ព័ត៌មាន
កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ទទួលបានថវិកាជិត១៨ម៉ឺនដុល្លារពីអគ្គិសនីកម្ពុជា និងសប្បុរសជន
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានកិត្តិយសសាខាកាកបាទ្រហមកម្ពុជាខេត្តពោធិ៍សាត់ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាកិត្តិយស ក្នុងពិធីប្រគល់-ទទួល ថវិការបស់អគ្គិសនីកម្ពុជា រួមទាំងថវិការបស់ក្រុមហ៊ុន សប្បុរសជនទាំងក្រុង និងក្រៅប្រទេសសរុប ១៧៩,៤៥០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ពិធីប្រគល់ និងទទួលថវិកាខាងលើ ត្រូវបានធ្វើឡើងនៅស្នាក់កាសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយបានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា លោក ហៀម ឃួន អភិបាលរងខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍សាខា ព្រមទាំង សមាជក គណម្មាធិការ និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្តជាច្រើននាក់ទៀត។
ឯកឧត្តម ខូយ រីដា និងសហការី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក កែវ រតនៈ និងលោកបណ្ឌិតអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបានខិតខំគៀរគរ និងចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជួយទ្រទ្រង់ និងអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។
ឯកឧត្តម បានបន្ថែមថា ជារៀងរាល់ឆ្នាំ ឯកឧត្តម កែវ រតនៈ និងសហការី បានបន្តចូលរួមចំណែកយ៉ាងសកម្មដល់សកម្មភាពការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ជាក់ស្តែងសម្រាប់ឆ្នាំនេះផ្ទាល់ ឯកឧត្តម បានខិតខំស្វែងរកធនធាន រហូតទទួលបានថវិកាពីអគ្គិសនីកម្ពុជា ព្រមទាំងថវិការបស់ក្រុមហ៊ុន សប្បុរសជនទាំងក្រុង និងក្រៅប្រទេសសរុប ១៧៩,៤៥០ ដុល្លារ សម្រាប់ជួយដល់សាខាកាកបាទក្រហមខេត្ត សរបញ្ជាក់ឱ្យឃើញអំពីទឹកចិត្ត និងស្មារតីមនុស្សធម៌ពិតប្រាកដ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ថវិកា ៨ ឧសភា ឆ្នាំ២០២៤ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ទទួលបានថវិកា សរុបចំនួន ២៤៥,៧៦៥.២៥ ដុល្លារ ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ និងដោះស្រាយបញ្ហាប្រឈមនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗឱ្យបានទាន់ពេលវេលា ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕
-
ព័ត៌មាន1 week agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន1 week agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន5 days agoរដ្ឋបាលរាជធានី នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតីរវិថីព្រះស៊ីសុវត្ថិ ជាបណ្ដោះអាសន្ន
-
ព័ត៌មាន3 days agoមកទល់រសៀលនេះយោធាថៃបន្តប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បំផ្លាញទីតាំងជនស៊ីវិលកម្ពុជា
-
ព័ត៌មាន2 days agoសម្ដេចធិបតីប្រកាសជំហរជាថ្មីម្តងទៀត ដោយឥតងាករេកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់
-
ព័ត៌មាន5 days agoកម្ពុជា បន្តអំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសថៃ ខណៈបាញ់ជនស៊ីវិលកម្ពុជា ស្លាប់ដល់១៥នាក់
-
ព័ត៌មាន3 days agoTOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
-
ព័ត៌មាន1 day agoទាហានថៃ បន្តឧក្រិដ្ឋកម្មសង្រ្គាមដោយបន្តប្រើយន្តហោះ F-16 បាញ់យ៉ាងកំរោល និងគ្មានរើសគោលដៅ ចូលតំបន់រស់នៅរបស់ជនស៊ីវិលកម្ពុជា