ព័ត៌មាន
ប្រមុខការពារជាតិជំរុញឲ្យយោធិនទាំងអស់បន្តពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិដោយឈរលើមូលដ្ឋានគោរពរដ្ឋធម្មនុញ្ញ
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានជំរុញឲ្យនាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ត្រូវបន្តពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃការគោរពរដ្ឋធម្មនុញ្ញ រួមទាំង ច្បាប់ជាតិ និងអន្តរជាតិ។
ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ឆ្នាំទិវាកំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩វិច្ឆិកា ២០២៤) ដែលបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិនាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ដោយមាននាយទាហាន នាយទាហានរង ពលទាហានមកពីគ្រប់បណ្តាកងឯកភាពទាំងអស់ នៃក្រសួងការពារជាតិចូលរួមជិតមួយពាន់នាក់នោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាដលារងារ កែ ទម្រង់កងយោធពលខេមរភូមិន្ទ កសាង និងអភិវឌ្ឍធនធានមនុស្ស សម្ភារៈនិងមធ្យោបាយបម្រើឲ្យវិស័យ ការពារជាតិ ដោយក្នុងនោះត្រូវបន្តពង្រឹងការងារហ្វឹកហ្វឺន រៀនសូត្រ បណ្តុះបណ្តាលកសាងប្រភពកម្លាំង ក្នុងជួរកងទ័ព ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើឲ្យវិស័យការពារជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត។
នាយឧត្តមសេនីយ៍ទៀ សីហា បានបន្ថែមទៀតថា អង្គភាពទាំងអស់ត្រូវពង្រឹងបង្កើនជំនាញដល់ យោធិនឲ្យស្របទៅតាមភារកិច្ច ទ្រទ្រង់ដល់ការអភិវឌ្ឍសមត្ថភាពកងទ័ព ទាំងខាងស្មារតី និងសម្ភារៈ បច្ចេកទេសឆ្លើយតបទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យា សម័យទំនើបក្នុងតំបន់ និងលើសកលលោក ព្រមទាំងដើម្បីធានាដល់ចីរភាពនៃការអភិវឌ្ឍលើវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ជាដើម។
នាយឧត្តមសេនីយ៍ទៀ សីហា បានសង្កត់ធ្ងន់ថា«កងយោធពលខេមរភូមិន្ទត្រូវបន្តពង្រឹង និង អភិ វឌ្ឍវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដោយឈរលើមូលដ្ឋាន នៃការគោរពរដ្ឋធម្មនុញ្ញ ច្បាប់ ជាតិ និងអន្តរជាតិ។ ការពាររឹងមាំដាច់ខាតនូវ ឯករាជ្យ អធិបតេយ្យ បូរភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុ ជា។ ក្នុងនោះត្រូវបន្តពង្រឹងខឿនការពារជាតិកម្ពុជា ដោយយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍកម្លាំងឲ្យក្លាយជា កងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ មានស្មារតី ឆន្ទៈដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិនិងប្រជាជន គោរព ឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ សារាចរណែនាំ លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្ត ប្រកាន់ខ្ជាប់នូវប្រពៃណី និងសេចក្តីថ្លៃថ្នូរបស់កងយោធពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិត ដើម្បីការ ពារជាតិមាតុភូមិ និងប្រជាជន»។
យ៉ាងណាក៏ដោយនៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ឆ្នាំទិវាកំណើតកងយោធពលខេមរភូមិន្ទនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានរំលឹកផងដែរថា តួនាទីស្ូលរបស់កងយោធពលខេមរភូមិន្ទនៅក្នុងវិស័យការពារជាតិ គឺការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ការពារនូវសុខសន្តិភាព ការពារសមិទ្ធផលសង្គមជាតិ ស្ថិរភាពនយោបាយ សន្តិសុខជាតិ ប្រឆាំងដាច់ខាតរាល់ការឈ្លានពាន និងជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់ កម្ពុជាទោះក្រោមរូបភាពណាក៏ដោយ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា លើកឡើងទៀតថា កងយោធពលខេមរភូមិន្ទ ក៏ជាកម្លាំង នាំមុខ មានតួនាទីភារកិច្ច ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជបល័ង្គ ការរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវតែប្រឆាំង និងទប់ស្កាត់ឲ្យបានដាច់ខាតនូវរាល់ឧបាយកល និងសកម្មភាពប៉ះពាល់ដល់ សន្តិភាព សន្តិសុខជាតិតាមគ្រប់រូបភាព ដែលបង្កឡើងដោយបដិវត្តន៍ពណ៌ អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លង ដែនជាដើម៕

-
ព័ត៌មាន1 week ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន7 days ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន7 days ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន3 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន2 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន6 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន7 days ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន7 days ago
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥