ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ផ្តល់កិត្តិយសបំពាក់មេដាយជូនដល់ជ័យលាភីបាល់ទះអង្គុយជនពិការ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពស់ខ្ពស់ចូលរួមលើកទឹកចិត្តបំពាក់មេដាយដល់ការប្រកួតកីឡាបាល់ទះអង្គុយជនពិការបុរស-នារី នៅថ្ងៃទី០៧ ខែវិច្ឆិកានេះ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤។
ក្នុងឱកាសបិទការប្រកួតប្រកបដោយភាពជោគជ័យនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាផងដែរ។ ជាលទ្ធផលបច្ចេកទេស ជ័យលាភីបាល់ទះអង្គុយនារី លេខ១ ខេត្តបន្ទាយមានជ័យ លេខ២ ខេត្តបាត់ដំបង និងលេខ៣ ខេត្តកំពង់ស្ពឺ ខណៈផ្នែកបុរស លេខ១ ខេត្តកណ្តាល លេខ២ ខេត្តកំពង់ស្ពឺ និងលេខ៣ ខេត្តសៀមរាប។
លោក ផឹង សារ៉េត មន្ត្រីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឱ្យដឹងថា កីឡាជាតិ និងកីឡាជាតិជនពិការ លើប្រភេទកីឡាបាល់ទះអង្គុយជនពិការមានកីឡាករ នាក់ កីឡាការិនី ៤១នាក់មកពី៥ខេត្ត។ ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃ គណៈកម្មការរៀបចំការប្រកួតបានសង្កេតឃើញថា ក្រុមកីឡាករ កីឡាការិនីបាល់ទះអង្គុយជនពិការបានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព និងគោរពបាននូវក្រមសីលធម៌ វិន័យ បទបញ្ជាបច្ចេកទេសយ៉ាងល្អប្រសើរ ជាពិសេសគុណផលរបស់កីឡាករ កីឡាការិនីមានភាពល្អប្រសើរផងដែរ៕
















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»