ព័ត៌មាន
ជនអន្តោប្រវេសន៍នៅព្រំដែន ប្រឈមភាពមិនច្បាស់លាស់លើដំណើរការសិទ្ធិជ្រកកោន បន្ទាប់ពីជ័យជម្នះរបស់លោក Trump
ជនអន្តោប្រវេសន៍នៅក្នុងទីក្រុងនានាតាមព្រំដែនប្រទេសម៉ិកស៊ិក បានបង្ហាញការព្រួយបារម្ភ កាលពីថ្ងៃពុធ អំពីផលប៉ះពាល់ខ្លាំងនៃជ័យជម្នះរបស់លោក Donald Trump លើដំណើរការស្វែងរកសិទ្ធិជ្រកកោនរបស់ពួកគេ និងព្រួយបារម្ភថា ផែនការរបស់ពួកគេដើម្បីចូលទៅក្នុងសហរដ្ឋអាមេរិក អាចត្រូវបានបង្អាក់។

ជនអន្តោប្រវេសន៍នៅតាមបណ្តោយព្រំដែនប្រទេសម៉ិកស៊ិក-អាមេរិក ជាពិសេសនៅក្នុងទីក្រុងដូចជា Ciudad Juarez និងទីក្រុង Tijuana មានការព្រួយបារម្ភអំពីអនាគតនៃកម្មវិធី CBP-ONE ជាមធ្យោបាយដ៏សំខាន់មួយក្នុងការចូលទៅក្នុងសហរដ្ឋអាមេរិកដោយស្របច្បាប់ បន្ទាប់ពីជ័យជម្នះរបស់លោក Trump។ ជនអន្តោប្រវេសន៍ជាច្រើនព្រួយបារម្ភថា ការណាត់ជួបដែលពួកគេបានរង់ចាំជាច្រើនខែមកក្រោមកម្មវិធីនេះ អាចត្រូវបានលុបចោល ដោយធ្វើឱ្យពួកគេស្ថិតក្នុងភាពមិនច្បាស់លាស់។

ដោយមានគោលជំហរដ៏តឹងរ៉ឹងជាប្រវត្តិសាស្ត្រស់លោក Trump លើការ្វើអន្តោប្រវេសន៍ ជាពិសេសចំពោះសហគមន៍អាមេរិកឡាទីន ជនអន្តោប្រវេសន៍មួយចំនួននៅទីក្រុង Tijuana ជាប់ព្រំដែនរដ្ឋកាលីហ្វ័រនីញ៉ា មានមន្ទិលសង្ស័យអំពីលទ្ធភាពនៃការបន្ធូរបន្ថយពីប្រធានាធិបតីទើបជាប់ឆ្នោត។
ប៉ុន្តែ ទោះជាយ៉ាងណា ពួកគេនៅតែសង្ឃឹមថា លោក Trump អាចនៅរក្សាកម្មវិធី CBP-ONE ឬណែនាំគំនិតថ្មី ដើម្បីគ្រប់គ្រងការធ្វើអន្តោប្រវេសន៍។
សកម្មជនក្នុងតំបន់ បានគាំទ្រពីការព្រួយបារម្ភរបស់ជនអន្តោប្រវេសន៍ ដោយបារម្ភថា ភាពមិនប្រាកដប្រជា អាចជំរុញឱ្យមនុស្សកាន់តែច្រើនព្យាយាមឆ្លងកាត់ដ៏គ្រោះថ្នាក់ និងមិនទៀងទាត់ ចូលទៅក្នុងសហរដ្ឋអាមេរិក។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»