ព័ត៌មាន
លោក Biden ប្រញាប់ផ្តល់ជំនួយដល់អ៊ុយក្រែន ក្រោមភាពមិនច្បាស់លាស់របស់លោក Trump
ប្រភពបាននិយាយនៅថ្ងៃពុធ (០៦ វិច្ឆិកា) ថា សេតវិមានគ្រោងនឹងប្រញាប់ប្រញាល់ផ្តល់ជំនួយសន្តិសុខរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន មុនពេលលោកប្រធានាធិបតី Joe Biden ចាកចេញពីតំណែងក្នុងខែមករា ក្នុងក្ដីសង្ឃឹមថានឹងពង្រឹងរដ្ឋាភិបាលក្នុងទីក្រុងគីវ មុនថ្ងៃឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បូករួមនឹងភាពមិនច្បាស់លាស់ពិបាកទាយទុកជាមុនរបស់លោក។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “រដ្ឋបាលគ្រោងនឹងពន្លឿនដំណើរការដើម្បីធ្វើឱ្យអ៊ុយក្រែនស្ថិតក្នុងទីតាំងដ៏រឹងមាំបំផុតតាមដែលអាចធ្វើបាន” មុនពេលអាណត្តិរបស់ខ្លួនបញ្ចប់ក្នុងខែមករា។

លោក Trump បានរិះគន់ជំនួយរបស់លោក Biden សម្រាប់ទីក្រុងគីវ ដោយជំរុញឱ្យមានក្ដីបារម្ភពីាគតនៃការគាំទ្រសម្រាប់រដ្ឋាភិបាលប្រធានាធិបតីអ៊ុយក្រែន លោក Volodomyr Zelenskiy នៅក្រោមកៅអីសេតវិមានរបស់លោក Trump និងព្រឹទ្ធសភា ដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ រួមទាំងសភាតំណាងរាស្រ្តដែលមិនច្បាស់លាស់។

គួររម្លឹកថា សភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋរបស់លោក Trump បានអនុម័តចុងក្រោយនូវជំនួយសម្រាប់អ៊ុយក្រែន រួមទាំងសិទ្ធិអំណាចសម្រាប់លោក Biden ក្នុងការផ្ទេរអាវុធរាប់ពាន់លានដុល្លារពីឃ្លាំងស្តុករបស់សហរដ្ឋអាមេរិកក្នុងខែមេសា ប្រាំបីខែបន្ទាប់ពីលោក Biden ជាលើកដំបូងបានស្នើសុំជំនួយបន្ថែម ដោយមានការគាំទ្រពីខាងបក្សប្រជាធិបតេយ្យច្រើនជាងបក្សសាធារណរដ្ឋ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»