ព័ត៌មាន
អាជ្ញាធររុះរើសំណង់មិនរៀបរយក្រោមស្ពានព្រែកក្ដាម ដើម្បីរៀបចំគម្រោងសួនច្បារ និងទីធ្លាហាត់ប្រាណសាធារណៈ
គណៈបញ្ជាការឯកភាពស្រុកពញាឮ ខេត្តកណ្តាល ដឹកនាំដោយលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ នៅព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះរុះរើសំណង់មិនរៀបរយ និងរៀបចំសណ្តាប់ធ្នាប់ នៅក្រោមស្ពានព្រែកក្តាម ដើម្បីរៀបគម្រោង ធ្វើសួនច្បារ និងទីធ្លាហាត់ប្រាណដល់សាធារណៈ និងដើម្បីឲ្យក្លាយជាកន្លែងមានសោភ័ណភាព ខណៈកន្លែងស្ពានព្រែកក្តាមនេះ គឺជាតំបន់ប្រសបឆ្លងកាត់រវាងផ្លូវជាតិលេង៥ ទៅកាន់ផ្លូវជាតិលេខ៦។









ថ្លែងប្រាប់អ្នកសារពត៌មាន ខណៈកំពុងចុះបញ្ជាផ្ទាល់នោះ លោក ថន សុវណ្ណា អភិបាលស្រុក ពញាឮ បានលើកឡើងថា ការដែលលោកបានដឹកកងកម្លាំងឯកភាពចុះរុះរើ និងរៀបចំ សណ្តាប់ធ្នាប់នេះ គឺរដ្ឋបាលស្រុកពញាឮបានធ្វើការជូនដំណឹងដល់អាជីវករជាច្រើន លើកច្រើនសារមកហើយ រួមទាំងរដ្ឋបាលខេត្តកណ្តាល ក៏បានចេញលិខិតជូនដំណឹង និងដាក់ឱសានវាទឲ្យពួកគាត់រុះរើដោយខ្លួនឯងក្នុងរយៈពេលមួយខែផងដែរ ហើយបងប្អូនអាជីវករភាគច្រើនបានសម្រេចរុះរើតាមការជូនដំណឹងរបស់អាជ្ញាធរ ប៉ុន្តែអាជីវករមួយចំនួនតូចទៀតគាត់នៅបន្តលក់ទើបអាជ្ញាធរសម្រេចចិត្តចចុះរុះរើដោយផ្ទាល់តែម្តង។
បើតាមលោកអភិបាលស្រុកពញាឮ បានលើកឡើងផងដែរថា ក្រោយធ្វើការរុះរើ និងរៀបចំសណ្តាប់សាធារណៈឲ្យបានរៀបរយហើយនោះ តំបន់ប្រសបរវាងផ្លូវជាតិលេខ៥ ឆ្លងទៅកាន់ផ្លូវជាតិលេខ៦នេះ នឹងកាន់តែមានសោភ័ណភាពល្អ ហើយការធ្វើចរាចរណ៍ឆ្លងកាត់ក៏មានភាពងាយស្រួល និងមិនសូវ ព្រួយបារម្ភ និងរងហានិភ័យចំពោះគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
យ៉ាងណាក៏ដោយលោកអភិបាលស្រុក ក៏បានអំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់ រួមទាំងបងប្អូន ដែលកំពុងរស់នៅតំបន់ប្រសប់នេះមានការយោគយល់ និងធ្វើការសហការជាមួយអាជ្ញាធរដើម្បីសោភ័ណភាពតំបន់បរិវេណស្ពានព្រែកក្តាម ខណៈតំបន់នេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ជាច្រើន និងជារៀងរាល់ថ្ងៃនោះ៕អត្ថបទបាន ចក់
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»