តការសិក្សារបស់កូន។ ពួកគាត់ជូនពរកូន ប្រឡងឱ្យជាប់ ចូលសិក្សាតាមក្ដីបំណង។
ក្នុងពេលបច្ចុប្បន្ន តាមបណ្ដាសាកលវិទ្យាល័យ ចាប់ផ្ដើមចម្រាញ់ជ្រើសរើសយកសិស្សមានសមត្ថភាព តាំងពីឆ្នាំដំបូង។ ការចម្រាញ់យកសិស្សមានសមត្ថភាពនេះ ធ្វើឡើងតាមរយៈការតម្រូវឱ្យមានការប្រឡងចូលជាដាច់ខាត។ ជាក់ស្ដែងសម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសាកលវិទ្យាល័យរដ្ឋ វ័យចំណាស់មួយ ក៏បានអនុវត្តការប្រឡងចូលសិក្សា គ្រប់មុខវិជ្ជា តាំងពីឆ្នាំមុនផងដែរ៕ អត្ថបទ៖ គឹមហុក








-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន1 week agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន1 week agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
-
ព័ត៌មាន1 week agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន1 week agoមន្ទីរកសិកម្ម បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ