ព័ត៌មាន
យុវជន TVET ៧រូប ត្រៀមចេញទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាននាឆ្នាំក្រោយ នៅហ្វីលីពីន ដែលតំណាងឱ្យកម្ពុជា
យុវជនដែលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ៧រូប ត្រូវបានជ្រើសរើសជាតំណាងបេក្ខជនកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ នៅប្រទេសហ្វីលីពីន នាឆ្នាំ២០២៥ខាងមុខ បន្ទាប់ពី ឈ្នះមេដាយមាស ពីកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ កាលពីខែតុលាកន្លងទៅ។
កញ្ញា ណាន សុខហេង បេក្ខជនជ័យលាភីទទួលបានមេដាយមាសក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI បានលើកឡើងថា ពិតជាសេចក្តីរីករាយយ៉ាងខ្លាំងដែលបានទទួលបានមេដាយមាសក្នុងកម្មវិធីប្រកួតប្រជែងនេះ ជាមួយបណ្តាបេក្ខជនចំនួនជិត១០០នាក់។ កញ្ញា បានបន្តថា បន្ទាប់ពីទទួលបានទទួលបានមេដាយមាស នឹងត្រូវទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាន នៅប្រទេសហ្វីលីពីន។ យុវតីមានសេចក្តីរំភើបដែលត្រូវបានជ្រើសរើសជាបេក្ខជនតំណាងប្រទេសជាតិ និងសាលារបស់ខ្លួនលើការចូលរួមកម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិ ហើយខ្លួនសង្ឃឹមយ៉ាងមុតមាំថានឹងខិតខំរៀនបន្ត និងសិក្សាស្រាវបន្ថែមទៀតដើម្បីទទួលបានលទ្ធផលគាប់ប្រសើរជូនជាតិ និងសាលារបស់ខ្លួន។
ដោយឡែក ក្រុមបេក្ខជនដែលទទួលបានមេដាយមាសដូចគ្នា បានលើកឡើងថា ការនាំមកនូវមេដាយមាសពីប្រកួតប្រជែងជំនាញអាស៊ាននាពេលខាងមុខនេះ គឺជាគោលបំណងដ៏ធំថ្មីមួយទៀតសម្រាប់ពួកគេ ដោយសង្ឃឹមថា នឹងអាចពាំនាំកិត្តិយសជូនប្រទេសកម្ពុជា ក៏ដូចជាសាលាបណ្តុះបណ្តាលរបស់ពួកគេ ដើម្បីបង្ហាញថាកម្ពុជាក៏មានយុវជនមានសមត្ថភាពខ្ពស់លើជំនាញបច្ចេកទេសមួយក្នុងចំណោមបណ្តាប្រទេសធំៗនៅក្នុងតំបន់ផងដែរ។
ការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៣ កាលពីឆ្នាំ២០២៣ ត្រូវបានធ្វើឡើងនៅប្រទេសសិង្ហបុរី លើជំនាញសរុបចំនួន ២២ជំនាញ។ ដោយឡែក ការប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ ដែលនឹងធ្វើនៅប្រទេសហ្វីលីពីនខាងមុខនេះមានជំនាញសរុបចំនួន ៣២ជំនាញ ដែលក្នុងនោះក៏មានបេក្ខជនតំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងផងដែរ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»