ព័ត៌មាន
ក្រុមការងារអន្តរក្រសួងរៀបចំផែនការទាក់ទាញទេសចរអន្តរជាតិទស្សនាខេត្តសៀមរាបឲ្យមានកំណើនគ្រប់រដូវ
នៅថ្ងៃទី៧ ខែវិច្ឆិកានេះ ក្រុមការងារអន្តរក្រសួង នៃគណៈកម្មគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាង ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ -ឆ្នាំ២០២៨ ដែលក្នុងសេចក្តីព្រាងផែនការគឺមានគោលបំណងសំខាន់ជំរុញការរៀបចំទាក់ទាញភ្ញៀវទេសចរអន្តរជាតិទស្សនាខេត្តសៀមរាប ឲ្យកំណើននៅរដូវកាល។
ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ថ្លែងថា នៅក្នុងកិច្ចប្រជុំ ឆ្លងសេចក្តីព្រាងគណៈកម្មការថ្ងៃនេះ បានបង្ហាញសេចក្តីព្រាងចំនួន២ រួមមាន៖ សេចក្តីព្រាង វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ និងសេចព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២៥ ឆ្នាំ២០២៨ ដែលក្នុងសេចក្តីព្រាងផែនការអភិវឌ្ឍនេះ គឺមានគោលបំណងសំខាន់ កាត់បន្ថយគន្លាតកំណើនភ្ញៀវទេសចរអន្តរជាតិទស្សនាខេត្តសៀមរាបនៅក្នុងរដូវភ្លៀងភ្ញៀវតិច និងរដូវទេសចរច្រើន ជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាបាននៅគ្រប់រដូវមកច្រើនដង ស្នាក់នៅយូរ ចំណាយច្រើន។
ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិកាធិការីស្ីការគណៈរដ្ឋមន្ត្រី និងក្នុងនាមជាប្រធានលេខាធិការដ្ឋាន គណៈកម្មគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរថ្លែងថា នៅក្នុងដំណើររៀបចំទាក់ទាញភ្ញៀវទេសចរអន្តរមកទស្សនាខេត្តសៀមរាប អង្គរ ក្នុងរដូវភ្លៀង ទេសចរណ៍បៃតង គឺគណៈកម្មការក៏មានផែនការជំរុញរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឲ្យបានច្រើន ជំរុញការរៀបចំកញ្ចប់ទេសចរណ៍ពិសេស និងផ្តល់គោលនយោបាយទិដ្ឋាការ ការស្នាក់នៅខេត្ត រៀបចំផលិតផលទេសចរណ៍ខេត្តសៀមរាបឲ្យមានគុណភាព និងទាក់ទាញជាដើម។
ឯកឧត្តម ណេប សាមុត បន្តថា នៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ឆ្នាំ២០២៨ ក៏នឹងរៀបចំគម្រោងអនុវត្តជាអាទិភាពចំនួន៧គម្រោង ជាពិសេសគម្រោងអភិវឌ្ឍសង្កាត់ទេសចរណ៍គំរូ រៀបចំវត្តទេសចរណ៍គំរូ អភិវឌ្ឍន៍ទេសចរណ៍ឌីជីថល និងការអភិវឌ្ឍតំបន់ចុងឃ្នៀស កំពង់ភ្លុក និងតំបន់គូលេន និងតំបន់មានសក្តានុពលរដ្ឋទេសចរណ៍នានាទៀត។
ឯកឧត្តម បញ្ជាក់ថា ជារួមនៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនេះ នឹងជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិទស្សនាសៀមរាបឲ្យបាន៤លាននាក់នៅឆ្នាំ២០២៨៕ អត្ថបទ៖ ស៊ុម សុខជា






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»