ព័ត៌មាន
រយៈពេល១០ខែ កម្ពុជានាំចេញអង្ករមានទំហំទឹកប្រាក់ជាង ៣៧៦ លានដុល្លារអាមេរិក
កម្ពុជាបាននាំចេញអង្ករ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤, មានបរិមាណសរុបប្រមាណជាង ៥០៧ ពាន់តោន គិតជាទឹក ប្រាក់មានចំនួនជាង ៣៧៦ លានដុល្លារអាមេរិក ក្នុងនោះការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប មានកំណើនកើនឡើងខ្ពស់ជាងទីផ្សារ ផ្សេងៗ។
ជុំវិញការនាំចេញអង្ករនេះ, បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញឱ្យដឹងថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញអង្ករ មានបរិមាណប្រមាណជាង ៥០៧ ពាន់តោន ក្នុងនោះមានក្រុមហ៊ុនចំនួន ៥៥ បាននាំអង្ករចេញ ទៅកាន់ប្រទេសគោលដៅសំខាន់ចំនួន៦៦ ។ ចំណែកទីផ្សារចែកចាយវិញ, ការនាំចេញអង្ករទៅបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប ចំនួន ២៦, មានបរិមាណអង្ករជាង ២៥៤ ពាន់តោន គិតជាទឹកប្រាក់ជាង ១៩៦ លានដុល្លារសហរដ្ឋអាមេរិក។ ប្រទេសចិន រួមទាំង ហុងកុង និងម៉ាកាវ ជាង ៩៣ ពាន់តោន មានទឹកប្រាក់ជាង ៩១ លានដុល្លារសហរដ្ឋអាមេរិក។
ដោយឡែកការនាំចេញប្រទេសក្នុងអាស៊ានវិញ, នៅក្នុងរយៈពេលនេះដែរ កម្ពុជាបាននាំចេញអង្ករទៅប្រទេសចំនួន ៧ មានបរិមាណសរុបជាង ១០០ ពាន់តោន គិតជាទឹកប្រាក់ចំនួន ៦៦ លានដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនេះកម្ពុជាក៏បាននាំចេញទៅ កាន់គោលដៅចំនួន ៣០ ប្រទេសផ្សេងទៀត មានបរិមាណសរុបជាង ៥៧ ពាន់តោន ក្នុងទំហំទឹកប្រាក់ជាង ៥ លានដុល្លារអាមេរិក , ចំពោះប្រេទអង្ករដែលបាននាំចេញរួមមាន៖ អង្ករក្រអូបគ្រប់ប្រភេទ ចំនួន ៧៧ ភាគរយ ប្រភេទអង្ករសគ្រាប់ជាង ២១ ភាគរយ អង្ករចំហ៊ុយ ៣ ភាគរយ អង្ករសរីរាង្គជិត ២ ភាគរយ និងរួមមានអង្ករផ្សេងៗទៀតផងដែរ។
ដោយឡែកការនាំចេញស្រូវវិញ, នៅក្នុងរយៈពេល ១០ ខែនេះដែរ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាង ជា ប្រភេទស្រូវសើម មានបរិមាណសរុបជាង ៤ លានតោន គិតជាទឹកប្រាក់ប៉ាន់ស្មាន មានចំនួនប្រមាណជាង ១ ១៨៤ លានដុល្លារ អាមេរិក ក្នុងនោះចំនួន ៨៦ ភាគរយ បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ១០ ខែ ក្នុងឆ្នាំ ២០២៣ កន្លងមកនេះ បើតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្ម, កម្ពុជាបាន នាំចេញអង្ករមានបរិមាណសរុបជិត ៥៣០ ពាន់តោន ទៅកាន់ប្រទេសគោលដៅចំនួន ៧១ គិតជាទឹកប្រាក់មានចំនួនជាង ៤៥៨ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»