ព័ត៌មាន
ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាបពុទ្ធឱវាទដល់ប្រជាពលរដ្ឋឱ្យសាងអំពើល្អក្នុងសង្គម
ព្រះសង្ឃជាតួអង្គមួយយ៉ាងសំខាន់ដែលប្រជាពលរដ្ឋខ្មែរបានឱ្យតម្លៃ និងព្រះសង្ឃជាអ្នកនាំនូវពុទ្ធឱវាទ ដើម្បីសាបព្រោះទៅដល់សង្គម និងដឹកនាំមនុស្សឱ្យមានសេចក្តីល្អក្នុងខ្លួន។ នេះតាមសង្ឃដីកា ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនា ដើម្បីអប់រំ នៃកម្ពុជា បានផ្តល់បទសម្ភាសជាមួយBTV នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកានេះ ក្នុងឱកាសព្រះតេជគុណនិមន្តចូលរួមក្នុងកិច្ចពិភាក្សាពេញអង្គអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី៣២ ស្ថិតនៅវិទ្យាស្ថានជាតិអប់រំ។
នៅក្នុងកិច្ចសម្ភាស ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ មានសង្ឃដីកាបន្តថា ក្នុងបរិបទសង្គមខ្មែរនាពេលបច្ចុប្បន្ន ព្រះសង្ឃតែដើរតួនាទីយ៉ាងសំខាន់បន្ថែមទៀត ដើម្បីអប់រំ សីលធម៌ ទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនក្នុងសម័យទំនើបនេះ ឱ្យមានសីសសមាធិបញ្ញាក្នុងខ្លួន ដោយកន្លងទៅ និងបច្ចុប្បន្ន ព្រះសង្ឃបានធ្វើការអប់រំ តាមរយៈការសម្តែងព្រះធម៌ និងចុះប់រំនៅតាមសាលារៀនជាដើម។
ពាក់ព័ន្ធនឹងការប្រើប្រាស់ភាសា និងអក្សរសាស្រ្តខ្មែរវិញ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ មានសង្ឃដីកាឱ្យដឹងថា ការអប់រំ ការបង្ហាត់បង្រៀន ការយល់ដឹងពីភាសា និងអក្សសាស្រ្តជាតិជារឿងចាំបាច់ ព្រោះភាសា និងអក្សសាស្រ្តជាអត្តសញ្ញាណរបស់ជាតិ។ ក្នុងន័យនេះ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ មើលឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរភាគច្រើនបានយល់ដឹងពីអក្សសាស្រ្តខ្មែរ ប៉ុន្តែមួយចំនួនតិចមិនបានយល់ដឹង និងមិនបានផ្ចិតផ្ចង់ពេលសរសេរអក្សរបង្ហោះនៅក្នុងបណ្តាញសង្គម ដែលធ្វើឱ្យមានឱនភាពផ្នែកភាសា។ យ៉ាងណាក្តី ដើម្បីចូលរួមថែរក្សា និងអភិរក្ស ភាសា និងអក្សរសាស្រ្តខ្មែរឱ្យនៅស្ថិតស្ថេរគង់វង្ស ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា នឹងបន្តអប់រំ ផ្សព្វផ្សាយទៅសាធារណៈជនឱ្យបានយល់ដឹងក្បួនខ្នាតនៃការប្រើប្រាស់ភាសា និងអក្សរសាស្រ្តខ្មែរ ។
គួរបញ្ជាក់ដែរថា ក្រសួងធម្មការ និងសាសនា បានរៀបចំអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណង ពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រងរួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និងពង្រឹងគុណភាព អប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌វិន័យ ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅធ្វើយ៉ាងណាឲ្យវិស័យព្រះពុទ្ធសាសនា មានភាពរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ទូច សោភ័ណ






-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត