ព័ត៌មាន
រដ្ឋបាលឃុំបុសលាវ ដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវក្រួសធម្មជាតិ១ខ្សែ មានប្រវែងជាង ៤គីឡូម៉ែត្រ
ក្រចេះ៖ គម្រោងជួសជុលផ្លូវក្រួសធម្មជាតិ១ខ្សែ ប្រវែងជាង ៤គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានដាក់ឲ្យដេញថ្លៃ និងបានបញ្ចប់ដោយរលូន នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ដោយមានការចូលរួមពីលោក ឥម ធីរិន អភិបាលរងស្រុកចិត្របុរី ក្រុងការងារលទ្ធកម្ម ខេត្ត ព្រមទាំងក្រុមហ៊ុនវិនិយោគចំនួន៤ក្រុមហ៊ុន។
លោក ណៃ ឃី មេឃុំបុសលាវ បានប្រាប់ឲ្យដឹងថា ផ្លូវ១ខ្សែ ខាងលើនេះ គឺចាប់ពីចំណុចភូមិព្រែកកូវ ដល់ភូមិល្វាទង ក្នុងឃុំបុសលាវ មានប្រវែងសរុប ៤.៣គីឡូម៉ែត្រ ដែលបម្រើជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ សម្រួលការងារដឹកជញ្ជូនដំណាំកសិកម្ម ទំនិញផ្សេងៗ ក៏ដូចជា ការធ្វើដំណើរទៅមក ជាដើម។
ក្រុមហ៊ុនចូលរួម ចំនួន ៤ រួមមាន៖ ក្រុមហ៊ុន ចាំង ម៉ានីម៉ិច ដាក់ដេញថ្លៃ ៨១,៧២០,០០០រៀល, ក្រុមហ៊ុន ស៊ឹម ស៊ីថា ដាក់ដេញថ្លៃ ១៨៩,៧៤០,០០០រៀល, ក្រុមហ៊ុន ៊ឹង ចាន់ឡា ដាក់ដេញថ្លៃ ៩៤,៦៥០,០០០រៀល និងក្រុមហ៊ុន វ៉េង លាប ដាក់ដេញថ្លៃ ៧៤,៦០៤,០០០រៀល។ ជាលទ្ធផល បានទៅលើក្រុមហ៊ុន វ៉េង លាប ដែលបានដាក់ដេញថ្លៃទាបជាងគេបំផុត។
លោក ឥម ធីរិន អភិបាលរងស្រុកចិត្របុរី បានណែនាំដល់ក្រុមហ៊ុនវិនិយោគ ដែលទទួលបានគម្រោងពីការដាក់ដេញថ្លៃ ត្រូវចុះទៅសិក្សាពិនិត្យមើលគ្រោងផ្ទាល់ ពិនិត្យមើលកិច្ចសន្យាគម្រោង និងលក្ខខណ្ឌគម្រោង និងត្រូវអនុវត្តឲ្យបានត្រូវត្រូវតាម កិច្ចសន្យា និងធនាបាននូវគុណភាពផ្លូវ។
លោក បានបញ្ជាក់ថា ប្រសិនបើខាងក្រុមហ៊ុនវិនិយោគធ្វើផ្លូវ មិនគោរពតាម កិច្ចសន្យាគម្រោងទេ រដ្ឋបាលឃុំនឹងទុកជាមោឃៈ និងមិនឲ្យចូលរួមដេញថ្លៃ នៅគម្រោងក្រោយទៀតទេ រយៈពេលបីឆ្នាំ ៕ ដោយ សេង ម័រ






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»