ព័ត៌មាន
ប្រតិកម្មទីផ្សារអាមេរិក មានទំនោរទៅរកលោក Trump ខណៈលទ្ធផលឆ្នោតចាប់ផ្តើមបង្ហាញខ្លួន
បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Donald Trump ហាក់កំពុងមានសន្ទុះនាំមុខក្នុងផែនទីបោះឆ្នោតក្នុងបណ្ដារដ្ឋនានាទូទាំងសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ០៥ វិច្ឆិកា ខណៈលោកស្រី Kamala Harris កំពុងតាមពីក្រោយក្នុងរដ្ឋមួយចំនួន ដែលនេះធ្វើឱ្យទីផ្សារអាមេរិក បញ្ចេញប្រតិកម្មងាកទៅខាងលោក Trump។

លោក JAMIE COX ដៃគូគ្រប់គ្រងក្នុងក្រុមហិរញ្ញវត្ថុរបស់លោកស្រី Harris លើកឡើងថា “ការចង្អុលបង្ហាញដំបូងគឺគណបក្សសាធារណរដ្ឋកំពុងដំណើរការបានល្អជាងនៅក្នុងតំបន់ដែលពួកគេមិនធ្លាប់មានប្រៀប។ នៅពេលនេះ ក្រុមលោកស្រី Harris កំពុងតែព្រួយបារម្ភ”។

លោក ALEX MORRIS ប្រធានស្ថាប័នវិនិយោគ F/M នៅរដ្ឋធានីវ៉ាស៊ីនតោន និយាយថា “ទីផ្សារបានត្រៀមខ្លួនល្អសម្រាប់ភាពមិនប្រាកដប្រជានេះ ភាគហ៊ុនកំពុងនៅនឹងថ្កល់នៅពេលនេះ ប៉ុន្តែអ្នកគ្រប់គ្នាកំពុងព្យាយាមយកទិន្នន័យដំបូងដែលយើងមាននៅពេលនេះ ហើយប្រែក្លាយវាទៅជារូបភាពធំ ដែលហាក់មានទំនោរទៅខាងបក្សសាធារណរដ្ឋ”។

លោក BRIAN JACOBSEN, ប្រធានសេដ្ឋវិទូនៅរដ្ឋ WISCONSIN លើកឡើងថា “នៅពេលដែលលទ្ធផលដំបូងបង្ហាញខ្លួន យើងមើលឃើញទិន្នផលរតនាគារកើនឡើងបន្តិច ហើយប្រាក់ដុល្លារឡើងថ្លៃ។ ទិន្នផលរតនាគារនេះដោយសារតែទីផ្សារមានជំនឿថាលោក Trump អាចនឹងកាន់តែអាក្រក់សម្រាប់ឱនភាព ហើយកំណើនប្រាក់ដុល្លារដោយសារតែការរំពឹងទុកនៃពន្ធថ្មីរបស់លោក Trump”៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»