ព័ត៌មាន
ក្រុមយុវជន ផលិតធ្យូងអនាម័យ ពីខេត្តកំពង់ស្ពឺ ឈ្នះជ័យលាភីក្នុងការប្រកួត ផែនការអាជីវកម្ម របស់ក្រសួងអប់រំ
កំពង់ស្ពឺ ៖ ក្រុមយុវជន ដែលមានអាជីវកម្មផលិតធ្យូងអនាម័យចេញពីកាកអំពៅ មកពីខេត្ត កំពង់ស្ពឺ បានក្លាយជា ជ័យលាភីលេខ ១ ក្នុងការប្រកួតប្រជែងផែនការអាជីវកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រុមយុវជនជ័យលាភីនេះ ជាសិស្សសិក្សាទើបបញ្ចប់ការសិក្សាថ្នាក់ទី ១១ ឡើងទី ១២ នៅវិទ្យាល័យ សម្ដេចតេជោ ហ៊ុនសែន រលាំងឈូក ខេត្តកំពង់ស្ពឺ។
ក្រោយឆ្លងកាត់ការចូលរួមប្រកួតប្រជែង ជម្រុះជាច្រើនខែមកនេះ ការប្រកួតប្រជែងផែនការអាជីវកម្ម បានឈានដល់វគ្គផ្ដាច់ព្រ័ត នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត ជាការប្រកួតរវាង ៥ក្រុមចុងក្រោយ ដែលមកពី ៥ខេត្តផ្សេងគ្នា ក្នុងនោះមានក្រុមយុវជន មកពីខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តប៉ៃលិន បន្ទាយមានជ័យ និងខេត្តរតនគិរី។
ជាលទ្ធផលក្រោយចំណាយពេលពេញមួយព្រឹក ការប្រកួតប្រជែងបានបិទបញ្ចប់ ដោយរកឃើញថា ក្រុមយុវជន ផលិតធ្យូងអនាម័យពីកាកអំពៅ ខេត្តកំពង់ស្ពឺ បានជាប់ជ័យលាភីលេខ ១ ខណៈដែលក្រុមអាជីវកម្មក្រវាញ ខេត្តប៉ៃលិន ទទួលបានលេខ ២ រីឯក្រុមជីស្រកីដូងធម្មជាតិ មកពីខេត្តសៀមរាប ទទួលបានជ័យលាភីលេខ ៣។
ជាក្ដីរីករាយផងដែរ សម្រាប់ក្រុមទាំងមូល ដែលបានចូលរួមប្រកួតប្រជែង ហើយទទួលបានជ័យលាភីលេខ១។ ពួកគេទទួលបានលើសពីជ័យជម្នះ នោះគឺជាចំណេះដឹងថ្មីៗ យល់ដឹងកាន់តែច្រើនពីការធ្វើអាជីវកម្ម ក៏ដូចជាទំនាក់ទំនង។
ក្រុមជ័យលាភីលេខ ១ដែលមកពីខេត្តកំពង់ស្ពឺ បច្ចុប្បន្ននេះ ពួកគេកំពុងមានអាជីវកម្មដំណើរការស្រាប់ ដោយកំពុងផលិតធ្យូងអនាម័យពីកាកអំពៅផ្គត់ផ្គង់តម្រូវការអតិថិជន។ ជាលទ្ធភាពជាក់ស្ដែង ការផលិតរបស់ពួកគេនៅមានកម្រិត ពុំទាន់អាចផ្គត់ផ្គង់តម្រូវការទាំងស្រុងនោះទេ។ ជាគោលដៅ គឺពួកគេនឹងបន្តពង្រីកអាជីវកម្មមួយនេះ។
កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្មនេះ ជាការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីនេះ ប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ។ បច្ចុប្បន្នកម្មវិធីនេះ កំណត់យកបេក្ខជនចូលរួមប្រកួត ត្រឹមថ្នាក់វិទ្យាល័យ ដោយផ្តោតលើសិស្សថ្នាក់ទី ១០ និងសិស្សថ្នាក់ទី ១១។
អត្ថបទ៖គឹមហុក







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»