ព័ត៌មាន
អ្នកប្រជាធិបតេយ្យដែលខឹងសម្បារ បន្ទោសលោក Biden ចំពោះបរាជ័យរបស់លោកស្រី Harris
កំហឹង និងការរកមុខអ្នកទទួលកំហុស បានកើនឡើងក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យកាលពីថ្ងៃពុធ (០៦ វិច្ឆិកា) បន្ទាប់ពីអនុប្រធានាធិបតី លោកស្រី Kamala Harris បានចាញ់ការបោះឆ្នោត ដែលធ្វើឱ្យមន្ត្រីបក្ស និងអ្នកបោះឆ្នោតមួយចំនួនអាក់អន់ចិត្ត។

លោកស្រី Harris បានចាញ់ប្រៀបទល់នឹងគូប្រជែងខាងបក្សសាធារណរដ្ឋ គឺលោក Donald Trump ដោយសារទើបតែបានចូលរួមការប្រកួតប្រជែងយ៉ាងក្ដៅគគុកនោះកាលពីជាងបីខែមុនប៉ុណ្ណោះ ប៉ុន្តែដើមទងនៃបរាជ័យរបស់លោកស្រី បានធ្វើឱ្យអ្នកប្រជាធិបតេយ្យមួយចំនួនចោទសួរពីអនាគតរបស់គណបក្ស។

ការរិះគន់ខ្លាំងបំផុតគឺទៅលើការចោទប្រកាន់ថា បក្សប្រជាធិបតេយ្យបានកុហកអ្នកគាំទ្រអំពីកាយសម្បទាផ្លូវចិត្តរបស់លោកប្រធានាធិបតី Joe Biden រហូតដល់ការជជែកដេញដោលតាមទូរទស្សន៍ដ៏រអាក់រអួលជាមួយលោក Trump ក្នុងខែមិថុនា ទើបក្ដីបារម្ភក៏លេចចេញមក ហើយទីបំផុតនាំឱ្យប្រធានាធិបតីរូបនេះចាកចេញពីការប្រជែងអាណត្តិថ្មី រួចប្រគល់ទៅឱ្យលោកស្រី Harris។
ម្ចាស់ជំនួយពីបក្សប្រជាធិបតេយ្យម្នាក់បានលើកឡើងថា “ហេតុអ្វីបានជាលោក Joe Biden បន្តទ្រាំទ្រយូរបែបនោះ? លោកមិនគួរលាក់បាំងបញ្ហាសុខភាពរបស់ខ្លួនឡើយ ហើយគួរតែលែងដៃឱ្យលឿនជាងនេះ”។ មន្ត្រីបក្សប្រជាធិបតេយ្យម្នាក់បានស្តីបន្ទោស “ការប្រព្រឹត្តមិនត្រឹមត្រូវ” ដោយក្រុមផ្ទៃក្នុងរបស់លោក Biden ដោយរិះគន់ក្រុមទំនាក់ទំនង និងក្រុមនយោបាយរបស់សេតវិមានថា “គ្មាននរណាម្នាក់ប្រាប់លោក Biden តាមត្រង់ថាមិនអាចទៅរួចទេ ដែលនាំឱ្យមានបរាជ័យដូចថ្ងៃនេះ”៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»