ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសឥណ្ឌា៖ អាមេរិកនឹងកាន់តែបង្កើនភាពឯកោ ទោះអ្នកណាឈ្នះឆ្នោតក៏ដោយ
រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយនៅថ្ងៃពុធ (០៦ វិច្ឆិកា) នេះថា សហរដ្ឋអាមេរិក ទំនងជាបង្កើនភាពផ្ដាច់ខ្លួនកាន់តែខ្លាំងឡើងពីបញ្ហាពិភពលោក មិនខ្វល់អ្នកណាដែលនឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់ខ្លួនឡើយ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងកង់បេរ៉ា ស្របពេលដែលប្រជាជនអាមេរិកបន្តបោះឆ្នោត លោក ស៊ូប្រាម៉ានយ៉ាម ចៃសានខា (Subrahmanyam Jaishankar) បាននិយាយថា ការបោះឆ្នោតនេះទំនងជាមិនផ្លាស់ប្តូរអ្វីដែលលោកហៅថានិន្នាការរយៈពេលវែងនៅក្នុងគោលនយោបាយរបស់អាមេរិកទេ។

លោកលើកឡើងថា “ប្រហែលជាចាប់ផ្តើមពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មក សហរដ្ឋអាមេរិកបានកាន់តែមានការប្រុងប្រយ័ត្នចំពោះការប្តេជ្ញាចិត្តជាសកលរបស់ខ្លួន” ដោយចង្អុលបង្ហាញពីការស្ទាក់ស្ទើររបស់អាមេរិក ក្នុងការដាក់ពង្យ និងដកទ័ពចេញពីអាហ្វហ្គានីស្ថាន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន។

លោកបានសង្កត់ធ្ងន់ក្នុងអំឡុងកិច្ចពិភាក្សាជាក្រុមជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងនូវែលសេឡង់ថា “លោក Donald Trump ប្រហែលជាមានភាពច្បាស់លាស់ និងបង្ហាញកាន់តែច្បាស់ក្នុងការបង្កើនភាពឯកោបែបនោះ ប៉ុន្តែក៏ត្រូវសម្លឹងមើលអាមេរិកជារួមផងដែរ ច្រើនជាងក្នុងន័យមនោគមវិជ្ជានៃរដ្ឋបាលនាពេលបច្ចុប្បន្ន”។
រដ្ឋមន្រ្តីឥណ្ឌារូបនេះបានបញ្ជាក់កាលពីថ្ងៃអង្គារថា ទំនាក់ទំនងរបស់ឥណ្ឌា ជាមួយសហរដ្ឋអាមេរិក នឹងបន្តរីកចម្រើននៅពេលអនាគតទោះអ្នកណាទទួលជ័យជម្នះក៏ដោយ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»